ពិតជារឿងដ៏គួរឱ្យរំភើបខ្លាំងមែនទែន ដែលស្ងាត់ៗកម្ពុជាអាចនាំចេញកសិផលខ្មែររហូតដល់ទៅ ៥មុខឯណោះ ទៅកាន់ទីផ្សារប្រទេសចិន ការនាំចេញកសិផលនេះដែរគឺបង្ហាញឱ្យឃើញថា វិស័យកសិកម្មក្នុងប្រទេសកម្ពុជាកំពុងងាកទៅរកភាពរីកចម្រើន និងកំពុងទទួលបានការនាំចេញកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ កសិផលខ្មែរដែលអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននោះមានដូចជា៖
លោក លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) ក៏បានលើកឡើងថា “មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុន ក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិនក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ”។
- ម្រេចខ្មែរ៖ ម្រេចខ្មែរបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការហើយ ដោយកាលពីថ្ងៃទី ១១ ខែឧសភា កន្លងទៅ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ដោយក្នុងនោះមានទីតាំងដាំម្រេចចំនួន ២៨ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា។
ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ។
- ដំណាំពោត៖ យោងតាមការចេញដោយស្ថានទូតចិន បានឱ្យដឹងថា ក្រោយពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះឈ្មោះក្រុមហ៊ុន និងការធ្វើភូតគាមអនាម័យត្រឹមត្រូវទៅកសិផលពោតត្រឹមត្រូវហើយ ពេលនេះបញ្ជីឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីទាំងនោះ ត្រូវភាគីចិនបើកភ្លើងខៀវដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនហើយ ក្រោយកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញកាលពីពេលកន្លងទៅ។
- ផ្លែចេកស្រស់៖ ផ្លែកចេកស្រស់ក៏ជាដំណាំកសិកម្មមួយប្រភេទដែល ដែលមានឱកាសនាំទៅចិនជាច្រើនលើកច្រើនសារមកហើយ ដោយកាលពីកន្លងទៅការនាំចេញផ្លែចេកស្រស់ នៅឆ្នាំ ២០២៣នេះ មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ជាក់ស្ដែងសម្រាប់ដើមឆ្នាំ២០២៣ កន្លងទៅនេះ ការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិនមានចំនួន ២៨៩៤១តោន ចំណែកខែកុម្ភៈមានចំនួន ៥៩១៩៩តោន ដែលចំនួននេះឃើញថា មានកំណើនបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
- ផ្លែមៀនស្រស់៖ ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ បើគិតមកដល់ពេលនេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនបានចំនួន៧៤ក្រុមហ៊ុនឬ ម្ចាស់ចម្ការ៕
- អត្ថបទ៖ ធី ស្រីល័ក្ខ