ក្បួនចាប់ទីផ្សារថ្មីរបស់ 7 Eleven ចាប់ដៃក្រុមហ៊ុនធំមួយ ផលិតស្បែកជើង កំពុងល្បីពេញទីផ្សារ
នៅ ហៀងSEPTEMBER 23 2022302 views

បងប្អូនភាគច្រើនប្រហែលជាបានស្គាល់យីហោម៉ាតល្បីគឺ 7 Eleven ដែលទើបតែចូលមករកស៊ីនៅស្រុក ខ្មែរហើយពង្រីកខ្លួនបានជាច្រើនកន្លែង យីហោម៉ាតអារមេរិកមួយនេះមានប្រមាណជាង៧ ម៉ឺនសាខានៅលើពិភពលោក តម្លៃក្រុមហ៊ុនជាង៣៦ពាន់លានដុល្លារ ក្នុងនោះប្រទេសដែលមានសាខាយីហោមួយ នេះច្រើនជាងគេនោះ ដូចជាជប៉ុន កូរ៉េ និងប្រទេសថៃ ។

G3fr2e1w

តួយ៉ាងកាលពីថ្មីៗនេះ 7 Eleven បានសហការណ៍ជាមួយយីហោស្បែកជើងល្បីលំដាប់ពិភពលោកគឺ Cross ដើម្បីផលិតស្បែកជើងជាច្រើនប្រភេទដូចជាប្រភេទស្បែក Mega Crush Clog collab, 7-Eleven x Crocs Classic Clogs និង Sandals ជាដើម ដែលមានតម្លៃជាង១០០ដុល្លារ ហើយក៏មានតម្លៃកក្រោម ១០០ដុល្លារដែរ មានរូបរៀងប្លែកខ្លាំងមែនទែន ទាំងពណ៌ និងការឌីហ្សាញ កំពុងដាក់លក់នៅលើទីផ្សារ ។ នេះបើយោងទៅតាម ការចុះផ្សាយដោយ yahoo កាលពីថ្មីៗនេះ ។  

ង២ថ១៣២ដេឆ

លោក Ken Wakabayashi ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន 7-Eleven បាននិយាយយ៉ាងដូច្នេះថា "Crocs ក៏ដូចជា 7-Eleven  គឺជាម៉ាកយីហោ ដែលសុទ្ធតែទទួលស្គាល់ដោយអ្នកប្រើប្រាស់នៅទូទាំងពិភពលោក យើងសហការគ្នាឡើង គឺដើម្បីផ្តល់ឱ្យអតិថិជននៅស្បែកជើងដែលមានកំណត់ ជាមួយនឹងភាពស្អាត និងទាក់ទាញបំផុត” ។

គួរជម្រាបផងដែរថានេះវាជាទីផ្សារថ្មីរបស់ 7-Eleven បានចាប់យក ហើយផលិតផលថ្មីមួយនេះអាចនឹងចូលមកទីផ្សារកម្ពុជាដែរ ដោយសារតែ 7-Eleven កំពង់ពង្រីកសាខារាប់សិបកន្លែងនៅក្នុងទីក្រុងនិងតាមបណ្តាខេត្តនានា ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia