ឈប់ធ្វើការ ទៅរកស៊ី អ្នកស្រី ជួប ស្រីចាន់ ប្រើស្នៀតលក់៥នេះ អាចទាញចំណូលបានរាប់ពាន់$/១ខែ
THATSORNA NOVDECEMBER 7 20221.8 K views

ក្នុងសម័យកាលបច្ចប្បន្ននេះ មានមនុស្សមិនតិចទេ ដែលរត់ពីការធ្វើការឱ្យគេ ទៅរកស៊ីខ្លួនឯង​ ព្រោះពួកគេយល់ឃើញថា ការរកស៊ីខ្លួនអាចមានជីវភាពល្អជាងធ្វើការឱ្យគេ ហើយមួយវិញទៀតនោះ ការធ្វើការឱ្យគេបានតែពេលយើងមានកម្លាំងតែប៉ុណ្ណោះ ពេលដែលយើងគ្មានកម្លាំងគ្មាននរណាឱ្យយើងធ្វើទេ។ ស្របគ្នានេះដែរ អ្នកស្រី ជួប ស្រីចាន់ បានលាឈប់ពីការងារពេញម៉ោង ទៅរកស៊ីអាចទាញចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ។

យោងតាមកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia អ្នកស្រី ជួប ស្រីចាន់ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងកាហ្វេមួយកន្លែងជិតសាលាបឹងកេងកង មានយីហោថា Heart Cafe បានឲ្យដឹងថា “ក្នុងវិស័យកាហ្វេនេះ មានគូប្រគួតប្រជែងច្រើនណាស់ ប្រសិនបើយើងមិនខ្លាំងទេ ម៉្លេះយើងដួលបាត់ជាយូរណាស់មកហើយ” ខណៈដែលហាងរបស់អ្នកស្រីបើកដំណើរការបានជិត២ឆ្នាំហើយ ប៉ុន្តែនៅតែមានកំណើនអ្នកគាំទ្រជាប្រចាំ។

ទន្ទឹមនឹងនេះដែរក្នុងមួយថ្ងៃអ្នកស្រីអាចលក់ដាច់បានចន្លោះពី ៧០កែវ ទៅ៩០កែវ ជាមួយរូបមន្តលក់ពិសេសៗ៥ សំខាន់ៗខាងក្រោមនេះ៖

១. រសជាតិថ្មី

ទាក់ទងមុខរបរលក់ភេសជ្ជៈនេះ រសជាតិគឺជារឿងដំបូងគេដែលអ្នកលក់ត្រូវប្រយ័ត្ន ប្រសិនបើរសជាតិរបស់អ្នកមិនឆ្ញាញ់ ច្បាស់ណាស់ភ្ញៀវ មកតែម្តងទេ មិនតែប៉ុណ្ណោះគេប្រាប់តៗគ្នាមិនឱ្យចូលទៀត ដូច្នេះហើយទើបអ្នកស្រីបានចំណាយពេលវេលារបស់អ្នកស្រី ឆ្លៀតរត់ទៅឆុងការហ្វេនៅសាលាផង និងច្នៃរសជាតិខ្លួនឯងផង ហើយថែមទាំងសំលៀងតាមរយៈការសិក្សា Youtube បន្ថែមទៀត។

ទឹកចិត្តមោះមុត និងមិនចង់ឱ្យអតិថិជនរបស់ខ្លួនទទួលបានរសជាតិអន់់នេះ ហើយបានធ្វើឱ្យអ្នកស្រីអាចបង្កើតរសជាតិថ្មីៗដោយខ្លួនឯងបាន ខណៈដែលតូបមួយចំនួនរសជាតិមិនសូវខុសគ្នាប៉ុន្មានទេ ហើយវាក៏ជាមូលហេតុមួយដែលអ្នកស្រីអាចយកឈ្នះហាងជាច្រើនផងដែរ។

២.​ ហ្វ្រីរឿងតូចៗ

អ្នកស្រីបានបន្តទៀតថា អ្នកលក់មួយចំនួនគាត់បានមើលរំលងចំណុចតូចៗ ប៉ុន្តែគាត់មិនដឹងទេថា រឿងតូចៗទាំងអស់នោះហើយ អាចឱ្យគាត់លក់ដាច់បានច្រើនជាងមុន។ ជាក់ស្តែងអ្នកស្រីផ្ទាល់ ក្នុងករណីដែលអតិថិជនរបស់អ្នកស្រីទិញក្នុងចំនួនច្រើនៗ អ្នកស្រីមិនដែលគិតកន្ទុយពីភ្ញៀវទេ បើភ្ញៀវចំណាយអស់៤២០០០រៀល អ្នកស្រីសុខចិត្ត ចោល២០០០រៀល។​ ត្រង់ចំណុចនេះហើយដែលភ្ញៀវដែលចូលមកហើយ គាត់មិនចង់ទៅទិញកន្លែងផ្សេង។

៣. ទំនួលខុសត្រូវ

ស្រ្តីចិត្តស៊ូររូបនេះបានបន្ថែមទៀតថា បើអ្វីដែលអ្នកផ្តល់ជូនឱ្យអតិថិជនហើយ ហើយពួគគាត់មិនពេញចិត្តនោះ អ្នកស្រីដាច់ខាតគឺមិនខឹងភ្ញៀវជាដាច់ខាត​ តែអ្នកស្រីមានតែខំធ្វើឱ្យល្អជាងមុន ហើយជូនពួកគាត់ថ្មីដែលមិនគិតថ្លៃឡើយ។

៤. មិនកំណាញ់

ខណៈដែលមនុស្សភាគច្រើនចេះតែខ្លាចខាត មិនហ៊ានថែមនេះ មិនហ៊ានថែមនោះ ព្រោះខ្លាចចំណេញបានតិច ប៉ុន្តែអ្នកស្រីវិញអត់ទេ អ្នកស្រីធ្វើយ៉ាងណាឱ្យប្រាកដចិត្តថា ភេសជ្ជៈដែលអ្នកស្រីផ្តល់ជូនភ្ញៀវ ត្រូវតែជាភេសជ្ជៈដែលអតិថិជនហូបហើយមានអារម្មណ៍ល្អ ហើយមិនធ្វើឱ្យពួកគាត់ខកបំណង។

លើសពីនេះ ក្រៅពីភេសជ្ជៈដែលមានរសជាតិឆ្ញាញ់ អ្នកស្រីក៍មានផ្តល់ជូននៅទឹកតែផ្សេងជួនដល់អតិថិជនរបស់ខ្លួនថែមទៀត។

៥. ចរិកអ្នកលក់

ត្រង់ចំណុចនេះ​ មានរសជាតិល្អហើយ ប៉ុន្តែបើអ្នកលក់ចរិកមិនកើតក៏ភ្ញៀវមិនចូលដែរ​ ដូច្នេះអ្នកស្រីបានលើកឡើងថា មនុស្សម្នាក់ៗមិនចេះតែមានអារម្មណ៍សប្បាយចិត្តតែរហូតទេ ក៏មានថ្ងៃខ្លះសប្បាយ និងថ្ងៃខ្លះពិបាកចិត្ត ម៉ូម៉ៅដែរ ប៉ុន្តែជាអ្នកលក់មិនអាចជះអារម្មណ៍មិនល្អទៅកាន់ភ្ញៀវនោះទេ។ អ្នកលក់មានជម្រើសតែមួយគត់គឺ ញញឹមជានិច្ចមិនថាស្ថិតនៅក្នុងស្ថានការណ៍ណាក៏ដោយ ហើយចេះរាក់ទាក់ជាមួយអតិថិជន។

គួរជម្រាបផងដែរថា អ្នកស្រីក៏មានទទួលបង្រៀនសិស្សផង ដូចនេះសម្រាប់បងប្អូនដែលចាប់អាចធ្វើការទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ​ 081 760 940 ឬក៏បងប្អូនអាចទៅដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅលើផ្លូវ 71 កែង392 ក្រោយវិទ្យាល័យជាស៊ីមបឹងកេងកងផ្ទាល់តែម្តង។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia