ដំណឹងល្អ! ក្រុមហ៊ុនធំបំផុត របស់មហាសេដ្ឋីលេខ១ ឥណ្ឌា ចង់មករកស៊ីនៅខ្មែរឆាប់ៗនេះ
ធី ស្រីល័ក្ខJANUARY 12 2023614 views

ក្រុមហ៊ុនតម្លៃ ១២៤ពាន់លានដុល្លារ របស់មហាសេដ្ឋីលេខ១ឥណ្ឌាគឺ Adani Group បានបង្ហាញគោលបំណងចង់វិនិយោគទៅលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា។ ក្រុមហ៊ុន Adani Group គឺជាក្រុមហ៊ុនធំមួយរបស់ឥណ្ឌាដែលមានទីស្នាក់ការនៅ Ahmedabad ហើយបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគទៅលើវិស័យដូចជា គ្រប់គ្រងកំពង់ផែ ការផលិតថាមពលអគ្គិសនី និងការបញ្ជូនថាមពលកកើតឡើងវិញ ការជីកយករ៉ែ ប្រតិបត្តិការអាកាសយានដ្ឋាន ឧស្ម័នធម្មជាតិ ការកែច្នៃម្ហូបអាហារ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ជាមួយគ្នានោះដែរ កាលពីថ្មីៗនេះយោងតាមការចុះផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថាមពល អគ្គនាយកដ្ឋានធនធានរ៉ែ និងមន្រ្ដីជំនាញ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Sanjay Anand នាយកប្រតិបិត្ត Adani Global រួមជាមួយសមាជិកក្រុមរបស់ក្រុមហ៊ុន Adani Global ប្រទេសឥណ្ឌា។

324858755 3426558560890750 1926729731943263438 N

នៅក្នុងជំនួបពិភាក្សានេះ លោក Sanjay Anand បានសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យថាមពល និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា ក៏ដូចជាលក្ខខណ្ឌក្នុងការវិនិយោគវិស័យទាំងពីរ។ ភាគីទាំងពីរបានជជែកពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានយល់ដឹងអំពីផែនការមេអភិវឌ្ឍន៍ថាមពល២០២២-២០៤០ ។ នៅក្នុងនោះដែរ ក្រុមហ៊ុនក៏មានបំណងចង់វិនិយោគទៅលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ៕

324576684 730821855075547 5803185982495753659 N324733179 1359175524908206 9087217524011019563 N

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia