តិចអត់ដឹង! អេស៊ីលីដាបញ្ចេញមុខងារថ្មីមួយ ប្រើតែចង្អុលដៃ អាចវេរលុយទូទាំងពិភពលោក
Toeuy HongJUNE 16 2022867 views

ពេលខ្លះបងប្អូនយើងនៅខ្មែរ ចង់វេរលុយទៅកាន់បងប្អូននៅក្រៅប្រទេស ពិបាកមិនដឹងថាត្រូវវេរលុយតាមណា​​ តែពេលនេះលែងជាបញ្ហាទៀតហើយព្រោះបងប្អូនដែលជាអ្នកប្រើប្រាស់សេវាធនាគារ អេស៊ីលីដា អាច​​វេរលុយតាមទូរស័ព្ទទៅទូទាំងពិភពលោក។

​ ថ្មីៗនេះ ធនាគារ អេស៊ីលីដា បានបញ្ចេញកម្មវិធី MoneyGram ដាក់ក្នុង អេស៊ីលីដា ម៉ូបាលដោយអេស៊ីលីដា​ បានសហការជាមួយក្រុមហ៊ុន MoneyGram ដែលជាក្រុមហ៊ុនផ្ដល់សេវាវេរលុយឈានមុខគេមួយនៅលើពិភពលោក​។ ក្នុងការចាប់ដៃគូរវាង អេស៊ីលីដា និង MoneyGramនេះ បងប្អូនប្រើប្រាស់សេវាធនាគារ អេស៊ីលីដា អាចធ្វើការវេរលុយទៅក្រៅប្រទេសបានភ្លាមៗ តាមទូរស័ព្ទដៃលើApp  ACLEDA Mobile របស់អ្នក​។

បើយោងតាមការចុះផ្សាយលើFacebook page របស់ អេស៊ីលីដា បានឲ្យដឹងថាឥឡូវនេះលោកអ្នកអាចផ្ទេរប្រាក់ក្រៅប្រទេស ទូទាំងពិភពលោក ជាមួយថ្លៃសេវាពិសេស ត្រឹមតែ ១០ដុល្លារប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការ តាមម៉ាន់នីក្រាម លើអេស៊ីលីដាម៉ូបាល ហើយទឹកប្រាក់ទៅដល់អ្នកទទួលភ្លាមៗ។ ការផ្តល់ជូនតម្លៃពិសេសនេះ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២២។

ថ្លៃសេវាផ្ទេរប្រាក់ដូចបានរៀបរាប់ខាងលើ អាចប្រែប្រួលតាមអត្រាប្តូរប្រាក់ និងសម្រាប់ការផ្ទេរទៅ ១០ប្រទេសប៉ុណ្ណោះ មានដូចជា ចិន, ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី, សហរដ្ឋអាមេរិក, ថៃ, ឥណ្ឌូនេស៊ី, ឡាវ, មីយ៉ាន់ម៉ា, និងឥណ្ឌា។ ស្ថាប័នម៉ាន់នីក្រាម ក៏ទទួលបានចំណូលពីការប្តូរប្រាក់នេះផងដែរ។

​ដើម្បីវេរលុយ​ទៅទូទាំងពិភពលោកតាមរយៈកម្មវិធី ACLEDA Mobile App លោកអ្នកអាចចូលទៅកាន់App អេស៊ីលីដាលើទូរស័ព្ទដៃរបស់អ្នករួចចុចពាក្យ” ផ្ទេរប្រាក់”។ បន្ទាប់មកជ្រើសរើសពាក្យ” ផ្ទេរប្រាក់ទៅក្រៅប្រទេស”។ អ្នកនឹងឃើញ logo ក្រុមហ៊ុនម៉ានីក្រាម( MoneyGram) ហើយចុចលើlogo និងបំពេញ​ព័ត៌មានផ្សេង​​ដើម្បីវេរលុយ​ជាការស្រេច។ សូមមើលរូបភាពខាងក្រោម។

Gram1

Gram2

Gram3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia