Aii និង AIS បើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៅសាខាទួលសង្កែ លើផ្ទៃដីប្រមាណជា១០,០០០ម៉ែត្រការ៉េ
Sopheak PichMARCH 24 2024

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមក្រុមហ៊ុន ម៉េងលី​ ជេ. អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ, សាលារៀន អន្តរទ្វីប អាមេរិកាំង និង SOGO) បានរៀប​ចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មីបន្ថែមទៀតសម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ ដែលមានទីតាំងស្ថិតនៅលើដីឡូត៍លេខ៣៨១G ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

Photo 2024 03 24 11 11 44

Photo 2024 03 24 11 11 38អគារសិក្សាថ្មីស្ថិតក្នុងសង្កាត់ទួលសង្កែ ដែលជាសាខាទី២២ នេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុប​ប្រមាណ​​ជា១០,០០០ម៉ែត្រការ៉េ ដែលមានចំនួន២អគារសិក្សាធំៗដែលកម្ពស់៣ជាន់ និង៥ជាន់ មានបរិវេណទីធ្លាធំទូលាយបំពាក់ទៅដោយសម្ភារសិក្សា​ទំនើបៗលើសពីតម្រូវការអប់រំ មានទីធ្លាហាត់កីឡា បន្ទប់ពិសោធ បន្ទប់គេហកិច្ច បន្ទប់សិល្បៈ បន្ទប់ប្រឹក្សាយោបល់ ការិយាល័យកិច្ចការសិស្ស បណ្ណាល័យធំៗចំនួន២ កន្លែងកុមារលេង អាហារដ្ឋាន ហាងកាហ្វេ ស្មាតម៉ាត ហាងលក់ទំនិញ បន្ទប់សិក្សាចំនួន៤៥បន្ទប់ ដែលមានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពអាចបំពេញនូវតម្រូវការអប់រំដ៏កក់ក្តៅពេញ​លក្ខណៈដល់សិស្សានុ​សិស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព។

Photo 2024 03 24 11 11 32

Photo 2024 03 24 11 11 06

Photo 2024 03 24 11 11 29អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហើបឱ្យដឹងដែរថា ការពង្រីកសាខាថ្មីនៅសាខាទួលសង្កែនេះក៏ព្រោះតែតំបន់ទួលសង្កែជាតំបន់​ដ៏សក្តានុពលខ្លាំងបំផុត ដែលមានរបាយប្រជាជនច្រើនកុះករស្របពេលដែលសង្គមជាតិមាន​ស្ថេរភាព កំណើនសេដ្ឋកិច្ច ជាពិសេសគឺ​ដើម្បីឆ្លើយតប​ទៅនឹងសំណូមពរដ៏ច្រើនពី​សំណាក់មាតាបិតា អ្នកអាណាព្យា​បាល សិស្សានុសិស្ស និងស្របតាម​តម្រូវការ​ទីផ្សារអប់រំជាក់ស្តែងផងដែរ  ខណៈសាលារបស់អ្នកឧកញ៉ានៅសាខាជុំវិញនោះដូចជា សាខាទួលគោក និងជ្រោយចង្វារនាបច្ចុប្បន្នបាននិងកំពុងមានតម្រូវការរៀបចំអគារសិក្សាថ្មីបន្ថែមទៀតដោយសារតែទទួលសិស្សពេញ។ អគារសិក្សាថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤ ដើម្បីបំពេញឱ្យទាន់នូវតម្រូវការទទួលសិស្សា​នុសិស្ស​ថ្មី ដែលសិក្សាថ្នាក់ភាសាអង់គ្លេស ចិន និងថៃ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងថ្នាក់ចំណេះដឹងទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោម​មត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលនឹងត្រូវចូលរៀនបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅក្នុងខែតុលាខាងមុខ។

Photo 2024 03 24 11 11 03

Photo 2024 03 24 11 11 24

Photo 2024 03 24 11 11 35គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤​ខាងមុខនេះ អ្នកឧកញ៉ានឹងបើកការដ្ឋានសាងសង់អគារសិក្សាថ្មីមួយទៀតនៅសាខាចំការដូងផងដែរ ខណៈពេលបច្ចុប្បន្នមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន​ អន្តរទ្វីប អាមេរិកាំង បាននិងកំពុងដំណើរការពង្រីកសាខានៅក្នុងរាជធានីភ្នំពេញ និងខេត្ត ដែលរួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សៀមរាប តាកែវ និងទីតាំងសាខាជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ។

សម្រាប់ព័ត៌មានបន្ថែមអំពី សូមទាក់ទងតាមរយៈទូរសព្ទលេខ 011 388 868 ឬ 093 217 217 ឬទាក់ទងតាមរយៈអ៊ីមែល info@aii.edu.kh ឬ info@ais.edu.kh

Sopheak Pich

អត្ថបទសរុប៖ 579

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia