មិនមែន១ មិនមែន២! ក្រៅពីថៃ នេះជាប្រទេស៤ ដែលចាញ់បោ.កក្រុមហ៊ុន iCon Group
ធី ស្រីល័ក្ខOCTOBER 18 20244.5 K views

កាលពីថ្មីៗនេះ បងប្អូនប្រាកដជាដឹងហើយថាមានប្រជាជនថៃជាច្រើននាក់បានទៅដាក់ពាក្យបណ្តឹងក្រោយពីបានចាញ់បោកក្រុមហ៊ុន iCon Group ហើយនាពេលថ្មីៗនេះប៉ូលីសថៃក៏បានចាប់ខ្លួនមេធំព្រមទាំងតារាល្បីៗជួរមុខថៃជាច្រើននាក់ដើម្បីយកទៅសួរចម្លើយផងដែរ។ នេះបើយោងតាមការចេះផ្សាយដោយសារព័ត៌មាន The star ។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ចំពោះអ្នកដែលបានចាញ់បោកក្រុមហ៊ុនមួយនេះមិនមែនមានតែប្រទេសថៃមួយឡើយ ពោលគឺមានទាំងប្រជាជននៅប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា និងប្រទេសជប៉ុនផងដែរ ខណៈពេលនេះចំនួនអ្នកដាក់ពាក្យបណ្តឹងគឺមានចំនួនជាង ១ពាន់នាក់ហើយ។

២៩

ជាមួយគ្នានោះ ក៏មានជនរងគ្រោះជាជនជាតិថៃម្នាក់បាននិយាយប្រាប់ប៉ូលីសថា រូបគេត្រូវបានទាក់ទាញឱ្យក្លាយទៅជាតំណាងចែកចាយលក់ផលិតផលក្នុងក្រុមហ៊ុន iCon Group ដោយគេបានសន្យាថាផលិតផលទាំងនេះនឹងលក់ដាច់ហើយបានចំណូលមកវិញយ៉ាងច្រើន។ ក៏ប៉ុន្តែមែនទែនទៅ នៅពេលយកផលិតផលទាំងនោះមកលក់ពួកគេបែរជាបរាជ័យលក់មិនដាច់គ្មានអ្នកទិញព្រោះផលិតផលមានគុណភាពអន់ បន្ទាប់ពីលក់មិនចេញក្រុមហ៊ុនក៏បានប្រាប់ឱ្យពួកគេទៅរើសកូនក្រុមបន្តទៀតដើម្បីឱ្យធ្វើការនៅក្រោមពួកគេ ដូច្នេះពួកគេអាចនឹងទទួលបានចំណែកទឹកប្រាក់វិនិយោគរបស់តំណាងថ្មី។

៣០

ទន្ទឹមនឹងនេះ លោក Warathaphon Waratyaworrakul ដែលគេស្គាល់ថាជា Boss Paul នាយកប្រតិបត្តិនៃក្រុមហ៊ុន The iCON Group Co Ltd រួមជាមួយនឹងមេធាវីរបស់គាត់បានបង្ហាញខ្លួននៅចំពោះមុខអ្នកស៊ើបអង្កេតនៅការិយាល័យស៊ើបអង្កេតកណ្តាលដោយលោកបានបង្ហាញអារម្មណ៍សោកសៅ និងសោកស្ដាយជាខ្លាំង បន្ទាប់ពីបានដឹងអំពីជនរងគ្រោះរួមទាំងរបាយការណ៍អំពីការធ្វើអត្តឃាតផងដែរ។

 

គួរបញ្ជាក់ថា នាពេលនេះដែរនាយកប្រតិបត្តិរបស់ក្រុមហ៊ុន The iCON Group Co Ltd និងជនជាប់ចោទទាំង ១៨ នាក់ទៀតត្រូវបានប៉ូលីសឃាត់ខ្លួនយកទៅសួរចម្លើយនៅទីស្នាក់ការស៊ើបអង្កេតកណ្ដាលកាលពីយប់មិញនេះ ចំណែកឯទ្រព្យរបស់លោក Boss Paul ប្រមាណជាង៦លានដុល្លារនិងឡានស៊េរីទំនើបជាច្រើនគ្រឿងទៀតក៏ត្រូវបានរឹបអូសផងដែរ៕

31

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia