រៀបការ២៥ឆ្នាំ មានកូន៥នាក់ ភរិយាស្តេចប្រដាល់ ប៉ាគីអាវ មានចំណុចពិសេស​ ចំនួន៥យ៉ាងនេះ
Ping Chou EngJUNE 2 20242 K views

អ្នកស្រី Jinkee Pacquiao បានរៀបការ២៥ឆ្នាំ ជាមួយនឹងកំពូលកីឡាករហ្វីលីពីនលោក Manny Pacquiao និងមានកូនចំនួន៥នាក់។ តាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានសរសេរថា ក្រៅពីភាពល្បីល្បាញនិងលេចធ្លោក្នុងនាមជាភរិយារបស់បុគ្គលល្បីឈ្មោះក្នុងវិស័យប្រដាល់អ្នកស្រី Jinkee មានចំណុចពិសេសលើអាជីពការងារនិងជីវិតផ្ទាល់ខ្លួន ចំនួន៥យ៉ាង ដូចខាងក្រោមនេះ។

122428404 1656796701160104 3487383020510413768 N

. ជាអតីតអ្នកលក់ទំនិញក្នុងផ្សារទំនើប៖ ក្នុងវ័យ២០ឆ្នាំ អ្នកស្រីធ្លាប់ធ្វើការងារជាជំនួយការហាងលក់ទំនិញថែរក្សាសម្រស់ ក្នុងផ្សារទំនើបមួយនាប្រទេសហ្វីលីពីន ជាទីកន្លែងដែលអ្នកស្រីបានជួបស្គាល់គ្នាជាមួយ លោក Manny Pacquiao និងបានរៀបការក្រោយស្គាល់គ្នា៧ខែ ពោលគឺនៅឆ្នាំ១៩៩៩។ នាពេលបច្ចុប្បន្ននេះអ្នកស្រីក៏ជាអ្នកជំនួញមួយរូប មាន​អាជីវកម្ម​ផលិតផលថែសម្រស់​​​ ដែលមានយីហោផលិតផលឈ្មោះថា​ Jinkee Skin's ។

Jinkee Pacquiao (1)

Jinkee Pacquiao Opens Grand Showroom of Her Own Grand Showroom 1677060283

. ជាអ្នកផលិតភាពយន្ត៖ មិនត្រឹមតែជាដៃគូអាពាហ៍ពិពាហ៍ដ៏ល្អនិងជាអ្នកម្តាយកូន៥នាក់ អ្នកស្រី Jinkee ក៏ធ្លាប់ចាប់អាជីពក្នុងឧស្សាហកម្មភាពយន្ត ព្រមទាំងជាអ្នកនៅពីក្រោយការផលិតភាពយន្តឯកសារ រៀបរាប់អំពីដំណើរចាប់ផ្តើមអាជីព ជាអ្នកប្រដាល់ រហូតក្លាយជាបុគ្គលលំដាប់ពិភពលោករបស់​ស្វាមីគឺ ម៉ានី ប៉ាគីអាវ។​

Who Is Manny Pacquiaos Wife Meet Jinkee Pacquiao 13

. ជាអតីតអ្នកនយោបាយ៖ ក្នុងឆ្នាំ២០១៣ អ្នកស្រីJinkee ក៏ធ្លាប់ឈរឈ្មោះជាអភិបាលរងខេត្ត Sarangani ក្នុងទីក្រុង Mindanao ដែលជាកោះធំទីពីរនៅហ្វីលីពីន ដោយអ្នកស្រីបា​នជាប់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ខែឧសភា ឆ្នាំដដែល។ ប៉ុន្តែបន្ទាប់ពីបានជោគជ័យក្នុងតំណែង១អាណត្តិ ក្នុងឆ្នាំ២០១៦​ អ្នកស្រីបានសម្រេចចិត្តចាកចេញពីនយោបាយ ហើយងាកមកផ្តោតលើគ្រួសារ និងការងារសប្បុរសធម៌វិញ។

Jinkeepaquiao Nov

. ប្រើសម្ភារៈប្រណីតៗផ្ទាល់ខ្លួន ធ្វើសប្បុរសធម៌៖ មានមូលនិធិមួយឈ្មោះថា Jinkee And Manny Heart ដែលជាកម្មវិធីសប្បុរសធម៌មួយដែល អ្នកស្រី Jinkee បានបង្កើតឡើង ជាមួយស្វាមី ដើម្បីផ្តល់ការថែទាំបេះដូងដោយឥតគិតថ្លៃសម្រាប់កុមារនៅក្នុងប្រទេសហ្វីលីពីន ខណៈប្រាក់ចំណូលទាំងអស់ដែលយកមកទ្រទ្រង់អង្គការនេះគឺបានមកពីការលក់សម្ភារៈប្រណីតៗ កាបូប-ស្បែកជើងរបស់អ្នកស្រី ដែលមានតម្លៃរាប់លានដុល្លារ ដើម្បីគាំទ្រទៅឱ្យអ្នកដែលត្រូវការជំនួយ។

19058682 0 Image a 3 1569714264658

. ជាកូនភ្លោះ៖ អ្នកស្រី Jinkee Pacquiao មានបងប្អូនស្រីភ្លោះម្នាក់ទៀតដែលមានឈ្មោះថា Janet Jamora អ្នកទាំងពីរបានកើតក្នុងថ្ងៃខែឆ្នាំតែមួយ ពោលគឺនៅក្នុងថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៩ នាទីក្រុង General Santos តំបន់កោះ Mindanao ប្រទេសហ្វីលីពីន ក្នុងគ្រួសារដែលមានឪពុកឈ្មោះ Nestor Jamora និងម្តាយឈ្មោះ Rosalina Capeña ដែលមានជីវភាពសមរម្យ។Look  Jinkee Pacquiao and Twin Sister Janet Birthday Message for Janet 1673594069គួរជម្រាបផងដែរថាអ្នកស្រី Jinkee Pacquiao បច្ចុប្បន្នបាននឹងកំពុងរួមដំណើរជាមួយស្វាមីលោក Manny Pacquiao មកកាន់ប្រទេសកម្ពុជា​ ដើម្បីចូលរួមជាកិត្តិយសទស្សនាការប្រកួតកីឡាគុនខ្មែរ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមហ៊ុនហនុមាន៕

447193793 1010820033741265 1550409424513658106 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia