កម្មវិធីកក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឥឡូវនេះបានដាក់ឱ្យដំណើរការហើយនៅលើ App Cambodia2023 ហើយ ដោយលោកអ្នកអាចកក់សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនេះនិងទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិរបស់កម្ពុជា ដោយអនុវត្តនូវជំហានដូចខាងក្រោម ៖
១. កក់សំបុត្ររបស់អ្នកនៅលើកម្មវិធី Cambodia 2023 App ដោយប្រើប្រាស់គណនីដែលអ្នកបានចុះឈ្មោះ។
២. បើកសំបុត្ររបស់អ្នកដោយបង្ហាញកូដ QR របស់អ្នក (ដែលអ្នកនឹងទទួលបាននៅពេលចុះឈ្មោះកក់សំបុត្ររបស់អ្នកដោយជោគជ័យ) នៅតាមទីតាំងទទួលសំបុត្រទាំង ៦កន្លែង ដែលមាននៅផ្សារទំនើប អ៊ីអន ទាំង ៣, Eden Garden, ពហុកីឡដ្ឋានជាតិ មរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក
ការកក់សំបុត្រដោយឥតគិតថ្លៃនេះដែរ តម្រូវឱ្យមានលក្ខខណ្ឌដូចខាងក្រោម៖
១. ម្ចាស់សំបុត្រត្រូវតែប្ដូរសំបុត្ររបស់ពួកគេក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីការកក់ទុក។
២. ប្រសិនបើការកក់ត្រូវបានធ្វើឡើងតិចជាង ៣ថ្ងៃមុនថ្ងៃប្រកួត សំបុត្រត្រូវតែប្តូរវិញ ១ ថ្ងៃមុនថ្ងៃប្រកួត។ ឧទាហរណ៍ ប្រសិនបើហ្គេមចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសា ការកក់ និងការប្តូរសំបុត្រ នឹងត្រូវបានអនុញ្ញាតរហូតដល់ម៉ោង ៦ ល្ងាចនៅថ្ងៃទី ២៨ ខែមេសា។
៣. សូមចំណាំថាការកក់ ឬការប្តូរសំបុត្រនឹងមិនត្រូវបានអនុញ្ញាតនៅថ្ងៃប្រព្រឹត្តិហ្គេមនោះទេ។ ជាឧទាហរណ៍ ប្រសិនបើថ្ងៃប្រកួតគឺនៅថ្ងៃទី ២៩ ខែមេសា នោះការកក់ឬការប្តូរសំបុត្រ នឹងមិនត្រូវបានអនុញ្ញាតនៅទីតាំង ឬតាមរយៈកម្មវិធីនោះទេ។
សូមបញ្ជាក់ថាចំនួនកៅអីមានកំណត់ហើយនិងអាចត្រូវបានកក់អស់ក្នុងពេលដ៏ខ្លី ដូច្នេះសូមទាញយក Cambodia 2023 App ពីតំណលីងនេះ សម្រាប់ប្រភេទទូរស័ព្ទ iOS: https://apple.co/3ouky8Gនិង Android: https://bit.ly/3H8HFfM ៕
អត្ថបទដោយ៖ ពីង ជូអេង