ប្តូរពីបុគ្គលិកធ្វើការ មករកស៊ីខ្លួនឯង អ្នកស្រី សុវណ្ណា ប្រើក្បួនលក់៤នេះ អាចទាញភ្ញៀវពេញៗ
នារី AUTONOVEMBER 3 20231.6 K views

រៀនបានត្រឹមថ្នាក់ទៅ៩ អ្នកស្រី ប៉ែត សុវណ្ណា ចាកចេញពីស្រុកកំណើត (ខេត្តពោធិ៍សាត់)​ មករស់នៅទីក្រុងភ្នំពេញ​ ក្នុងគោលគោលបំណងធំមួយដើម្បីស្វែងរកការងារធ្វើ ចិញ្ចឹមជីវិត។ ហើយកំឡុងឆ្នាំ២០០០ អ្នកស្រីក៏បានទទួលតួនាទីជាអ្នកគណនីនៅក្រុមហ៊ុនឯកជនមួយកន្លែង។ ក្នុងឆ្នាំ ២០១៥ អ្នកស្រីចាប់ផ្តើមមានគំនិតចង់ចេញរកស៊ីមួយច្រកទៀត ក្រែងអាចទាញចំណូលបន្ថែមពីប្រាក់ខែ។ ដោយកាលនោះអ្នកស្រីបានចាប់តាំងស្វាមីរបស់ខ្លួនជាចុងភៅ ហើយប្អូនៗប៉ុន្មាននាក់ដើម្បីជួយលក់ និងរត់ការ ប៉ុន្តែអ្នកស្រីនៅតែធ្វើការដដែលព្រោះអ្នកស្រីចង់សន្សំប្រាក់ខែនោះ មកទុកឱ្យថ្លៃជួលតូប។

Photo 2023 11 03 14 15 59

ក្រោយមកទៀត ហាងរបស់អ្នកស្រី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានគេស្គាល់ច្រើន ហើយថែមទាំងអាចទាញភ្ញៀវបានពេញៗរាល់ថ្ងៃថែមទៀត ដែលធ្វើឱ្យអ្នកស្រីសម្រេចចិត្តលាឈប់ពីការងារមកកាន់វាជាប់តែម្តង។ ទន្ទឹមនឹងនេះដែរបច្ចុប្បន្នហាងរបស់ អ្នកស្រីអាចពង្រីកខ្លួនបាន​ហាងយ៉ាងធំពីរនៅលើទឹកដីក្រុងកោះពេជ្រ​ក្រោមយីហោថា ឡាសែន ហេង ហេង។

353840028 940257364080480 3852826578352247363 N

តើអ្នកស្រីមានចំណុចសំខាន់ៗអ្វីខ្លះទៅទើបធ្វើឱ្យ យីហោតូចមួយ អាចពង្រីកខ្លួធំបែបនេះ? ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗ៤ ធ្វើឱ្យ ឡាសែន ហេង​ហេង អាចទាញភ្ញៀវរាល់ថ្ងៃ។ ដោយក្នុងនោះរួមមាន៖

354219189 941715160601367 7166654106381584623 N

១. មិនល្អ មិនលក់៖

ត្រង់ចំណុចនេះអ្នកស្រីបានលើកឡើងថា ការរកស៊ីវិស័យចំណីអាហារ រឿងដែលម្ចាស់ហាងត្រូវផ្តោតសំខាន់មុនគេ មិនមែនធ្វើលំៗ យកតែលុយនោះទេ ពោលគឺរសជាតិម្អូបត្រូវតែឆ្ងាញ់ ទើបអាចនាំភ្ញៀវឱ្យមកញ៉ាំកន្លែងយើងបាន ហើយមិនតែប៉ុណ្ណោះម៉ូយចាស់ៗដែលធ្លាប់សាកញ៉ាំហើយ នឹងពាំនាំសារទៅកាន់ភ្ញៀវថ្មីៗបន្ថែមទៀត ក៏ព្រោះតែរសជាតិនេះ​ដែរ។ ទន្ទឹមនឹងនេះដែរ ទើបអ្នកស្រីបានប្រកាន់ភ្ជាប់ខ្លួនឯងថា ម្ហូបគ្រប់ចាន មុននឹងចេញឱ្យភ្ញៀវ ត្រូវតែឆ្ងាញ់ទាំងអស់។​

290324190 688247305948155 6783877658096920010 N

២. តាមដានចានអាហារភ្ញៀវ​៖

ជាការពិតណាស់អ្នកលក់មួយចំនួនប្រហែលជាមើលរំលងចំណុចនេះ ប៉ុន្តែបើក្រឡេកមកមើលស្រ្តីចិត្តស៊ូររូបនេះវិញ នៅមិនសុខទេ​ ប្រសិនម្ហូបនៅសល់ពេញៗចាននោះ អ្នកស្រីមានអារម្មណ៍ថាប្រហែលរសជាតិរបស់អ្នកស្រីមិនល្អត្រង់ណាមួយហើយ ទើបភ្ញៀវមិនញ៉ាំ។ ដើម្បីស្រាយរាល់មន្ទិលទាំងអស់នេះ អ្នកស្រី បានសម្រេចសួរភ្ញៀវអំពីរសជាតិ ចានដែលរនៅសល់ច្រើនជាងគេ​ ហើយបើចម្លើយរបស់ភ្ញៀវទាស់ចំណុចណាមួយ លើកក្រោយៗអ្នកស្រីព្យាយាមកែវា កែរហូតត្រូវ។

382965949 1000964594676423 8232545677291907084 N

៣.  ទំនួលខុសត្រូវ៖ ដំរីជើងបួងគង់មានភ្លាត់ ម្ហូបធ្វើឆ្ងាញ់ជាប់ មិនប្រាកដថា​ មិនដែលខុស។ អ្នកស្រីបានបន្ថែមទៀតថា យូរៗអ្នកស្រីតែងជួបម្តង រឿងភ្ញៀវរិះគន់អំពីរសជាតិហូបមិនកើត​ ពេលខ្លះភ្ញៀវថា ប្រៃពេក ពេលខ្លះផ្អែមពេក ពេលខ្លះសាបពេក។ ហើយពេលដែលភ្ញៀវជួប​រិះគន់បែបនេះ អ្នកស្រីសង្វាតប្តូរជូនភ្ញៀវភ្លាមដោយមិនគិតថវិការនោះទេ ហើយចំណុចអស់ទាំងនេះហើយដែលរុញភ្ញៀវឱ្យកាន់តែចូលចិត្តកន្លែងអ្នកស្រី ដោយសារតែភាពជាទំនួលខុសត្រូវរបស់អ្នកស្រី។

380427973 997271818379034 7548459238980407615 N

ត្រឡប់ទៅក្រោយបន្តិច ពេលភ្ញៀវស្រែក ញ៉ាំមិនកើត ចុងភៅត្រូវភ្លក់រកឬសគុលមើល ថាដូចអ្វីដែលភ្ញៀវបានត្អូញត្អែរពិតមែន ឬក៏អត់ បើមែន សុំទោលភ្ញៀវ រួចហើយកែលម្អ ប៉ុន្តែបើមិនដូចអ្វីដែលភ្ញៀវលើកឡើងក៏នៅតែសុំទោសភ្ញៀវដដែល ព្រោះអ្នកលក់ពូកែ មិនឈ្លោះជាមួយភ្ញៀវជាដាច់ខាត។

៤. សេវាលឿន​

ភាពលេចធ្លោរបស់ហាង ឡាសែនហេងហេង មួយចំណុចទៀតគឺ រាល់ភ្ញៀវដែលកុម្មង់រួច គឺមិនឱ្យអង្គុយចាំយូរលើសពីប្រាំនាទីឡើយ ​ហើយអ្វីដែលកាន់តែពិសេសនោះ ពេលភ្ញៀវចូលអង្គុយភ្លាម អ្នកស្រីមានថែមអាហារញ៉ាំលេង បន្លំកុំឱ្យភ្ញៀវមានអារម្មណ៍ថាខ្លួន កំពុងអង្គុយចាំអាហារខ្លួនបានកុម្មង់ថែមទៀត។ ដោយចំណុចតូចៗទាំងអស់នេះហើយ បានធ្វើឱ្យហាងរបស់អ្នកមានភ្ញៀវចូលពេញ រហូរបន្ថែមតុអង្គុយក្រៅហាងថែមទៀត។

131975883 719983782055759 5611042133975301865 N

គួរជម្រាបផងដែរថា ប្រសិនជាប្រិយមិត្តចង់ធ្វើការសាកល្បងរសជាតិ បងប្អួនអាចទៅញ៉ាំនៅទីតាំងផ្ទាល់បាន ដោយទីតាំងចុះពីស្ពានភ្លោះមុខ Naga World រួចបត់ឆ្វេង ( ហាងនៅក្បែរគល់ស្ពានចេញពីកោះពេជ្រ) និងទីតាំងមួយទៀតសាខាជិតស្ពានហង្ស៖ ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត  ស្របតាមមាត់ទន្លេ  ហាងនៅខាងស្តាំដៃ៕​

 354436949 941715147268035 6289160018828800472 N

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia