មិនសូវពូកែសាងទំនាក់ទំនង! កុំធ្វើកំហុ.ស៥នេះ បើមិនចង់ឱ្យធ្វើទំនាក់ទំនង ជាមួយគេ កាន់តែពិបាក
Ping Chou EngAPRIL 26 2024491 views

មនុស្សភាគច្រើន មិនសូវពូកែធ្វើទំនាក់ទំនងនិងប្រើសម្តីចងមិត្ត ​បន្ទាន់ចិត្តអ្នកដទៃនោះឡើយ​ ហើយក៏មានសាងកំហុសឆ្គង ធ្វើឱ្យការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃកាន់យឺបយ៉ឺនថែមទៀត។ យ៉ាងណាមិញបើតាមប្រភពពីសមគមន៍អភិវឌ្ឍន៍ជំនាញ Skillyouneed បានឱ្យដឹងថា កំហុសឆ្គងធំៗទាំង៥នេះ ធ្វើឱ្យមនុស្សមិនពូកែសម្តី មិនចេះធ្វើទំនាក់ទំនង កាន់តែពិបាកចុះចំណោមជាមួយអ្នកដទៃ។

. មិនច្បាស់ថាចង់និយាយអ្វីការធ្វើទំនាក់ទំនងកសាងមិត្តភាព ភាពច្បាស់លាស់លើការនិយាយពិតជាសំខាន់។ ដូច្នេះការដែលអ្នកមិនច្បាស់ថាខ្លួននឹងនិយាយអ្វីជាមួយអ្នកដទៃ និយាយពីនេះបន្តិចពីនោះបន្តិច នឹងធ្វើឱ្យអ្នកដទៃពិបាកយល់ពីអ្នក  ហើយអ្នកក៏ពិបាកយល់ពីតម្រូវការរបស់អ្នកដទៃវិញដែរ។

ហេតុនេះដើម្បីកុំឱ្យមានកំហុស និងអាចកសាងទំនាក់ទំនងឱ្យបានល្អអ្នកត្រូវប្រាកដថាអ្នកបានត្រៀមខ្លួន ដើម្បីនិយាយអំពីប្រធានបទអ្វីដែលអ្នកចង់និយាយ និងមានតម្រូវការក្នុងការនិយាយ។  

. និយាយច្រើនជាងស្តាប់៖ ការនិយាយច្រើនជាងស្តាប់គេ នៅក្នុងកំឡុងពេលសន្ទានាជាមួយនរណាម្នាក់ គឺជាកំហុសមួយក្នុងការទំនាក់ទំនង ព្រោះអ្នកនឹងមិនអាចយល់ពីដៃគូសន្ទានាម្ខាងទៀតបានច្បាស់ឡើយ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ស្តាប់គេហើយបញ្ចេញគំនិតខ្លួនឯងគ្រប់ពេល។

ហេតុនេះដើម្បីសាងទំនាក់ទំនងឱ្យបានល្អអ្នកត្រូវ​ប្រាកដថាបានស្តាប់គេដោយយកចិត្តទុកដាក់ និងនិយាយចេញពីមតិនិងគំនិតអ្នកដោយភាពឆ្លាតវៃ។

. សារដែលអ្នកដទៃពិបាកយល់៖ ការធ្វើទំនាក់ទំនងគឺមានតួនាទីធ្វើយ៉ាងណាឱ្យភាគីទាំងពីរមានការយល់ពីគ្នាទៅវិញទៅមក តែការដែលអ្នកនិយាយឬបញ្ជូនសារដែលពិបាកយល់ ក្នុងអំឡុងពេលសន្ទានា ជាកំហុស មួយដែលធ្វើឱ្យអ្នកដៃគូម្ខាងទៀតពិបាកសន្ទានាជាមួយអ្នក។

ដូច្នេះហើយដើម្បីឱ្យការធ្វើទំនាក់ទំនងកាន់តែល្អប្រសើរ អ្នកអាចនិយាយអ្វីដែលងាយយល់ មានភាពច្បាស់លាស់ និងមានហេតុផលសមរម្យ។

. និយាយកាត់អ្នកដទៃ៖ ការនិយាយកាត់អ្នកដទៃអំឡុងពេលសន្ទានា ជាទម្លាប់មួយមិនល្អនិងជាកំហុសមួយក្នុងការសាងទំនាក់ទំនង ព្រោះវាអាចធ្វើឱ្យអ្នកយល់ខុសពីខ្លឹមសារនៃការនិយាយរបស់ដៃគូម្ខាងទៀត ឬក៏ធ្វើឱ្យគេមិនចូលចិត្តនិយាយជាមួយអ្នកតែម្តង។

ដូច្នេះដើម្បីសាងទំនាក់ទំនងឱ្យបានល្អ សូមកាត់បន្ថយការនិយាយកាត់អ្នកដទៃច្រើនហួសហេតុ ហើយសូមរក្សាការស្តាប់ដៃគូម្ខាងទៀតឱ្យចប់សឹមបញ្ចេញយោបល់ ទើបការសន្ទនាមានកាន់តែប្រសើរ។

. មិនបើកទូលាយ៖ ការដែលមិនបើកចិត្តទូលាយគឺជាកំហុសមួយក្នុងការធ្វើទំនាក់ទំនងក្នុងសង្គម ពីព្រោះថាដើម្បីឱ្យមានទំនាក់ទំនងល្អ មិនប្រាកដថាអ្នកត្រូវតែនិយាយជាមួយប្រភេទមនុស្សតែមួយ ឬជជែកពិភាក្សា តែលើប្រធានបទដែលអ្នកចូលចិត្តនោះទេ ព្រោះការទំនាក់ទំនងក្នុងសង្គមនឹងត្រូវជួបមនុស្សច្រើនប្រភេទ ជាមួយប្រធានបទខុសៗ។

ដូច្នេះដើម្បីឱ្យការធ្វើទំនាក់ទំនងបានល្អ ត្រូវប្រាកដថាអ្នកអាចបើកចិត្តទូលាយ និយាយប្រាស្រ័យជាមួយមនុស្សគ្រប់ប្រភេទ យល់ពីស្ថានភាពមនុស្ស​និងការសម្របខ្លួន ទៅក្នុងកិច្ចសន្ទនានៃប្រធានបទណាមួយជាដើម។

ក្នុងនោះបើផ្អែកទៅតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាមានមនុស្សជាច្រើន បានជួបបញ្ហាថប់បារម្ភ ព្រោះកត្តាខ្សោយទំនាក់ទំនង បាត់បង់មិត្តភក្តិ និងពិបាកចងមិត្តភាពជាមួយមនុស្សថ្មីៗ​ ដោយសារពួកគេប្រព្រឹត្តិកំហុសឆ្គងមួយចំនួនក្នុងការប្រាស្រ័យទាក់ទង​ ដោយមិនដឹងខ្លួន៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia