លែងខុសវេយ្យាករណ៍ទៀត! មកស្គាល់វេបសាយកែវេយ្យករណ៍អង់គ្លេសល្បីទាំង៤ គ្រាន់តែ Copy ហើយ Paste ចូល ដឹងខ្ទេច
ធី ស្រីល័ក្ខMAY 7 20242.2 K views

ជាទូទៅ ការសរសេរអត្ថបទឬប្រយោគខ្លីៗជាភាសាអង់គ្លេស តែងតែមានការខ្វះចន្លោះ ឬប្រើវេយ្យាការណ៍ខុសចៀសមិនផុតឡើយ ជាពិសេសនោះគឺការសរសេរច្រើន។ ដើម្បីកុំឱ្យបងប្អូនសរសេរខុសទៀត យើងសូមណែនាំវេបសាយល្បីៗទាំង៤ ដែលមានសមត្ថភាពអាចកែសំណេរអង់គ្លេស ដែលលោកអ្នកសរសេរខុស ឱ្យមកត្រឹមត្រូវវិញ១០០%។

១. Grammarly: ចំពោះវេបសាយនេះគឺជាវេបសាយមួយដែលអាចពិនិត្យវេយ្យាករណ៍យ៉ាងទូលំទូលាយបំផុត។ វាមិនត្រឹមតែអាចកែកំហុសវេយ្យាករណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់នូវការផ្ដល់យោបល់សម្រាប់ការកែលម្អរចនាប័ទសរសេរ ប្រយោគ និងថែមទាំងផ្តល់នូវការកែលម្អវាយក្យសព្ទផងដែរ។

8

២. ProWritingAid៖ គឺជាវេបសាយដែលអាចពិនិត្យវេយ្យាករណ៍អង់គ្លេស ក៏ដូចជាអាចកែសម្រួលពាក្យពេចន៍លើការសរសេរជាភាសាអង់គ្លេសផងដែរ។

9

៣. Ginger Grammar Checker៖ វេបសាយនេះគឺអាចពិនិត្យវេយ្យាករណ៍ និងការពិនិត្យអក្ខរាវិរុទ្ធជាភាសាអង់គ្លេសក៏ដូចជាមានការបកប្រែថែមទៀតផង។

10

៤. LanguageTool៖ ចំពោះវេបសាយចុងក្រោយនេះ ក៏មិនខុសគ្នាពីវេបសាយ៣ ខាងលើដែរ ពោលគឺវាមានចំណុចពិសេសរៀងៗខ្លួន ដូច្នេះបងប្អូនដែលចង់កែវេយ្យាករណ៍ភាសាអង់គ្លេស អាចចុចលីងដែលចាបក្រហមដាក់តាមនីមួយៗបាន ដោយបងប្អូនចង់កែក្នុងវេបសាយមួយណាក៏បានដែរ៕

11

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia