តម្រុយថ្មី! ក្រុមហ៊ុនជប៉ុនចំនួន ៣៨ ចាប់អារម្មណ៍ចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា
ធី ស្រីល័ក្ខMARCH 5 2025313 views

ក្រុមហ៊ុនជប៉ុនសរុបចំនួន ៣៨ បានមកបំពេញទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈ JETRO។ ជាក់ស្តែង កាលពីព្រឹកមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅរាជធានីភ្នំពេញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

 

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជាដែលគណៈប្រតិភូធុរជនគួរតែសិក្សាស្វែងយល់ពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគរួមមាន៖ រោងចក្រឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលបៃតង, វិស័យអប់រំបណ្តុះបណ្តាល, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។

១៧

បន្ទាប់ពីបានស្តាប់ប្រសាសន៏លើកឡើងយ៉ាងក្បោះកាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូធុរជនបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។

១៨

គួរបញ្ជាក់ថា គណៈប្រតិភូធុរជនជប៉ុន ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្រោមការៀបចំសម្របសម្រួលពី JETRO កាលពីព្រឹកមិញនេះមានចំនួន ៣៨ក្រុមហ៊ុន រួមមាន៖

 

១. ក្រុមហ៊ុន Rising Consultants Co., Ltd

២. ក្រុមហ៊ុន MARUICHI CO.,LTD.

៣. ក្រុមហ៊ុន Next International Inc

៤. ក្រុមហ៊ុន TOKAI KIKI KOGYO CO.,LTD.

៥. ក្រុមហ៊ុន SORIMACHI VIETNAM

៦. ក្រុមហ៊ុន Nakano & Co., Ltd.

៧. ក្រុមហ៊ុន Tokyo Gas Asia Pte. Ltd.

៨. ក្រុមហ៊ុន HAGIHARA INDUSTRIES INC.

៩. ក្រុមហ៊ុន Kawasaki Heavy Industries (Thailand) Co., Ltd.

១០. ក្រុមហ៊ុន SANKYO VIETNAM CO LTD

១១. ក្រុមហ៊ុន I AM Consulting Co.,Ltd.

១២. ក្រុមហ៊ុន AUTOBACS SEVEN CO., LTD.

១៣. ក្រុមហ៊ុន Sankyo Shouji Co., Ltd.

១៤. ក្រុមហ៊ុន Vuteq Thai Co.,Ltd.

១៥. ក្រុមហ៊ុន TIS Inc.

១៦. ក្រុមហ៊ុន Siam Fuji industries Co.,Ltd

១៧. ក្រុមហ៊ុន TOACS(THAILAND)CO.,LTD.

១៨. ក្រុមហ៊ុន MITSUBISHI CHEMICAL CORPORATION

១៩. ក្រុមហ៊ុន SHIBATA

២០. ក្រុមហ៊ុន Mitsubishi Corporation

២១. ក្រុមហ៊ុន Transeas International Limited

២២. ក្រុមហ៊ុន Nikkei Business Publications

២៣. ក្រុមហ៊ុន Mitsubishi Heavy Industries (Thailand)

២៤. ក្រុមហ៊ុន JRS JAPAN

២៥. ក្រុមហ៊ុន Arai Shoji.Co.,Ltd/Arai Logistics Co., Ltd

២៦. ក្រុមហ៊ុន RINKO CORPORATION

២៧. ក្រុមហ៊ុន Shanghai Nohmi Secom Fire Protection Equipment Co.,Ltd.

២៨. ក្រុមហ៊ុន NISHIYAMA Corporation (Thailand) Co., Ltd.

២៩. ក្រុមហ៊ុន JIJI PRESS THAILAND

៣០. ក្រុមហ៊ុន THAI ARROW PRODUCTS CO.,LTD.

៣១. ក្រុមហ៊ុន YAZAKI(CAMBODIA)PRODUCTS CO.,LTD.

៣២. ក្រុមហ៊ុន Bizen Komeko Farm Co.,Ltd

៣៣. ក្រុមហ៊ុន Individual Agricultural Consultant

៣៤. ក្រុមហ៊ុន Lead-s co ltd

៣៥. ក្រុមហ៊ុន Takagi Management Office (TMO)Co.,Ltd

៣៦. ក្រុមហ៊ុន Bell Foods Co.,Ltd

៣៧. ក្រុមហ៊ុន The Yomiuri Shimbun

៣៨. ក្រុមហ៊ុន Daito Seimitsu Co., Ltd.

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia