ខ្ចីលុយគេសងយឺតគេពិន័យ! នេះជាទឹកប្រាក់ពិន័យកំណត់ដោយច្បាប់ចំពោះការប្រាក់យឺតយ៉ាវដែលពិន័យដោយម្ចាស់បំណុល
Toeuy HongFEBRUARY 8 20241.5 K views

នៅក្នុងការខ្ចីប្រាក់ដែលមានកិច្ចសន្យាជាមួយការប្រាក់ អ្នកខ្ចីលុយត្រូវបានម្ចាស់បំណុលពិន័យចំពោះការបង់សងយឺតយ៉ាវជាពិសេសគឺការប្រាក់យឺតយ៉ាវទៅតាមការកំណត់នៅក្នុងកិច្ចសន្យាខ្ចីប្រាក់រវាងអ្នកខ្ចីប្រាក់និងអ្នកឲ្យគេខ្ចី។

 

នៅក្នុងកិច្ចសន្យាខ្ចីប្រាក់ពេលខ្លះម្ចាស់បានគិតពីការប្រាក់យឺតយ៉ាវដែលការប្រាក់នេះកើតឡើងនៅពេលដែលអ្នកខ្ចីលុយមិនបានបង់ប្រាក់តាមពេលកំណត់ដូច្នេះគាត់ត្រូវទទួលខុសត្រូវចំពោះការប្រាក់ក្នុងអំឡុពេលនៃការយឺតយ៉ាវដែលភាសាផ្លូវការគេហៅថាការប្រាក់យឺតយ៉ាវ តែភាសាគេនិយាយទូទៅគឺប្រាក់ពិន័យ

 

 បើតាមការលើកឡើងរបស់កញ្ញា ឈុំ មុនីសុជាតាដែលជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងនៅក្នុងកម្មវិធី៣សំណួរថាចំពោះការកំណត់ការប្រាក់យឺតយ៉ាវនេះភាគីអ្នកខ្ចីលុយនិងម្ចាស់បំណុលមានសេរីភាពដោយអាចកំណត់ជាចំនួនភាគរយឬតួលេខជាក់លាក់ក៏បាន។ ឧទាហរណ៍ អាចកំណត់ថាការប្រាក់យឺតយ៉ាវ១០%ក្នុងមួយឆ្នាំឬ២០%ក្នុងមួយឆ្នាំឬ៥០០ដុល្លារក្នុងមួយឆ្នាំជាដើម។

 

យ៉ាងណាមិញទោះជាពួកគាត់មានសេរីនៃការកំណត់ការប្រាក់យឺតយ៉ាវក៏ពិតមែនប៉ុន្ដែមិនអាចលើសពីអត្រការប្រាក់យឺតយ៉ាវដែលច្បាប់បានកំណត់នោះដោយការប្រាក់យឺតយ៉ាវកំណត់ដោយច្បាប់គឺ២៧%ក្នុងមួយឆ្នាំដូច្នេះការប្រាក់យឺតយ៉ាវមិនត្រូវលើស២៧%ឡើយ។ ឧទាហរណ៍ ការប្រាក់យឺតយ៉ាវម្ចាស់បំណុលសុំឲ្យបង់៣០%ក្នុងមួយឆ្នាំគឺលើសច្បាប់កំណត់៣%ក្នុងមួយឆ្នាំបាត់ទៅហើយ។

 

កញ្ញា ឈុំ មុនីសុជាតាបានឲ្យដឹងទៀតថានៅក្នុងការអនុវត្តនៃកិច្ចសន្យាខ្ចីប្រាក់ខ្លះ ឧទាហរណ៍ខ្ចី១ម៉ឺនដុល្លារ ម្ចាស់បំណុលសុំឲ្យបង់១ពាន់ដុល្លារក្នុងមួយខែដែលស្មើ១០%ក្នុងមួយឬ១២០%ក្នុងមួយឆ្នាំ។ ត្រង់នេះការប្រាក់យឺតយ៉ាវគឺលើសច្រើនពោលគឺលើសច្បាប់កំណត់រហូតទៅ៩៣%ក្នុងមួយឆ្នាំ។ នៅក្នុងករណីនេះការប្រាក់យឺតយ៉ាវដែលកូនបំណុលត្រូវបង់គឺត្រឹមតែ២៧%ក្នុងមួយឆ្នាំតាមច្បាប់កំណត់ចំណែកផ្នែកដែលលើសពីនេះគឺចាត់ទុកជាមោឃៈ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia