ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណបម្រុងចម្បងរបស់ពិភពលោក ហើយវាក៏ជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតសម្រាប់ពាណិជ្ជកម្ម និងប្រតិបត្តិការអន្តរជាតិផ្សេងទៀតផងដែរ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ យោងតាមធនាគារដ៏ធំបំផុតរបស់ពិភពលោក JP Morgan បានកត់សម្គាល់ឃើញថា រូបិយប័ណ្ណដុល្លារអាមេរិក កំពុងបាត់បង់តម្លៃព្រោះកត្តាធំៗ ៣ ខាងក្រោម៖
១/. នៅក្នុងចន្លោះទំនិញ ប្រតិបត្តិការថាមពលច្រើនតែត្រូវបានគេកំណត់តម្លៃជារូបិយប័ណ្ណដែលមិនមែនជាដុល្លារ។
២/. ធនាគារអាមេរិកមិនត្រូវបានចូលរួមនៅក្នុងប្រព័ន្ធទូទាត់ថ្មីដែលប្រើសម្រាប់កិច្ចព្រមព្រៀងឆ្លងដែនទេ។
៣/. ចំណែករបស់លុយដុល្លារ នៃទុនបម្រុង Foreign Exchange (ផ្សារប្តូរប្រាក់បរទេស ឬ ទីផ្សារជួញដូរប្រាក់រូបិយប័ណ្ណ) ដែលជាឧបករណ៍វាស់ស្ទង់តម្លៃដុល្លារដែលប្រើជាទូទៅបានថយចុះ។
គួរជម្រាបផងដែរថា មានប្រទេសចំនួន១១ បានប្រកាសជាផ្លូវការថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់លុយដុល្លារ ក្នុងប្រតិបត្តិការហិរញ្ញវត្ថុចាប់ពីឆ្នាំ ២០២៥ តទៅ។ ក្នុងនោះរួមមានប្រទេសដូចជា អាមេនី, អាសែបៃហ្សង់, បេឡារុស, កាហ្សាក់ស្ថាន, គៀហ្ស៊ីស្ថាន, ម៉ុលដាវ, រុស្ស៊ី, តាហ្ស៊ីគីស្ថាន, ទួគមេនីស្ថាន, អ៊ុយហ្សបេគីស្ថាន និងអ៊ុយក្រែន។ នេះបើយោងតាម Union Rayo ចុះផ្សាយនាចុងខែ មេសា៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook