បណ្ណបើកបរពិតជាសំខាន់ណាស់សម្រាប់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ។ព្រោះវាជាបណ្ណមួយ បញ្ជាក់ថាអ្នកបានរៀនជំនាញ និងច្បាប់ក្នុងការបើកបរ ដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនមុននឹងអនុញ្ញាតឲ្យកាន់ចង្កូតយាន្ដជំនិះ។ យ៉ាងណាមិញបើតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាបណ្ណបើកបរនៅកម្ពុជាមានចំនួន៥ប្រភេទដូចជា៖
- ទោចក្រយានយន្តដែលមានថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់ - ទោចក្រយាន្តយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប - ទោចក្រយាន្តយន្តសណ្ដោងរ៉ឺម៉ក និង ត្រីចក្រយានយន្ត ។
២. បណ្ណបើកបរប្រភេទ “ខ” ៖
- រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ តោន - អាចសណ្ដោងរ៉ុម៉កដែលមានទម្ងន់សរុបអតិបរមាមិន លើសពី ០,៧៥តោន - រថយន្តដឹកអ្នកដំណើរមិនលើសពី ៩ នាក់ ដោយគិតទាំងអ្នកបើកបរ ។
៣. បណ្ណបើកបរប្រភេទ “គ” ៖
- រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន
៤. បណ្ណបើកបរប្រភេទ “ឃ” ត្រូវបែងចែកជាពីរប្រភេទ ៖
- ឃ១ : រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន
-ឃ២ : រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន
៥. បណ្ណបើកបរប្រភេទ “ង” ត្រូវបែងចែកជាបីប្រភេទគឺ៖
- ង(ខ) : រថយន្តប្រភេទ “ខ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន
- ង(គ) : រថយន្តប្រភេទ “គ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី 0,៧៥ តោន
- ង(ឃ) : រថយន្តប្រភេទ “ឃ” មានសណ្ដោងរ៉ឺម៉កដេលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន ។