មិនបាច់សុំលេខកុងទៀតទេ! អេស៊ីលីដាបញ្ចេញមុខងារថ្មី វេរលុយដោយមិនចាំបាច់វាយលេខកុង
Toeuy HongJUNE 19 2022549 views

ជាធម្មតា បើអ្នកជាអ្នកប្រើប្រាស់សេវាធនាគារ អេស៊ីលីដា បើអ្នកជាអ្នកលក់ត្រូវផ្ញើលេខកុងធនាគារទៅកាន់អ្នកទិញទំនិញឬសេវាកម្មដើម្បីឲ្យពួកគាត់​វេរលុយមកឲ្យអ្នក។ ចំណែកអ្នកដែលទិញទំនិញឬសេវាកម្ម​ក៏ត្រូវសុំលេខលុងពីអ្នកលក់ដើម្បីវេរលុយទូទាត់ថ្លៃទំនិញ។

យ៉ាងណាមិញ ពេលនេះ អ្នកប្រើប្រាស់ អេស៊ីលីដា​មិនចាំបាច់សុំលេខកុង​ឬផ្ញើលេខកុងទៀតនោះ​ទេ ខណៈ ធនាគារ អេស៊ីលីដា បញ្ចេញមុខងារថ្មីមួយដែលមានឈ្មោះថា” Pay Me” ដែលជាមុខងារទទួលប្រាក់ដោយមិនចាំបាច់ វាយបញ្ចេញលេខក្នុងការវេរលុយ។

​មុខងារសម្រាប់ទទួលប្រាក់ថ្មី (PAY ME) នៅលើអេស៊ីលីដាម៉ូបាល យើងអាចបង្កើត QR Code ឬ Link រួចផ្ញើទៅឱ្យអ្នកបង់ប្រាក់ ដែលប្រើអេស៊ីលីដាម៉ូបាល ឬប្រើអេបធនាគារផ្សេង បានយ៉ាងងាយស្រួល ជាពិសេសអាចកំណត់ចំនួនទឹកប្រាក់ សម្រាប់បង់បានតាមតម្រូវការ។

ដើម្បីអាចប្រើមុខងារទទួលប្រាក់នេះ សូម Update អេស៊ីលីដាម៉ូបាល នៅក្នុង App Store, Google Play, ឬ AppGallery។ សូមចុចនៅទីនេះ ដើម្បីដឹងច្បាស់ពីរបៀបវេរលុយតាមរយៈ Pay Me ដោយមិនចាំបាច់វាយបញ្ចូលលេខកុងធនាគារ។

Pay Me

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia