បងប្អូនដែលជាហ្វេនរបស់ Tipsy ស្រាប់ ពេលនេះសប្បាយញ៉ាំហើយព្រោះពេលនេះហាង Tipsy Seafood កំពុងតែមានការប្រម៉ូសិនបញ្ចុះតម្លៃទៅលើម្ហូបរហូតដល់ ៥០% និងគ្រប់ App ដឹកជញ្ជូនទាំងអស់បញ្ចុះរហូតដល់ ៤០% គ្រប់សាខាទាំងអស់ផងដែរ។
ចំពោះការប្រូម៉ូសិននេះដែរ គឺមានចាប់ពីថ្ងៃទី២៤ តុលា រហូតដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គ្រប់សាខាទាំងអស់របស់ Tipsy។ មិនតែប៉ុណ្ណោះនៅក្នុងការប្រូម៉ូសិនដ៏ធំនេះដែរ Tipsy ក៏មានការចែក voucher រាប់ពាន់សន្លឹកទៅកាន់អតិថិជនថែមទៀតផង។
អ្វីដែលកាន់តែពិសេសទៀតនោះ ចំពោះការប្រូម៉ូសិននេះដែរគឺមានរយៈពេល១ខែពេញ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដូច្នេះបងប្អូនកុំភ្លេចនាំមិត្តភភ្តិទៅញ៉ាំឱ្យបានគ្រប់ៗគ្នាព្រោះហាង Tipsy គឺមានលក់គ្រឿងសមុទ្រស្រស់ៗនិងមានតម្លៃធូរខ្លាំងមែនទែន បើនិយាយអំពីរសជាតិវិញគឺឆ្ងាញ់ខ្លាំងបើបានញ៉ាំហើយកាន់តែចង់ទៅញ៉ាំម្តងទៀតព្រោះហាង Tipsy ជាហាងដែលមានម្ហូបបែបគ្រឿងសមុទ្រជាយូរឆ្នាំមកហើយ។
គួរបញ្ជាក់ថា បើបងប្អូនចង់ធ្វើកម្មវិធីជប់លៀង ឬមកជួបជុំលក្ខណៈមិត្តភភ្តិ ក្រុមគ្រួសារ ក្រុមការងារអាចអញ្ជើញទៅកាន់សាខាទាំង៣ របស់ Tipsy បានដែលមានទីតាំងស្ថិតនៅ៖
១. សាខាទេពផន: https://maps.app.goo.gl/WKjBzEoMaSLq8BGE6...
២. សាខាសែនសុខ: https://maps.app.goo.gl/U4aCkbb5CpX83wU96...
៣. សាខាកោះពេជ្រ: https://maps.app.goo.gl/FEzgwFWDcqd6Q5VR6...