ភាពសម្បូរសប្បាយនៃសហគមន៍ បុរី ប៉េង ហួត នារដូវកាលបុណ្យចូលឆ្នាំខ្មែរ
Sopheak PichAPRIL 24 2023125 views

តាមទំនៀម ប្រជាជនខ្មែរតែងចាត់ទុកពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យដែលធំ និងសំខាន់ជាងគេ។ ពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធមុនរដូវសាបព្រួសចូលមកដល់ ដែលជាពេលវេលាដ៏ល្អ សម្រាប់ប្រជាជនយើងជួបជុំគ្រួសារ ញាតិមិត្តជិតឆ្ងាយ ដើម្បីយកចង្ហាន់ទៅវត្ត និងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងដើរកម្សាន្តជាដើម។ ក្នុងឱកាសដ៏វិសេសនេះ ក្រុមហ៊ុន ប៉េង​ ហួត គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមអបអរ និង លើកស្ទួយសិល្បៈ វប្បធម៌ ប្រពៃណីជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យធំៗសម្រាប់បុគ្គលិក អ្នករស់នៅក្នុងបុរី ក៏ដូចជាមហាជនទូទៅផងដែរ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប រចនាខ្លោងទ្វារ រៀបចំពិធីរាប់បាត្រលោកសង្ឃ ១៦៨ អង្គ និង រៀបចំពិធីជប់លៀងប្រចាំឆ្នាំតាមបែបសហសម័យ

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំការរចនាតុបតែងខ្លោងទ្វារ ដែលមានក្បាច់ក្បូរតាមបែបប្រពៃណី រំលេចដោយភ្លើងលម្អនាពេលរាត្រី ដែលធ្វើឱ្យសម្រស់ផ្លូវជាតិលេខ ១ កាន់តែភ្លឺចញ្ចាច។ ការដេគ័រខ្លោងទ្វារហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ​នេះធ្វើឡើងក្នុងគោលបំណងស្វាគមន៍បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកលេងកម្សាន្តក្នុងបុរី ក៏ដូចជាការថតរូបលេងប្រកបដោយក្តីសោមន្ស។ តាមទំនៀមទម្លាប់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សុំពរជ័យសិរីសួស្តី ក្រុមហ៊ុនបានរៀបចំពិធីរាប់បាត្រ សូត្រមន្តលើករាសី ដែលនិមន្តលោកសង្ឃចំនួន ១៦៨ អង្គ ប្រោសព្រំដល់មហាគ្រួសារ ប៉េង​ ហួត និង បងប្អូនរស់នៅក្នុងបុរីយើងផងដែរ។ ក្រៅពីពិធីបុណ្យសាសនា ក្រុមហ៊ុនក៏បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដែលបានបង្ហាញពីវប្បធម៍ និង ប្រពៃណី តាមរយៈការស្លៀកឈុតបែបប្រពៃណីសហសម័យជាច្រើនជំនាន់ អមជាមួយការសម្តែងរបាំប្រពៃណី និង ការសម្តែងពិសេសប្លែកតាមបែបសហសម័យផងដែរ។

Photo 2023 04 24 10 41 05

Photo 2023 04 24 10 40 51អ្នករស់នៅក្នុង បុរី ប៉េង ហួត បានរៀបចំ​ បុណ្យភូមិ អាធីណា ដែលគាំទ្រដោយ​ក្រុមហ៊ុន បុរី ប៉េង ហួត

ស្មារតីសាមគ្គី និងការរាប់អានគ្នាប្រកបដោយក្តីស្រឡាញ់របស់លោកពូ អ្នកមីង និងបងប្អូន រស់នៅក្នុងគម្រោងបុរី ប៉េង ហួត ពិសេសគម្រោង ដឹស្តា ផ្លាទីនីម អាធីណា បានធ្វើឱ្យពួកគាត់សហការគ្នារៀបចំកម្មវិធីបុណ្យភូមិ អាធីណា កាលពីថ្ងៃទី២ ខែមេសា ដែលមានការលេងល្បែងប្រជាប្រិយ​ និងការរាំលេងកម្សាន្ត​គ្រប់ចង្វាក់ដូចជា ចង្វាក់រាំវង់ ឡាំលាវ សារ៉ាវ៉ាន់ និងចូកកំពឹសជាដើម ​ដោយមានការចូលរួមគាំទ្រ​ពីក្រុមហ៊ុន បុរី ប៉េង ហួត។ ក្រៅពីគម្រោង ដឹស្តា ផ្លាទីនីម អាធីណា បងប្អូនដែលរស់នៅក្នុងគម្រោងមួយចំនួនទៀតរបស់បុរី ប៉េង ហួត ក៏បានរៀបចំជាបុណ្យភូមិ និងការជួបជុំផ្សេងៗគ្នា​ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីក្នុងគម្រោងរៀងៗខ្លួនផងដែរ។

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន បុរី ប៉េង ហួត ក៏បានជូនកាដូឆ្នាំថ្មី​ដល់អតិថិជនដែលជាម្ចាស់គេហដ្ឋាន និងរស់នៅក្នុងបុរីដើម្បីជាការថ្លែងអំណរគុណ និងជូនពរជ័យឆ្នាំថ្មី ក៏ដូចជាបង្ហាញពីទំនាក់ទំនងល្អក្នុងសហគមន៍។

Photo 2023 04 24 10 40 57ក្រុមហ៊ុនភីអេច អ៊ីនវេសមិន រៀបចំព្រឹត្តិការណ៍ ប៉េង ហួត សង្រ្កាន្ត រយៈពេល ៣ថ្ងៃ

ខែចេត្រចូលឆ្នាំ តាមចំណាំគេទៅលេងវត្ត តែសម័យបច្ចុប្បន្នក្រៅពីវត្ត ប្រជាជនយើងនិយមប្រារព្ធសង្រ្កាន្ត ទៅតាមទីតាំងដែលមានទីធ្លាធំទូលាយ ពិសេសទីទេសចរណ៍ដែលល្បីៗប្រចាំតំបន់ ដូចជា នៅសៀមរាបមានអង្គរសង្រ្កាន្ត និងនៅភ្នំពេញមាននៅវត្តភ្នំ និងបុរី ប៉េង ហួត ដែលមានឈ្មោះថា ប៉េង ហួត សង្រ្កាន្ត។ ពិធីសង្រ្កាន្តនេះ​ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ភីអេច អ៊ិនវេសមិន រយៈពេល ៣ថ្ងៃចូលឆ្នាំក្នុងគោលបំណងអបអរ និងគាំទ្រលើកស្ទួយពិធីបុណ្យប្រពៃណីជាតិជាសាធារណៈ សម្រាប់អ្នករស់នៅក្នុងបុរី និងបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងរាជធានី ភ្នំពេញអំឡុងពេលចូលឆ្នាំ។

នៅក្នុងសួន​អឺរ៉ុប ភីអេច យូរ៉ូផាក ដែលមានទំហំប្រមាណ ១០ហិកតា​ ត្រូវបានគ្របដណ្តប់ដោយ ការតុបតែងលម្អ តាមបែបប្រពៃណីចូលឆ្នាំខ្មែរ ដ៏ស្រស់ស្អាតឆើតឆាយទាំងពេលព្រឹក និងពេលរាត្រី រំលេចទៅដោយភ្លើងពណ៌ពាសពេញផ្លូវ ស្ពាន និងវីឡាតាមមាត់ទឹក ពិសេសអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហល ដែលប្រៀបបាននឹងសោតវិមានមាសដ៏ស្កឹមស្កៃ។​ បើនិយាយអំពីកម្មវិធីនៅក្នុង ប៉េង ហួត សង្រ្កាន្ត វិញ​គឺកាន់តែគួរឱ្យចាប់អារម្មណ៍ជាមួយនឹងផ្ទាំងទស្សនីយភាពមហោស្រពសិល្បៈបុរាណ របាំប្រពៃណី និងបែបសម័យថ្មី ការលេងល្បែងប្រជាប្រិយ ស្តង់ចំណីអាហារច្រើនមុខ សម្ភារៈច្រើនប្រភេទ និងសកម្មភាពកម្សាន្តផ្សេងៗទៀតជាច្រើនផងដែរ។ 

Photo 2023 04 24 10 41 00

Photo 2023 04 24 10 40 54

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia