ក្បួនបោ.កពីរ៉ាមីត! នេះជារបៀបដំណើរការល្បិចបោ.ក Pyramids បោកតពីម្នាក់ទៅម្នាក់ រហូតអស់ខ្យ.ល់
Ping Chou EngOCTOBER 18 2024479 views

ក្បួនបោក ពីរ៉ាមីត (Pyramid Scheme) គឺគ្រោងការបោក របស់មនុស្សមួយក្រុម ដែលមានមេក្លោង ដោយសន្យាថានឹង ផ្តល់ឱកាសដល់ជនរងគ្រោះ ក្នុងការ “រកលុយ” ឱ្យបានច្រើន តាមរយៈការរកសមាជិកឱ្យចូលមកលក់ផលិតផលឬសេវាកម្ម។  

 

Pyramid Scheme2 0d87385edc144cd5848a8a283afbb059

Ponzi Scheme Min

 

ក្បួននេះមានរាងទម្រង់ដូចប្រាសាទពីរ៉ាមីត មានកំពូលស្រួច ឬមានរាងដូចសាជីសម្រាប់គ្របអាហារ ហើយបុគ្គលដែល ខាងលើបំផុតនៃកំពូលស្រួច ពោលគឺជាអ្នកផ្តួចផ្តើមគម្រោងនេះគឺជាអ្នកដែលចំណេញច្រើនជាងគេបំផុត។

 

យោងតាមការសិក្សារបស់ Investopedia បានបញ្ជាក់ថា ដំណើរការនៃរបៀបដែលគម្រោងពីរ៉ាមីត ចាប់ផ្តើមគឺកំពូលកម្រិតទី១ដែលមានសមាជិកចាប់ពីមួយនាក់ឡើង ហើយបុគ្គលដែលនៅកម្រិតកំពូលនេះនឹងជ្រើសមនុស្សគួរឱ្យទុកចិត្តបំផុតយ៉ាងហោចណាស់១០នាក់ សម្រាប់កម្រិតទី២ ជាមួយនឹងការសន្យាផ្តល់ប្រាក់ឬភាគហ៊ុន ដើម្បីឱ្យពួកគេក្នុងម្នាក់ៗរកមនុស្សឱ្យបាន១០នាក់ថែមទៀត។

 

ដូច្នេះសមាជិកក្នុងគម្រោងនឹងកើនដល់១០០នាក់ យ៉ាងឆាប់រហ័ស។ បន្ទាប់ពីនោះសមាជិកទាំង១០០នាក់នឹង ត្រូវបង់ថ្លៃសេវាកម្មឬទិញទំនិញក្រុមហ៊ុន ដល់សមាជិកនៅកម្រិតទីពីរ ដែលមានចំនួន១០នាក់ ខណៈ១០នាក់នោះក៏ត្រូវតែផ្ញើភាគរយនៃប្រាក់ចំណូលរបស់ពួកគេ ទៅកាន់បុគ្គលដែលនៅកម្រិតទី១។ បើអ្នកបញ្ចុះបញ្ចូលអស់ខ្យល់ហើយ មិនអាចរកមនុស្សថ្មីមកចូលរួមលក់បន្តទេ ក្បួនបោកពីរ៉ាមីតនេះនឹងចាប់ផ្តើមរង្គោះរង្គើ ហើយឈានទៅដល់ការដួលរលំពុំខាន។

 

 

ផ្អែកលើករណីសិក្សាកម្មការមូលបត្រអាមេរិក របស់ក្បួនបោកពីរ៉ាមីតនេះនៅសហរដ្ឋអាមេរិក( SEC)  គេអាចសម្គាល់គម្រោងបោកនេះភ្លាមៗ ជៀសវាងធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ ដោយមិនដឹងខ្លួន តាមរយៈលក្ខណៈដូចខាងក្រោម៖

 

១. គ្មានផលិតផល ឬសេវាកម្មពិតប្រាកដ

 

២. ការសន្យាឱ្យផលចំណេញខ្ពស់មកវិញ ក្នុងរយៈពេលខ្លី

 

៣. ​បានប្រាក់ចំណូលអកម្មៗដោយងាយៗ

 

៤. មិនមានប្រាក់ចំណូលដែលបានបង្ហាញពីការលក់រាយទេ

 

៥. តម្រូវឱ្យទិញចូលមុន

 

៦. រចនាសម្ព័ន្ធស្មុគស្មាញ

 

៧. សង្កត់ធ្ងន់លើការជ្រើសរើសបុគ្គលិក។

 

យ៉ាងណាមិញក្បួនឆបោក ពីរ៉ាមីត (Pyramid Scheme) នេះតែងតែអាចទាក់ទងសមាជិកថ្មីៗ ឱ្យចូលរួមជាបន្តបន្ទាប់បាន គឺដោយសារក្បួនទីផ្សារ Multi-Level Marketing (MLM)

 

ឧទាហរណ៍ អ្នកទិញទំនិញពីមិត្តម្នាក់ហើយគេក៏បបួលអ្នក ធ្វើជាអ្នកចែកចាយលក់បន្ត ទៅឲ្យអ្នកផ្សេងទៀតដើម្បីបានប្រាក់ចំណេញ ម្នាក់ផ្សេងទៀតនោះចង់ចំណេញ ក៏ទៅបបួលមនុស្សម្នាក់ទៀតមកចែកចាយបន្ត នេះដែលគេហៅថា (MLM) ប៉ុន្តែ MLM គឺជាការធ្វើទីផ្សារស្របច្បាប់ប្រសិនបើប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅទិញ។

 

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានរឿងសំណុំរឿងក្តីក្តំាបោកប្រាស់មួយ ជាទម្រង់ពីរ៉ាមីត កក្រើកប្រទេសថៃ ពីសំណាក់ប្រជាជន ទៅកាន់ក្រុមហ៊ុនលក់ផលិតផលមួយឈ្មោះ iCon Group ។

 

ក្រោយមានការតវ៉ារបស់ជនរងគ្រោះជាច្រើននាក់ នៅលើបណ្តាញសង្គមថាខ្លួនត្រូវបានគេល្បួងឱ្យក្លាយជាប្រធានបណ្តាញក្រោមក្រុមហ៊ុន iCon Group និងបានណែនាំអាជីវកម្មរកចំណូលបានច្រើននេះ ទៅកាន់មនុស្សដទៃទៀតក្នុងនិងក្រៅប្រទេស រហូតចាញ់បោកប្រាក់អស់រាប់ម៉ឺនដុល្លារ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia