ឡូយកប់! ក្រុមហ៊ុនអាកាសចរណ៍របស់ខ្មែរ១នេះ ប្រកាសបើកដំណើរការ BUSINESS CLASS ដំបូងគេនៅខ្មែរ
នារី AUTOFEBRUARY 2 2023610 views

យោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្មែរ Cambodia Airways នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានបើកសេវាកម្មរបំរើជូនដល់អតិថិជនរបស់ខ្លួននៅ BUSINESS CLASS លើកដំបូងក្នុងប្រទេសកម្ពុជា ជាមួយនឹងកន្លែងដែលមានផាសុខភាព និងធំទូលាយដែលអាចធ្វើអោយអ្នកដំណើរស្រួលខ្លួនក្នុងអំឡុងពេលហោះហើ។

ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរក្នុងសេវាកម្មអាជីវកម្មដូចជា៖​

១. សេវាកម្មបន្ទប់អង្គុយរង់ចាំ (lounge)

២. ការចុះឈ្មោះជាអាទិភាព

៣. ការឡើងជិះជាអាទិភាព

៤. ភេសជ្ជៈស្វាគមន៍នៅលើយន្តហោះ

៥. អាហារថ្នាក់អាជីវកម្ម

៦. ឥវ៉ាន់check-in 40 គីឡូក្រាម

៧. ការទទួលឥវ៉ាន់អាទិភាព

គួរជម្រាបផងដែរថា សេវាកម្មថ្នាក់អាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ មានបើកបំរើជូនសម្រាប់ជើងហោះហើរពីទីក្រុងភ្នំពេញទៅ/ពីទីក្រុងបាងកក ឬទីក្រុងឆឹងទូ តែប៉ុណ្ណោះ៕

328548872 710537910746406 8549792245413750701 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia