បញ្ចុះតម្លៃខ្នាតធំ! ហាងស៊ុប iFood Plus បើកប្រូម៉ូសិនមិនធ្លាប់មានរហូតដល់ទៅ៥០% គ្រប់សាខាទាំងអស់

ឱកាសពិសេសបានមកដល់ហើយសម្រាប់បងប្អូនទាំងអស់គ្នាជាហ្វេនរបស់ហាងស៊ុប iFood Plus ព្រោះនាពេលនេះហាងស៊ុបដ៏ល្បីមួយនេះកំពុងតែមានប្រូម៉ូសិនយ៉ាងពិសេសមិនធ្លាប់មានពីមុនមកគឺមានការបញ្ចុះតម្លៃដ៏សម្បើមសរុបរហូតដល់ ៩០% off ជាមួយការបញ្ចុះតម្លៃ ៥០% នៅក្នុងហាង និងក្នុង App ដឹកជញ្ជូនទាំងអស់ ៤០%គ្រប់សាខាទាំងអស់របស់ iFood Plus ផងដែរ។

 

ចំពោះការប្រូម៉ូសិននេះដែរ គឺធ្វើចាប់ពីថ្ងៃទី២៤ តុលារហូតដល់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៤ នេះផងដែរ មិនតែប៉ុណ្ណោះក្រៅពីមានការបញ្ចុះតម្លៃខ្នាតធំមួយនេះ iFood Plus ក៏មានការចែក voucher ឥតដែនកំណត់គ្រប់អតិថិជនទាំងអស់ដោយមានចាប់ពី១០ដុល្លាររហូតដល់៥០ដុល្លារសម្រាប់អតិថិជនដែលទទួលបាន voucher នេះគឺអាចប្រើប្រាស់បានគ្រប់សាខាទាំងអស់របស់ iFood Plus។

6

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ iFood Plus គឺជាយីហោលក់ប្រភេទស៊ុប hotpot ដែលបានបង្កើតជាយូរឆ្នាំមកហើយដែលអាចទទួលបានប្រជាប្រិយភាពខ្លាំង និងការគាំទ្រឥតរីងស្ងួតពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ រហូតមានឈ្មោះបោះសំឡេងជាយីហោលេចធ្លោមួយក្នុងប្រទេសកម្ពុជា ដោយសារការរក្សាបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ឥតប្រែប្រួលគ្រប់សាខាទាំងអស់ និងមានសេវាកម្មគួរជាទីពេញចិត្ត។

5

លើសពីនេះទៅទៀត ហាង iFood Plus ក៏មានអាហារពេលព្រឹក ឌឹមសាំនិងអាហារស៊ុបគឺបញ្ចុះតម្លៃទាំងអស់គ្រប់ម៉ោងតែម្តង បើយើងនិយាយពីស្រស់សុទ្ធតែប្រភេទសាច់ស្រស់ៗមិនបង្កកសម្រាប់ការលក់ ប្រហិត មី ឌឹមសាំគឺហាងធ្វើដោយដៃផ្ទាល់មិនប្រើប្រាស់របស់កញ្ចប់យកមកលក់ជូនអតិថិជនឡើយ ចឹងពេលដែលអតិថិជនបរិភោគគឺទទួលបាននៅសុខភាពល្អមិនភ័យប៉ះពាល់ដល់សុខភាពឡើយ។

4

គួរបញ្ជាក់ថាផងដែរ iFood Plus បានចាប់កំណើតឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ គិតមកទល់បច្ចុប្បន្នយីហោក្នុងស្រុកមួយនេះ បានពង្រីកខ្លួន ៣សាខាមកហើយ។ សាខាទី១ បាក់ទូក សាខាទី២ ប៉េងហួតបឹងស្នោ សាខាទី៣  អ៊ីអន ម៉ល មានជ័យ ជាន់ទីពីរ។អាហារពេលព្រឹកពីម៉ោង 6:30am-2pm  ស៊ុប 4pm-11pm៕

32

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia