បុរី វីលៀម (BOREY WILLIAMS) បានចាប់ដៃគ្នាជាមួយធនាគារដើម្បីផ្តល់ប្រាក់កម្ចីទិញផ្ទះរហូត ៨០% នៃតម្លៃផ្ទះសរុប ជាមួយអត្រាការប្រាក់ចាប់ពី៦.៧៥% ក្នុងមួយឆ្នាំ និងឯកសារងាយស្រួល។
Daneth MechAPRIL 24 2022

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២ បុរី វីលៀម(BOREY WILLIAMS) និង ធនាគារ សហពាណិជ្ជ ក.អ​ (Union Commercial Bank Plc.) បានចុះកិច្ចព្រមព្រៀងសហការលើការផ្តល់ចម្ចីឥណទានទិញផ្ទះនៅបុរី វីលៀមជាមួយការផ្តល់នូវទំហំកម្ចីរហូតដល់80% នៃតម្លៃផ្ទះទាំងមូលជាមួយការផ្តល់នូវលក្ខណងាយស្រួល ជាមួយអត្រាការប្រាក់ប្រគួតប្រជែងនៅលើទីផ្សារ។

ការចុះកិច្ចព្រមព្រៀងនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបុរី វីលៀម ក្រោមអធិបតីភាព លោក វីលៀម ណារ៉ាម័រ Mr. William Naramore ម្ចាស់ក្រុមហ៊ុន និងជានាយកប្រតិបត្តិ រួមទាំងប្រធានផ្នែកគ្រប់ផ្នែក និងអ្នកតំណាង ធនាគារ សហពាណិជ្ជ អ.ក គឺលោក Mr.Huang Shun Chieh (Head of Branch Management Department) និងប្រធានផ្នែកផ្សេងទៀត រួមនឹងបុគ្គលិកគ្រប់ផ្នែកនៃបុរី វីលៀមចូលរួមជាសក្ខីភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះផងដែរ។

11

ម្ចាស់ផ្ទះនឹងរីករាយនឹងផ្ទះថ្មី រួមជាមួយបរិយាកាសនៃការស់នៅកាន់តែប្រសើរជាងមុន និងអត្រាការប្រាក់កាន់តែប្រសើរជាងមុនត្រឹមតែ6.75% ក្នុងមួយឆ្នាំសម្រាប់ការស្នើកម្ចីជាប្រាក់រៀល និងអត្រាការប្រាក់ 7% ក្នុងមួយឆ្នាំសម្រាប់ការស្នើរសុំកម្ចីជាប្រាក់ដុល្លារ លើការស្នើរសុំកម្ចីទិញផ្ទះក្នុងក្តីស្រមៃនៅក្នុងគម្រោងបុរី វីលៀម

បុរី វីលៀម ដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថី​ឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ។ Google Map: http://bit.ly/bwilliam

Photo 2022 04 24 12 37 29

សូមបញ្ជាក់ផងដែរថា បុរី វីលៀមជាបុរី​ដែលធំមួយដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ ដែលមានទីតាំងសក្ការនុពល នៅជាប់ផ្លូវរដ្ឋ៣០ម៉ែត្រ និងក្បែរតំបន់អភិវឌ្ឍន៍ធំៗដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ  មហាវិថីឈ្នះៗ មន្ទីពេទ្យកាលម៉ែត្រថ្មី បឹងទំនប់កប់ស្រូវ ទីលានវាយកូនហ្គូល រ៉ូយ៉ាល់ភ្នំពេញស្ពតក្លឹប ( Royal Phnom Penh Sport Club) រួមនឹងតំបន់ផ្សេងៗទៀត. ដែលផ្តល់អោយលោកអ្នកនូវវីឡាដាច់ៗពីគ្នាស្រស់ស្អាត និងមានការឌីហ្សាញស្រស់ស្អាតប្លែកពីគម្រោងដ៏ទៃជាមួយតម្លៃសមរម្យ និងមានច្រើនជម្រើសសម្រាប់លោកអ្នកជ្រើសរើស។

Photo 2022 04 24 12 37 28

លើសពីនោះ បុរី វីលៀម យើងបាននឹងកំពុងតែបើកលក់ប្លុកថ្មី ជាមួយបរិយាកាសគួរអោយចង់រស់នៅ ដែលក្នុងប្លុកថ្មីយើងមានសុទ្ធតែវីឡាធំៗ ដូចជា៖ អូអេស៊ីស វីឡា  (Oasis Villa ) ឡេហ្គាស៊ី វីឡា(Legacy Villa ) រីជេនស៊ី វីឡា (Regency Villa ) និង ម៉ូតថ្មីទើបនឹងចេញ ស្កាយ វីឡា(Sky Villa)  រួមនឹងម៉ូតថ្មីមួយទៀតកាន់តែប្លែក កាន់ស្រស់ស្អាត និងគួរអោយចង់រស់នៅ។

បន្ថែមលើលពីនោះគម្រោងបុរី វីលៀម ផ្តល់ជាសហគមន៍នៃការរស់នៅកាន់តែកាលីបជាងមុន ដោយក្នុងគម្រោងផ្តល់អោយអ្នកនូវ សាលារៀន បញ្ញាសាស្រ្តអន្តរជាតិ Paññāsāstra International School (PSIS) ផ្សារទំនើប វីលៀម ផ្លាហ្សារ មន្ទីពេទ្យ សួនសម្រាប់កុមារ អាងហែលទឹក កន្លែងវាយTennis នឹងកន្លែងផ្សេងទៀតដែលគួរអោយចាប់អាម្មណ៍។

ទាក់ទងមកផ្នែកលក់៖ 085 200 909 / 069 32 82 02

ទីតាំងGoogle Map: http://bit.ly/bwilliam

Website : boreywilliams.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia