អ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ បង្ហើបគន្លឹះវិនិយោគ៤ជំហាន អាចឱ្យខ្លួនចូលនិវិត្តន៍ ត្រឹមពេល១៥ឆ្នាំ
Srey NuthSEPTEMBER 19 202349 views

ប្រសិនបើអ្នកមានអាយុ ២៥ឆ្នាំ ហើយអ្នកសន្សំប្រាក់បាន ៥០០ដុល្លារក្នុង១ខែ ឬ ៦០០០ដុល្លារក្នុងមួយឆ្នាំដើម្បីវិនិយោគលើដីធ្លីដែលមានកំណើនតម្លៃ២០% ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ អ្នកអាចមានទ្រព្យសម្បត្តិប្រហែលកន្លះលានដុល្លារ។ ទ្រព្យសម្បត្តិត្រឹមកន្លះលានមិនច្រើនទេ ប៉ុន្តែអាចឲ្យអ្នកចូលនិវត្តន៍បាន ប្រសិនបើ អ្នកចេះរស់នៅក្នុងជីវិតសាមញ្ញ ហើយចេះចាត់ចែងទ្រព្យទាំងនោះ ដើម្បីបន្តបង្កើន ចំណូល ឬជាទ្រព្យបន្ថែម។ នេះបើយោងតាមការបង្ហោះនៅលើ FaceBook ផ្លូវការរបស់លោក ង៉ែត ជូ ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុនិងវិនិយោគមួយរូបនៅកម្ពុជា ។

332127190 121297967424821 4122293933184166707 N

ក្នុងនោះដែរលោកបានបញ្ជាក់ថា ខាងលើនេះគឺសម្រាប់បុគ្គលដែលមានភាពអំណត់ ពូកែសន្សំ ឬប្រើប្រាស់ទុនពីធនាគារ និងមាន ភាពវៃឆ្លាតខ្លាំងក្នុងការវិនិយោគ ក្នុងរយៈពេល១៥ឆ្នាំ អ្នកអាចសន្សំទ្រព្យបានរាប់ លានដុល្លារតាមរយៈធនាគារដី។ ដើម្បីសម្រេចបាននូវលទ្ធផលខាងលើ អ្នកគប្បី អនុវត្តន៍នូវជំហានទាំង៤ដូចតទៅ៖

380043983 7036820546336915 6817152003559080851 N

 

ជំហានទី១ ការកសាងសមត្ថភាព

 

លោកអ្នកគួរចាំបាច់ត្រូវរៀនសូត្រពីការវិនិយោគ និងរបៀបធ្វើធនាគារដីធ្លីពីបុគ្គល ដែលមានបទពិសោធន៍ ស្វែងយល់ពីផ្លូវច្បាប់ ទីផ្សារ និងជំនាញដទៃទៀត ដូចជា ការចរចាជាដើម។ ជាពិសេស អ្នកគួរស្វែងរកបុគ្គលណាដែលមានបទពិសោធន៍ អនុវត្តន៍ផ្ទាល់មកធ្វើជាអ្នកប្រឹក្សាយោបល់ ដើម្បីជួយតម្រង់ទិស និងផ្តល់យោបល់ដល់អ្នក។

ជំហានទី២ ការធ្វើផនការវិនិយោគ

 

លោកអ្នកត្រូវប្រើប្រាស់ពេលវេលារយៈពេលវែងរបស់អ្នកឲ្យមានប្រសិទ្ធិភាពខ្ពស់។ ក្នុងមួយឆ្នាំៗ តើអ្នកនឹងវិនិយោគដីធ្លីប៉ុន្មានកន្លែង? ទំហំដីប៉ុណ្ណា? នៅតំបន់ណា? ទំហំទុនវិនិយោគប៉ុន្មាន? តើអ្នកបានប្រភពទុនមកពីណា? តើក្នុងមួយឆ្នាំៗ អ្នក ត្រូវបានដំឡើងប្រាក់ខែចំនួនប៉ុន្មានភាគរយ ដើម្បីបង្កើនលទ្ធភាពវិនិយោគ?

ជំហានទី៣ ការបង្កើនទ្រព្យ

 

លោកអ្នកត្រូវចាប់ផ្តើមសិក្សាពីជម្រើសនៃការវិនិយោគទៅតាមផែនការដែលបាន គ្រោងទុក។ ជារៀងរាល់ឆ្នាំ អ្នកត្រូវអនុវត្តតាមផែនការ និងត្រូវមានភាពបត់បែន ខ្លះទៅតាមសភាពការណ៍ជាក់ស្តែង។ រួចហើយ អ្នករង់ចាំមើលការវិវត្តន៍តាមរយៈ ភាពរីកចម្រើននៃសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ពន្ធ័ដូចជា ផ្លូវ ទឹក ភ្លើង សំណង់លំនៅឋាន និងរោងចក្រជាដើម ។ល។ កំណើនប្រជាជនចាប់ផ្ដើមកើន ឡើងខ្លាំង តម្រូវការដីធ្លីក៏មានកាន់តែខ្លាំង រីឯតម្លៃក៏ឡើងតាមនោះដែរ។

 

ជំហានទី៤ ការបងចែកទ្រព្យសម្បត្តិ

 

ប្រមាណ១៥ឆ្នាំក្រោយមកជាដំណាក់កាលដែលលោកអ្នកចាប់ផ្ដើមប្រមូលផលពីការវិនិយោគលើធនាគារដីធ្លីប្រកបដោយចក្ខុវិស័យ។ លោកអ្នកអាចលក់ដីធ្លី មួយចំនួន ដើម្បីបង្កើតជាចំណូលប្រចាំខែ ឬលក់ដីធ្លីខ្លះទៀតយកទុនវិនិយោគលើ ឃ្លាំង ឬអគារសម្រាប់ជួល ឬវិនិយោគក្នុងក្រុមហ៊ុននានាយកភាគលាភប្រចាំឆ្នាំ ដើម្បីចិញ្ចឹមគ្រួសាររបស់អ្នក និងរីករាយជាមួយជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ។ សកម្មភាពវិនិយោគទាំងនេះសុទ្ធតែរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ចំណែកដីធ្លីខ្លះទៀតដែលនៅមានសក្តានុពលកើន់តម្លៃខ្ពស់គួរបន្តរក្សាទុកដើម្បីជាការបង្កើនទ្រព្យ៕​

Srey Nuth

អត្ថបទសរុប៖ 169