មានលុយមានដី មិនដឹងដាំអ្វី! មកស្គាល់ដំណាំ ៣ប្រភេទ ដាំតែម្តងអាចប្រមូលផលតកូនតកូនចៅ
ធី ស្រីល័ក្ខMAY 18 2023337 views

ចំពោះអ្នកដែលមានដើមទុនច្រើន ហើយចង់ជ្រើសរើសមុខរបរណាដែលឱ្យផលបានយូរព្រោះតែចង់បន្សល់ទុកដល់កូនចៅតជំនាន់ តែមិនដឹងថាត្រូវជ្រើសរើសដំណាំណាទើបល្អ ពេលនេះដែរ ក្រុមការងារចាបក្រហមសូមណែនាំដំណាំកសិកម្មលេចធ្លោទាំង ៣ប្រភេទ បងប្អូនអាចពិចារណាដាំដុះបាន។

  • ដំណាំទំពាំងបាយជូរ
  • ការដំាដុះទំពាំងបាយជូរនេះដែរ គឺមិនងាយស្រួលឡើយជាពិសេសនោះការជ្រើសរើសពូជមកដាំដុះ ប្រសិនជាយើងជ្រើសពូជដែលពិបាកក្នុងការថែទាំងនោះវានឹងនាំធ្វើយើងខាតពេលហើយក៏មិនងាយចេញផលដែរ។ ជាមួយគ្នានោះដែរ បើតាមការសម្ភាសន៍ជាមួយលោក លោកជួន ថាបូរ៉ា ដែលជាម្ចាស់ចម្ការទំពាំងបាយជូរនៅខេត្តកំពង់ស្ពឺ ក៏បានបង្ហើបពូជទំពាំងបាយជូរ១ប្រភេទគឺពូជរ៉េតកាឌីណាល់ ដែលពូជទំពាំងបាយជូរនេះលោកបានដាំដុះនៅលើផ្ទៃដី១៤ហិកតា នៅខេត្តកំពង់ស្ពឺហើយទំពារបានជូរនេះអាចធ្វើឱ្យលោកប្រមូលផលបាន ៣ដងក្នុងមួយឆ្នាំឯណោះ។ នៅក្នុងនោះដែរ សម្រាប់ដំណាំទំពាំងបាយជូរនេះដែរ នៅពេលដែលយើងដាំដុះគឺអាចប្រមូលផលដល់ទៅ ១០០ឆ្នាំឯណោះ។

    លើសពីនេះទៅទៀត ចំពោះពូជទំពាំងបាយជូររ៉េតកាឌីណាល់ វាមានចំណុចពិសេសជាងពូជផ្សេងៗទាំងអស់ ព្រោះពូជនេះយើងបេះយកហូបផ្លែក៏បាន យកទៅផលិតជាស្រាទំពាំងបាយជូរនិងទឹកផ្លែឈើក៏បានដូចគ្នា ហើយបើយើងបេះចំពេលវាកំពុងតែទុំហើយយកទៅកិនចេញជាទឹកភ្លាមៗគឺមានរសជាតិឆ្ងាញ់ខ្លាំងណាស់។

    10

    • ដំណាំលម៉ើ

    លម៉ើ គឺជាដំណាំមួយប្រភេទដែលមិនសូវពិបាកដាំដុះនិងមើលថែឡើយ ប៉ុន្តែមុននឹងយើងចង់ដាំដុះដំណាំនេះ គឺត្រូវតែជ្រើសរើសពូជឱ្យបានត្រឹមត្រូវ នឹងគួរតែរៀនពីបច្ចេកទេសដាំដុះឱ្យបានត្រឹមត្រូវតាមស្តង់ដារដើម្បីចៀសវាងពីការខាតបង់ដោយសារតែជ្រើសរើសពូជខុសឬដាំខុសបច្ចេកទេសជាដើម។

    ជាក់ស្តែង បើតាមអ្នកជំនាញដាំលម៉ើតែម្តងគឺលោក សាន សុខន ដែលជាម្ចាស់ចំការលម៉ើយ៉ាដា នៅខេត្តបាត់ដំបងបានបង្ហើបពីបច្ចេកទេសខ្លះៗថា “ដាំលម៉ើបើចង់បានផលល្អ ទី១ គឺត្រូវគិតគូរទៅលើកត្តាទឹក ត្រូវមានទឹកសម្រាប់ស្រោចស្រពឲ្យបានគ្រប់គ្រាន់ ទី២ គឺការដាក់ជីធម្មជាតិនៅគល់នៃដំណាំលម៉ើ ដូចជា ជីកំប៉ុស្ត អាចន៍មាន់ ឬអាចន៍ប្រជាវជាដើម ហើយចំណែកឯទាក់ទងជាមួយកត្តាផ្លែវិញ ដើម្បីធ្វើឲ្យផ្លែលម៉ើមានផ្លែធំៗល្អ និងមានពណ៌ស្រស់ស្អាត គឺយើងត្រូវតែតាក់តែងមែកនៃផ្លែឲ្យបានល្អ ដោយ ក្នុងទងនៃផ្លែនីមួយៗយើងត្រូវតែបេះផ្លែចោលខ្លះ (ក្នុងមួយទងទុកផ្លែតែ ៥ ទៅ ៦ គូរបានហើយ) ការធ្វើដូចនេះគឺផ្លែលម៉ើនឹងមានទំហំធំនិងស្មើគ្នាល្អ។ ចំពោះកត្តាដីវិញគឺ ត្រូវជ្រើសយកដីនៅតំបន់ណាដែលខ្ពស់ មិនលិចទឹក ដីឥដ្ឋ និងដីថ្មរ ក៏ដាំមិនបានដែរ”។

    ៧

    • ដំណាំមន

    ដំណាំមន គឺជាប្រភេទដំណាំម្យ៉ាងដែលគេនិយមដាំ​យកស្លឹក​ធ្វើជាតែ ដោយផ្លែ​វា​មាន​​លក្ខណៈស្រដៀងទៅនឹងទំពាំងបាយជូរ ប៉ុន្ដែ​វាតូចជាង​និ​ង​​​ពណ៍​ខ្មៅ​លាយ​ក្រហម​តិច​ៗ មានរសជាតិជូរ-ផ្អែម ចំពោះបងប្អូនអ្នកខ្លះទៀត ក៏មិនទាន់បាន​ស្គាល់នៅឡើយទេ ព្រោះ​ថា​នៅស្រុក​ខ្មែរយើ​ងមិន​សូវជា​មា​ន​អ្នក​ដំ​ណាំ​នេះ​ច្រើនប៉ុ​ន្មានទេ។

    សម្រាប់ដំណាំមន គឺមានអត្ថប្រយោជន៍ជួយដល់សុខភាពជាច្រើនសូម្បីតែស្លឹករបស់វា សម្រាប់ផ្លែមនតែម្តងគឺជួយដល់ការបង្កើតគ្រាប់ឈាមក្រហម ការពារមហារីក ចំណែកឯស្លឹកវាជួយដល់ការទប់សម្ពាធឈាមមិនងាយឱ្យឡើង។

    ជាក់ស្តែង ម្ចាស់ចម្ការផ្លែមនមួយរូបនៅក្នុងខេត្តបាត់ដំបង ក៏បានបង្ហើបថា សម្រាប់ដំណាំមននេះមិនពិបាកដាំដូចផ្លែឈើដទៃឡើយព្រោះដំណាំមននេះជាប្រភេទផ្លែឈើមិនរើសដីទេ ពោលគឺខែលិចទឹកក៏មិនអី ខែប្រាំងក៏មិនអីដែរ ប៉ុន្តែប្រសិនជាយើងចង់បានផ្លែវាឱ្យកាន់តែលឿនយើងត្រូវស្រោចទឹកបន្ទាប់ពីបូតស្លឹកចេញដើម្បីឱ្យវាឆាប់ចេញផ្លែ។

    ដូច្នេះ ចំពោះបងប្អូន ដែលចង់ទិញដើមផ្លែមន ឬចង់ពិភាក្សាទាក់ទងជាមួយបច្ចេកទេសដាំដុះ អាចទំនាក់ទំនងទៅកាន់ម្ចាស់ចំការផ្ទាល់ ដែលមានលេខទំនាក់ទំនងដូចជា៖ 086 887 782/092 257 256៕

    9

    អត្ថបទ៖ ធី ស្រីល័ក្ខ

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia