ម្ចាស់រោងកិនស្រូវនៅបាត់ដំបង ប្រាប់ស្រូវ២ប្រភេទ ដែលកំពុងមានតម្រូវការខ្ពស់ ខណៈកំពុងកែច្នៃទៅទីផ្សារអឺរ៉ុប
ធី ស្រីល័ក្ខOCTOBER 26 20247 views

លោក រ៉ី រដ្ឋា ម្ចាស់រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារ បាននិយាយថា រោងម៉ាស៊ីនរបស់លោកប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ បានប្រមាណ ១ ៥០០តោនក្នុងមួយថ្ងៃ ហើយស្រូវដែលប្រមូលទិញគឺជាប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែដែលជាប្រភេទស្រូវកំពុងមានទីផ្សារខ្ពស់។

 

បើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឱ្យដឹងថា នៅក្នុងដូវប្រមូលផលស្រូវវស្សាឆ្នាំ២០២៤នេះ រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារ នៅស្រុកថ្មគោលបាននិងកំពុងសកម្មលើការប្រមូលទិញស្រូវ សម្ងួត និងកែច្នៃអង្ករប្រណីតសម្រាប់នាំចេញទៅក្រៅប្រទេស ខណៈក្នុងមួយឆ្នាំរោងម៉ាស៊ីនខ្នាតធំមួយនេះមានសមត្ថភាពនាំចេញអង្ករបានជាង៦ម៉ឺនតោនទៅកាន់ទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ីជាដើម។

២០

លោក រ៉ី រដ្ឋា បាននិយាយថាថា រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារមានសមត្ថភាពផលិត កែច្នៃ និងវេចខ្ចប់អង្ករនាំចេញបាន៥០០តោនក្នុងមួយថ្ងៃៗ។ការនាំចេញទៅកាន់ទីផ្សារដែលមានស្រាប់ដូចជា សហគមន៍អឺរ៉ុប ចិន ម៉ាឡេស៊ី និងប្រទេសជិតខាងកម្ពុជានោះ រោងម៉ាស៊ីនរបស់លោកកំពុងពន្លឿនការរៀបចំបែបបទនីតិវិធីដើម្បីពង្រីកទីផ្សារនាំចេញអង្ករប្រណីតទៅកាន់សហរដ្ឋអាមេរិកផងដែរ។ រយៈពេល១០ខែឆ្នាំ២០២៤នេះ រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសបានជិត៥ម៉ឺនតោន ខណៈរោងម៉ាស៊ីនដាក់ចេញផែនការពង្រីកសង្វាក់ផលិតកម្មដើម្បីបង្កើនការនាំចេញនៅឆ្នាំបន្ទាប់ៗទៀត។

២១

សូមបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដាររ៉ាយស៍មីល អេនអ៊ីមផតអិចផត មានទីតាំងស្ថិតនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារកកើតឡើងតាំងពីឆ្នាំ១៩៨៥ និងបានពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួននៅឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ននេះគឺជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមួយនៅខេត្តបាត់ដំបងដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មលើការផលិត និងនាំចេញអង្ករប្រណីតទៅកាន់ទីផ្សារអន្តរជាតិស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងជំរុញការនាំចេញអង្ករទៅក្រៅប្រទេស៕

២២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia