ក្រុមហ៊ុន MG Cambodia បានរក្សានូវកំណត់ត្រាការលក់ដ៏អស្ចារ្យថ្មីមួយទៀតហើយកាលខែមិថុនាឆ្នាំ២០២៥នេះ ដោយបានលក់ចេញនិងប្រគល់រថយន្តរហូតដល់ចំនួន 200 គ្រឿងជូនអតិថិជនថ្មីរបស់ពួកគេ ដែលចំនួននៃការលក់ដ៏ច្រើននេះបានបង្ហាញពីភាពរីកចម្រើនកាន់តែខ្លាំងនៃម៉ាកយីហោ MG នៅប្រទេសកម្ពុជា។ ភាពជោគជ័យនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការពេញនិយមនៃរថយន្ត MG កាន់តែខ្លាំងឡើងនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាគុណសម្បត្តិនៃយុទ្ធសាស្រ្តខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនដែលមានស្ថេរភាពល្អ និងមានឯករាជ្យភាព ដោយមិនពឹងផ្អែកលើការនាំចូលឆ្លងកាត់ពីប្រទេសថៃ ឬការខកខានដោយសារបញ្ហាព្រំដែននោះទេ។
ខណៈដែលក្រុមហ៊ុនរថយន្តជាច្រើនកំពុងជួបបញ្ហាកង្វះស្តុករថយន្ត និង ការពន្យារពេលក្នុងដំណើរការដឹកជញ្ជូនរថយន្ត ដោយសារតែពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ដែលឆ្លងកាត់តាមព្រំដែន។ ប៉ុន្តែក្រុមហ៊ុន MG អាចរក្សាការផ្គត់ផ្គង់រថយន្តបានទាន់ពេលវេលាសម្រាប់គ្រប់ម៉ូឌែល តាមរយៈការនាំចូលដោយផ្ទាល់ពីរោងចក្រធំរបស់ MG ដែលធានាបានថា អតិថិជនទទួលបានរថយន្តទាន់ពេល មានគុណភាពល្អអាចជឿទុកចិត្តបាន និងរក្សាតម្លៃរថយន្តបានល្អ។
កត្តាមួយទៀតដែលនៅពីក្រោយភាពជោគជ័យរបស់ MG គឺការជឿជាក់កាន់តែខ្ពស់ពីអតិថិជននៅកម្ពុជា។ MG បានបង្កើតនិងរក្សាកេរ្ត៏ឈ្មោះរបស់ខ្លួនបានយ៉ាងល្អ តាមរយៈការផ្តល់ជូននូវតម្លៃលក់ចេញដ៏ប្រកួតប្រជែង រថយន្តបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ផ្តល់នូវសេវាកម្មក្រោយពេលលក់កាន់តែល្អនិងឆាប់រហ័ស ព្រមទាំងមានការធានារយៈពេល 5 ឆ្នាំ ដែលធ្វើឲ្យរថយន្ត MG ទទួលបានការគាំទ្រកាន់តែខ្លាំង និង ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រួសារ អ្នកជំនួយ និងស័ក្តសមគ្រប់វ័យនៃការបើកបររថយន្តថ្មី។
ការផ្សព្វផ្សាយយ៉ាងសកម្មរបស់ MG បានទាក់ទាញកាន់តែខ្លាំងដល់អ្នកដែលកំពុងស្វែងរករថយន្តថ្មី ដោយសារ MG មានលក្ខណៈពិសេសលើសដៃគូរប្រកួតប្រជែងរបស់ខ្លួនដូចជា៖ ការពង្រីកជាបន្តបន្ទាប់នូវសាខាលក់រថយន្តនិងមជ្ឈមណ្ឌលសេវាកម្មថែទាំក្រោយពេលលក់ដែលធានាបាននូវការថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញផ្នែកបច្ចេកទេស, ការផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ការជួបជុំក្នុងដំណើរកម្សាន្តនានរបស់ MG ដែលជាផ្នែកដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងដ៏ល្អជាមួយអតិថិជន។ ម៉ូឌែលដែលលក់ដាច់បំផុតរបស់ MG បានបន្តនាំមុខគេលើទីផ្សារ ដោយផ្ដល់នូវរចនាបថយ៉ាងទាក់ទាញ មានលក្ខណៈពិសេសទំនើបៗ និងមានតម្លៃសមរម្យ៖
- MG ZS : ជាប្រភេទ SUV ខ្នាតតូចដែលពេញនិយមខ្លាំងនៅប្រទេសកម្ពុជា និងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជន ជាមួយតម្លៃត្រឹមតែ $26,500 អមដោយលក្ខណៈពិសេសដ៏សំបូរបែប និងទាន់សម័យ។
- MG RX5: ផ្ដល់នូវសមត្ថភាពខ្ពស់ក្នុងការបើកបរ មានផាសុកភាព និងរចនាបថប្រណិតដ៏ទំនើប ជាមួយតម្លៃត្រឹមតែ $35,999។
- MG RX8 & RX9: ជាប្រភេទរថយន្ត SUV ប្រណិត 7-កៅអី ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប មានភាពផាសុខភាពខ្ពស់ និងផ្តល់កម្លាំងខ្លាំងក្នុងការបើកបរ។
- MG GT: ការរួមបញ្ចូលគ្នានូវរចនាបទបែបស្ព័រដែលមាន high performance និងមានតម្លៃសមរម្យត្រឹមតែ $31,999 ព្រមទាំងមានប្រម៉ូសិនថែម Iphone 16
- MG7: ជាប្រភេទរថយន្តបែបស្ព័រដ៏ប្រណិតដែលមានការរចនាយ៉ាងមានអំណាច និងបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ហើយក៏កំពុងបង្ហាញវត្តមានយ៉ាងច្រើននៅលើដងផ្លូវក្នុងប្រទេសកម្ពុជា។
តំណាងពីក្រុមហ៊ុន MG Cambodia បានបញ្ផាក់ថា៖ “ទិន្នន័យនៃការលក់រថយន្ត MG ចំនួន 200 គ្រឿងក្នុងខែមិថុនា គឺមិនមែនគ្រាន់តែជាការលក់រថយន្តទូទៅប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃទំនុកចិត្តនិងការគាំទ្ររបស់អតិថិជនជាមួយរថយន្ត MG។ អតិថិជនជឿជាក់យើង ក៏ដោយសារតែពួកគាត់បានពេញចិត្តលើគុណភាពផលិតផល និងការបំពេញបាននូវការធានាលើផ្នែកគុណភាព តម្លៃសមរម្យ និងភាពជារថយន្តថ្មីសម្រាប់ប្រជាជនកម្ពុជា។”
នៅពេលទីផ្សាររថយន្តកម្ពុជាបន្តផ្លាស់ប្តូរនិន្នាការនៃការជ្រើសរើសរថយន្តថ្មី បានធ្វើឲ្យ MG កំពុងពង្រីកខ្លួនយ៉ាងសកម្មក្នុងនាមជាយីហោរថយន្តថ្មីដែលអាចទុកចិត្តបាន និងមានការអភិវឌ្ឍន៏យ៉ាងជឿនលឿនលើបច្ចេកវិទ្យារថយន្តក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ជាមួយនឹងការមកដល់នូវរថយន្តអគ្គិសនីប្រណិតបែបស្ព័រគឺ MG Cyberster, ការពង្រីកសាខាផ្នែកលក់និងមជ្ឈមណ្ឌលសេវាកម្មថែទាំជាបន្តបន្ទាប់ចំនួន4សាខាទូទាំងប្រទេស និងផែនការក្នុងការនាំចូលរថយន្តប្រភេទ Hybrid បានបន្ថែមឲ្យ MG កាន់តែឈានមុខគេ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់របស់អ្នកប្រើប្រាស់ ក្នុងការបង្កើតស្តង់ដារថ្មីសម្រាប់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយចីរភាពនិងសុវត្ថិភាព។