រៀនមើលមនុស្ស! ធាតុពិតរបស់មនុស្ស នឹងលេចចេញមក នៅពេលពួកគេស្ថិត ក្នុងស្ថានការណ៍៣នេះ
Ping Chou EngOCTOBER 18 202420 views

ការបង្កើតមិត្ត បង្កើនទំនាក់ទំនង នៅក្នុងមុខជំនួញឬការងារ គេតែងតែសង្កេតមើលអប្បាកិរិយានិងធាតុពិតរបស់មនុស្ស​នោះ ដើម្បីឱ្យប្រាកដចិត្តថា បើគេវិនិយោគពេលវេលា លុយកាក់ និងកម្លាំងកាយចិត្តជាមួយ បុគ្គលម្នាក់នោះស័ក្តិសមតម្លៃទេ មនុស្សនោះជាប្រភេទ Fake Person ឬដែរទេ?

 

យ៉ាងណាមិញថ្ងៃនេះយើងសូមលើកយកនូវវិធីរៀនមើលមនុស្សរបស់អ្នកចិត្តវិទ្យា អំពីស្ថានការណ៍ទាំង៣ ដែលអាចធ្វើឱ្យមនុស្សលេចធាតុពិតរបស់ពួកចេញមក។

 

. ស្ថិតក្នុងស្ថានភាព តានតឹង ស្រ្តេស៖ ភាពតានតឹងគឺជាស្ថានភាពជីវិតមួយ ដែលអាចបង្ហាញពីអត្តចរិតពិតរបស់មនុស្ស ពេល​ស្ថិត​ក្នុង​ភាព​តានតឹង មនុស្ស​មួយ​ចំនួន​ឆាប់​ខឹង និង​អន្ទះអន្ទែង ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​នៅ​មាន​ភាព​ស្ងប់​ស្ងាត់ និង​មាន​សណ្តាប់​ធ្នាប់។ អ្នក​ខ្លះ​អាច​ដក​ថយ និង​ដាក់​ខ្លួន​ឲ្យ​នៅ​ឯកោ ខណៈ​អ្នក​ខ្លះ​ទៀត​អាច​ស្វែងរកជំនួយ។

 

ជួនកាលភាពតានតឹងអាចនាំមកនូវអ្វីដែលល្អបំផុត ឬអាក្រក់បំផុត ប៉ុន្តែ វាក៏បង្ហាញថាមនុស្សម្នាក់នោះមានភាពពិតបែបណា តើពួកគេអាចដួលដោយសារ សម្ពាធទេ? ឬ​គេអាច​ក្រោក​ឡើងយ៉ាងរឹងមាំ​ក្នុង​ឱកាស?

 

. កំឡុងពេលជួបវិបត្តិធំ៖ អ្នកចិត្តវិទ្យានិយាយថា គ្រាវិបត្តិគឺជាពេលវេលាបំផុតក្នុងការបង្ហាញពីចរិតមនុស្សទាំងល្អនិងអាក្រក់ នៅពេលដែល យើងធ្វើការងារឬរួម​ដំណើរ​ជាមួយនរណាម្នាក់ បើស្ថិតក្នុងស្ថានភាពលំបាក ប្រឈមមុខវិបត្តិតើបុគ្គលម្នាក់នោះនឹងបន្តដើរទៅមុខឬ​បោះបង់។

 

ចូរសង្កេតមើលរបៀប​ដែលគេ​ម្នាក់​នោះមាន​ប្រតិកម្មចំពោះបញ្ហា ​ពេលនោះវាអាចប្រាប់​អ្នក​បាន​ច្រើន ​អំពី​ចរិត​លក្ខណៈ​របស់​ពួកគេ។ តើពួកគេភ័យស្លន់ស្លោទេ? តើ​ពួក​គេ​នៅ​ស្ងៀម ឬឡើង​ទៅ​ទទួល​ខុស​ត្រូវ​  ឬគេច​ចេញ​ពីកា​ការ​ស្តី​បន្ទោស?

 

. ពេលនរណាម្នាក់ប៉ះផលប្រយោជន៍គេ៖ មធ្យោបាយដ៏ស៊ីជម្រៅបំផុតមួយក្នុងការមើលពីចរិត របស់នរណាម្នាក់ គឺការសង្កេតពីរបៀបដែលពួកគេប្រព្រឹត្តចំពោះ មនុស្សគ្មានប្រយោជន៍សម្រាប់គេ និងពេលដែលនរណាម្នាក់បានធ្វើឱ្យប៉ះផលប្រយោជន៍គេ។

 

ពេលដែលពួកគេប្រាស្រ័យទាក់ទងជាមួយដែលមានឋានៈទាបជាង អ្នកទន់ខ្សោយជាង តើគេនឹងធ្វើបែបណា ធ្វើដោយការគោរពទេ ឬ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ព្រោះ​មិន​ឃើញ​ប្រយោជន៍​ភ្លាមៗ?

 

ជាការពិតណាស់ ស្ថានភាពនីមួយៗដែលយើងជួបប្រទះ ការសម្រេចចិត្តនីមួយៗដែលយើងបានរើសគឺនិងបុគ្គលដែលយើងជ្រើសសេពគប់ គឺពិតជាសំខាន់ដើរតួនាទីដ៏ធំ ឆ្លុះបញ្ចាំងថាខ្លួនយើងជានរណា។

 

ដូចពាក្យរបស់លោក Carl Jung ដែលជាអ្នកចិត្តវិទ្យាជនជាតិស្វីសបានវិភាគថា "ការជួបគ្នានៃបុគ្គលិកលក្ខណៈពីរគឺប្រៀប ដូចជាទំនាក់ទំនងនៃសារធាតុគីមី២ ប្រសិនបើមានសារធាតុណាមួយប្រតិកម្មខ្លាំងជាងនោះ សារធាតុទាំង២នឹងផ្លាស់ប្តូរ" ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia