បានទាំងល្បី សល់ទាំងលុយ! តារា Tik Tok មួយរូបប្រាប់គន្លឹះធ្វើវីដេអូឆាប់ល្បី សល់លុយចេញរកស៊ីទាំងវ័យក្មេង
ធី ស្រីល័ក្ខJANUARY 12 2023346 views

Abir El Saghir គឺជាតារា Tik Tok ដ៏ល្បីម្នាក់ជនជាតិទួកគី នាងត្រូវបានគេស្គាល់តាមរយៈវីដេអូចម្អិនអាហារ ប្រភេទនំដុត ក៏ដូចជាម្ហូបបែបបន្តរជាតិផ្សេងៗទៀត។យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុកមួយឈ្មោះ Instamix Global បានឱ្យដឹងថា Abir El Saghir កើតនៅក្នុងឆ្នាំ ១៩៩៨ ក្នុងប្រទេសលីបង់ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក ឌីហ្សាញខាងក្នុងនៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយក្នុងប្រទេសទួកគី។

ក្រោយបញ្ចប់ការសិក្សា នៅខែ កុម្ភៈ ឆ្នាំ ២០២១ Saghir បានងាកមកធ្វើវីដេអូនៅក្នុង Tik Tok ដោយបានធ្វើជាប្រភេទវីដេអូចម្អិនអាហារ ធ្វើនំ បង្អែម។បន្ទាប់ពីធ្វើបានមួយរយៈនាងក៏ចាប់ផ្តើមទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង រហូតធ្វើឱ្យ Tik Tok របស់នាង មានអ្នកតាមដានរហូតដល់ទៅ ១០លាននាក់ ត្រឹមរយៈពេលតែ ១ឆ្នាំប៉ុណ្ណោះ។

ប្រភពដដែលខាងលើបានបន្តថា បន្ទាប់ទទួលបានភាពល្បីល្បាញខ្លាំង ទាំងនៅលើ Tik Tok និង YouTube នាងក៏ចាប់ផ្តើមបើកអាជីវកម្មមួយផ្ទាល់ខ្លួន ដោយនាងបានបើកហាងលក់សម្លៀកបំពាក់មួយដែលមានឈ្មោះថា La Abir'z។ ហើយគ្រប់ពេលដែលនាងបង្ហាញវីដេអូធ្វើម្ហូបនាងតែងតែស្លៀកសម្លៀកបំពាក់របស់ហាងនាងជានិច្ច ហេតុនេះទើបធ្វើឱ្យវីដេអូរបស់នាង បានទាំងវីយូ បានទាំងលក់សម្លៀកបំពាក់ថែមទៀតផង។

ជាមួយគ្នានេះដែរ Abir El Saghir បានចែករំលែកនៅគំនិតមួយចំនួន ដែលធ្វើឱ្យវីដេអូនាងល្បីលឿន ហើយមានអ្នកមើលច្រើនៗនោះ​គឺ ធ្វើវីដេអូដែលមានភាពខុសប្លែកពីគេ ជាក់ស្តែងដូចជាវីដេអូរបស់នាង ត្បិតតែជាវីដេអូធ្វើម្ហូបដូចគេទូទៅ ប៉ុន្តែរបៀបនៃការធ្វើគឺខុសគ្នា ជាពិសេសមានពណ៍ដិត កម្រិតច្បាស់ល្អ មានភ្លេង តន្ត្រីអមជាមួយ គួចផ្សំជាមួយនឹងស្នាមញញឹមពេលធ្វើ ដែលបន្ថែមឱ្យវីដេអូនាងកាន់តែទាក់ទាញ។

គួរបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្នទ្រព្យសម្បត្តិ របស់ Abir El Saghir ត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជា ១០លានដុល្លារអាមេរិកដែលភាគច្រើនបានមកពី YouTube , Tik Tok , និងតាមរយៈការឧត្ថមពីផលិតផល និង ការផ្សព្វផ្សាយផ្សេងៗទៀត៕

Tiktok Líban 1

Abir Saghir Cooking Lebanese Chef

Abir Saghir Talented Lebanese Chef

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia