ត្រៀមខ្លួន! បុគ្គលិកធ្វើការតំណែងទាំង៨នេះ ប្រឈមនឹង AI ដណ្ដើមការងារបើមិនខំអភិវឌ្ឍន៍ខ្លួន
Kan DaraAPRIL 7 20237.1 K views

យោងតាមរបាយការណ៍របស់ Goldman Sachs បង្ហាញថាបញ្ញាសិប្បនិម្មិត AI កំពុងបោះពួយលើផ្លូវល្បឿនលឿនជ្រាបខ្លួនចូលការងារស្ទើរគ្រប់វិស័យ និងត្រូវបានប៉ាន់ស្មានថាអាចជំនួសការងារមនុស្សចំនួន ៣០០លានកន្លែងនាពេលអនាគតដ៏ខ្លី។ ខាងក្រោមនេះគឺជាតួនាទីទាំង៨ ដែលប្រឈមហានិភ័យខ្ពស់បំផុត AI ដណ្ដើមការងារបើមិនខំអភិវឌ្ឍន៍ខ្លួន៖

១

១/. គណនេយ្យករ

ការងាររបស់គណនេយ្យករត្រូវបានចងក្រងដោយច្បាប់ច្បាស់លាស់ និងអាចយល់បាន ដូច្នេះវាពុំមានភាពលំបាកទេក្នុងការបញ្ចូលទិន្នន័យទាំងនេះចូលក្នុងខួរក្បាល AI។ ជាក់ស្តែង ក្រុមហ៊ុនគណនេយ្យរួមទាំង Sage កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតរួចហើយ ដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការរបស់ពួកគេ ហើយនៅពេលដែលក្បួនដោះស្រាយកាន់តែមានស្ថេរភាព និងគួរឱ្យទុកចិត្ត កិច្ចការដែលត្រូវការមនុស្សនឹងថយចុះ ហើយគ្រាន់តែត្រូវការអ្នកត្រួតពិនិត្យបន្ថែមពីលើការងាររបស់ AI ប៉ុណ្ណោះ។

២/. អ្នកសម្របសម្រួលមាតិកា

AI ជួយជំរុញដល់ការបង្កើតនូវមាតិកានានាសម្រាប់អាជីវកម្មកាន់តែសម្បូរបែប មិនថាជាអត្ថបទ វីដេអូនានា ដែលចាំបាច់សម្រាប់ការផ្សព្វផ្សាយអាជីវកម្ម។ នៅពេលដែលកម្មវិធីទាំងនេះមានភាពប្រសើរឡើង ការសម្រេចចិត្តដោយធម្មជាតិតាមរយៈមនុស្សនឹងថយចុះ ហើយ AI នឹងកាន់តែមានភាពសុក្រិត។

/. ជំនួយការផ្នែកច្បាប់

AI និង Machine Learning កំពុងអភិវឌ្ឍន៍សមត្ថភាពខ្លួនក្នុងផ្នែកច្បាប់ សុំណុំរឿង ដើម្បីបង្កើតសេចក្តីសង្ខេបនិងការដកស្រង់សំខាន់ៗលើសកម្មភាពកាត់ក្តី និងទិដ្ឋភាពអង្គតុលាកាទាំងមូល។ សមត្ថភាពនេះពិតជាអស្ចារ្យណាស់ ហើយវាអាចជួយការងារជាច្រើនសម្រាប់សមាជិកជាន់ខ្ពស់ក្នុងផ្នែកច្បាប់បន្ថែមទៀត។

៤/. អ្នកអានភស្តុតាង

បន្ទាប់ពីមនុស្សធ្វើការសរសេរ ឬចងក្រងរួចរាល់ AI នឹងដើរតួនាទីជាអានភស្តុតាង ឬហៅម្យ៉ាងទៀតថា អ្នកកែកំហុស ដែលធ្វើការលើការពិនិត្យអក្ខរាវិរុទ្ធ និងវេយ្យាករណ៍។ ក្នុងនោះមានដូចជា ជំនួសឲ្យការបង្ហាញបន្ទាត់ក្រហមនៅលើពាក្យដែលប្រកបខុសប្តូរទៅជាអនុញ្ញាតឱ្យកុំព្យូទ័រកែកំហុសទាំងនោះដោយខ្លួនឯងជាដើម។

២

៥/. ចងទិន្នន័យក្នុងធុរកិច្ច

ការយល់ដឹងអំពីលំហូរដ៏ច្របូកច្របល់នៃទីផ្សារហិរញ្ញវត្ថុគឺជាការងារដ៏លំបាកមួយ ដែលពាណិជ្ជករភាគហ៊ុនចេញពីសាលាធុរកិច្ចចំណាយពេលភាគច្រើនរបស់ខ្លួនដើម្បីធ្វើគំរូការព្យាករណ៍នៅក្នុង Excel និងធ្វើការគ្រប់គ្រងទិន្នន័យ។ ប៉ុន្តែការងារនេះនឹងជំនួសដោយ AI បាន ដោយធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមទាំងកាត់បន្ថយលទ្ធភាពនៃកំហុសបានថែមទៀតផង។

៦/. អ្នកចម្លង

ប្រព័ន្ធការនិយាយអត្ថបទត្រូវបានណែនាំជាលើកដំបូងនៅក្នុងឆ្នាំ១៩៥២ ប៉ុន្តែ Machine Learning ទំនើបបានបើកឱ្យប្រព័ន្ធទាញយកសំណុំទិន្នន័យដ៏ធំនៃការនិយាយរបស់មនុស្សដើម្បីបង្កើតការចម្លងសំឡេងដែលមានភាពត្រឹមត្រូវមិនគួរឱ្យជឿ និងលឿន។ អាជីវកម្ម និងមុខរបរជាច្រើនពឹងផ្អែកលើការចម្លង រួមទាំងមេធាវី និងអ្នកកាសែត ហើយវាមិនយូរទៀតទេ កិច្ចការទាំងនេះនឹងត្រូវជំនួសដោយម៉ាស៊ីន។

៧/. អ្នករចនាក្រាហ្វិក

ម៉ូដែល AI បានបង្ហាញរួចជាស្រេចនូវឧបករណ៍សម្រាប់បង្កើតរូបភាពក្នុងរចនាប័ទ្មដ៏ធំទូលាយមួយ។ ការរចនាក្រាហ្វិច ដែលជាគោលការណ៍ជាក់លាក់នៃពណ៌ សមាសភាព និងការស្រមៃក្នុងកម្រិតទាប នឹងត្រូវដាក់បញ្ចូលក្នុង AI។ វាអាចបង្ហាញ ប្លង់សក្តានុពលរាប់សិបសម្រាប់ទស្សនាវដ្តី ផ្ទាំងប៉ាណូ ឬសម្ភារៈផ្សេងៗ។ ក្នុងនោះ ការស្រមើលស្រមៃអាចនឹងបាត់បង់ខ្លះ ប៉ុន្តែអតិថិជនភាគច្រើនមិនចង់បានការស្រមើលស្រមៃពីដំបូងឡើយ។

/. សេវាអតិថិជន

នៅពេលដែលកម្មវិធីប្តូរអត្ថបទទៅការនិយាយកាន់តែជឿនលឿន គេរំពឹងថាបញ្ញាសិប្បនិម្មិតនឹងស្ថិតនៅចុងម្ខាងទៀតនៃខ្សែទូរស័ព្ទ។ AI មានភាពងាយស្រួលក្នុងការធ្វើកិច្ចការនេះជាងមជ្ឈមណ្ឌលហៅទូរស័ព្ទ ព្រោះវាអាចផ្តល់ព័ត៌មានរហ័ស ត្រឹមត្រូវ និងពុំមានអារម្មណ៍រកាំរកូសជាមួយដៃគូសន្ទនាម្ខាងទៀតឡើយ។

៣

យ៉ាងណាមិញ ការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់ AI គួរតែត្រូវបានដឹកនាំដោយការពិចារណាប្រកបដោយក្រមសីលធម៌ និងធានាថាវាផ្តល់អត្ថប្រយោជន៍ដល់មនុស្សទាំងអស់នៅក្នុងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សគួរពង្រឹងការយល់ដឹងខាងផ្នែកបច្ចេកវិទ្យា អភិវឌ្ឍន៍ជំនាញទន់ ស្វែងរកឱកាសថ្មីៗ បង្កើតទំនាក់ទំនង និង បណ្តាញផ្សេងៗ។ សរុបមក AI អាចនឹងផ្លាស់ប្តូរលក្ខណៈនៃការងារនៅក្នុងឧស្សាហកម្មជាច្រើន៕

៥

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia