កំពូលតារាសម្តែងអ្នកស្រី Angelina Jolie បានបង្ហើបពីគម្រោងដកភាគហ៊ុន និងចាកចេញពីជីវិតហូលីវូដ ដើម្បីមករស់នៅប្រទេសកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព៌ត័មាន Daily Mail ចុះផ្សាយនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែត The Wall Street Journal (WSJ) ក្នុងសប្តាហ៍នេះ អ្នកស្រី Angelina Jolie បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងផ្លាស់ទីលំនៅ នៅពេលដែលខ្ញុំអាចធ្វើបាន។ […] ខ្ញុំបានធំធាត់នៅទីដ៏រាបទាបមួយ។ ក្នុងចំណោមទីកន្លែងនានាលើពិភពលោក ហូលីវូត ពុំមែនជាទីកន្លែងប្រកបដោយសុខុមាលភាពនោះទេ»។
គួរជម្រាបផងដែរថា ក្រៅពីជីវិតសិល្បៈដ៏អាប់អួរ ការលែងលះរវាងអ្នកស្រី និងអតីតស្វាមីលោក Brad Pitt កាលពី៧ឆ្នាំមុន ក៏ជាផ្នែកមួយដែលបង្កើតភាពស្មុគស្មាញក្នុងជីវិតរបស់ Angelina កាន់តែខ្លាំងផងដែរ។ មិនតែប៉ុណ្ណោះ Angelina Jolie មានកូនបង្កើត និងចិញ្ចឹមរហូតដល់ទៅ ៦នាក់ទៀតដែលត្រូវមើលថែ ក្នុងនោះមាន Maddox Chivan Jolie-Pitt (កូនប្រុសពីខ្មែរ) PaxThien (កូនប្រុសពីវៀតណាម), Zahara Marley (កូនស្រីពីអេក្យូពី), Shiloh Nouvel (កូនស្រីបង្កើតទីមួយដែលកើតនៅណាមីប៊ី) និងកូនបង្កើតភ្លោះប្រុស-ស្រី Knox L’eon និង Vivienne Marcheline៕