មិនថាសម្រាប់អ្នកធ្វើការឱ្យគេ ឬអ្នករកស៊ីនោះទេ គឺត្រូវចេះសម្លឹងថ្លឹងថ្លែងមើលតម្រូវការនិងវិស័យ។ យ៉ាងណាមិញតាមរយៈទស្សនាវដ្តីអាជីវកម្ម Forbes បានឱ្យដឹងថាវិស័យក្តៅគគុកចំនួន៤នេះ នឹងមានសន្ទុះ មនុស្សសម្រុកធ្វើខ្លាំងបំផុតនៅឆ្នាំ២០២៥។
វិស័យនេះគឺជាតម្រូវការញឹកញាប់និងមាននិរន្តភាពមួយ ដែលនិយាយពីការយល់ដឹងសុខភាពផ្លូវចិត្ត និងការរស់នៅ។ វិស័យនេះធំទូលាយ គ្របដណ្តប់គ្រប់បែបយ៉ាងចាប់តាំងពីកាយសម្បទា អាហារូបត្ថម្ភ រហូតដល់សេវាសុខភាពផ្លូវចិត្ត និងការសម្រាកលំហែកាយ ដែលមនុស្សត្រូវការដើម្បីមានសុខភាពល្អ។
ក្នុងនោះគំនិតអាជីវកម្មសំខាន់ៗដែលចេញពីវិស័យនេះរួមមាន៖ ការបង្វឹក បណ្តុះបណ្តាលកាយសម្បទាផ្ទាល់ខ្លួន, អាហារសុខភាព និងផលិតផលសុខភាព សេវាប្រឹក្សាសុខភាពផ្លូវចិត្ត ឬគ្រូបង្វឹកជំនាញណាមួយ។
២. វិស័យបច្ចេកវិទ្យា លើបរិស្ថានបៃតង
វិស័យបរិស្ថាន បច្ចេកវិទ្យាបៃតងនិងផលិតផលប្រកបដោយនិរន្តរភាពកំពុងជួបប្រទះនឹងតម្រូវការដ៏ធំ ដើម្បីដោះស្រាយវិបត្តិនៃបម្រែបម្រួលអាកាសធាតុរបស់ពិភពលោកនិងគ្រោះធម្មជាតិ។
ក្នុងនោះគំនិតអាជីវកម្មសំខាន់ៗដែលចេញពីវិស័យនេះរួមមាន៖ ដំណោះស្រាយថាមពលកកើតឡើងវិញ,ការរចនា និងផលិតផលិតផលមិនប៉ះពាល់បរិស្ថាន, ការវេចខ្ចប់ ដំណោះស្រាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន, ការប្រឹក្សាអំពីការកែច្នៃឬកាត់បន្ថយកាកសំណល់។
៣. វិស័យបច្ចេកវិទ្យា លើសេវាកម្ម AI
បច្ចេកវិទ្យាគឺជាឆ្អឹងខ្នងនៃឧស្សាហកម្មស្ទើរតែទាំងអស់នាពេលបច្ចុប្បន្ននេះ ហើយ AI កំពុងក្លាយជាកត្តាជំរុញដ៏សំខាន់នៃការច្នៃប្រឌិត។ ដូច្នេះការផ្តល់ដំណោះស្រាយសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតបានក្លាយជា ឱកាសមួយសម្រាប់អ្នកជំនាញនិងអ្នកចាប់អារម្មណ៍រកស៊ីឬធ្វើការក្នុងវិស័យនេះ។
ក្នុងនោះគំនិតអាជីវកម្មចេញពីវិស័យនេះរួមមាន៖ ជំនួយផ្នែកព័ត៌មានវិទ្យា និងការប្រឹក្សាសន្តិសុខតាមអ៊ីនធឺណិតសម្រាប់អាជីវកម្មខ្នាតតូច, ដំណោះស្រាយផ្អែកលើ AI សម្រាប់ឧស្សាហកម្មដូចជាការថែទាំសុខភាព ការលក់រាយ និងហិរញ្ញវត្ថុ។
៤. ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការគ្រប់គ្រងលុយ
ជាមួយនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច តម្រូវឱ្យមនុស្សមានឯករាជ្យភាពខ្លាំងផ្នែកហិរញ្ញវត្ថុ ដូច្នេះការស្វែងរកអ្នកជំនាញដើម្បី ប្រឹក្សាសេវាហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការគ្រប់គ្រងប្រាក់មានតម្រូវការខ្ពស់។
មនុស្សនិង អាជីវកម្មខ្នាតតូចកំពុងស្វែងរកអ្នកជំនាញដែលអាចជួយពួកគេរកថវិកា ស្វែងរកការវិនិយោគ និងបង្កើតផែនការហិរញ្ញវត្ថុរយៈពេលវែង។
ក្នុងនោះគំនិតអាជីវកម្មចេញពីវិស័យនេះរួមមាន៖ ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ, ឬការបង្វឹកផ្ទាល់ខ្លួន,សេវាកម្មប្រឹក្សាវិនិយោគ និងកម្មវិធីជួយកាត់បន្ថយបំណុល៕
អត្ថបទដោយ៖ ពីង ជូអេង