ចប់ពី Gumball 3000 ព្រឹត្ដិការណ៍ដ៏ពិសេសមួយទៀតនឹងកើតឡើងនៅប្រាសាទអង្គរឆាប់ៗនេះ
Bunthoeun KoemSEPTEMBER 18 202452 views

កាលពីពេលកន្លងទៅថ្មីៗនេះ ព្រឹត្ដិការណ៍លំដាប់អន្ដរជាតិ Gumball 3000 ត្រូវបានរៀបចំឡើងនៅតំបន់ប្រាសាទអង្គរ ដោយទទួលបានការគាំទ្រជាច្រើនពីប្រជាជនកម្ពុជា និងពិភពលោក។ ជាមួយគ្នានេះនៅប៉ុន្មានថ្ងៃខាងមុខនេះព្រឹត្ដិការណ៍ដ៏ពិសេសមួយទៀតគឺ សមរាត្រី​ ដែលព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្តនឹងកើតឡើងនៅថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ។

 

V Urk Si1 Z H0k0i1 H9 N Es Qv7 Vk Kb Vz0 T9

 

ព្រឹត្តិការណ៍មហស្ចារ្យគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្តនេះ គឺតែង ទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញហេតុការណ៍នេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីខែកញ្ញា ឆ្នាំ២០២៤នេះ នឹងកើតឡើងក្នុងថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ។ លោកថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៤នេះ នឹងកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ក្នុងខែទី២២កញ្ញាខាងមុខនេះ។

សូមជម្រាបថា សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់មានរយៈពេល ស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក ។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរស ខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នេះឡើង៕

 

F919 Addf 6 C4 C 4 E37 A3 D0 E3 E7007

C1 Mvjviaxj Bg Wtfqyyf6 Yt R8e Lcuiq P

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia