អ្នកដែលប្រើប្រាស់ឯកសារប្រភេទ PDF ប្រហែលជាធុញទ្រាន់ក្នុងការអង្គុយចម្លង ឬ កែប្រែអក្សរពី PDF ចូលទៅដាក់ក្នុងកម្មវិធី Microsoft Words។ ដូច្នេះថ្ងៃនេះ នឹងបង្ហាញនូវវេបសាយចំនួន៣ដូចខាងក្រោមនេះដែលនឹងជួយឱ្យអ្នកអាចធ្វើការកែ ឬបម្លែងប្ដូរពី PDF ទៅជា Word បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ដំឡើងកម្មវិធីស្មុគស្មាញ។
១. PDG Simpli.com ៖ តាមរយៈវេបសាយមួយនេះអ្នកអាចធ្វើការកែ លុប ឬបន្ថែមអក្សរក៏ដូចជារូបភាពផ្សេងៗទៅលើឯកសារ PDF របស់អ្នកាបានយ៉ាងងាយស្រួល និងអាចធ្វើការបម្លែងពី File PDF ទៅជា Word បានត្រឹមរយៈពេលដ៏ខ្លី និងអាចទាញយក យកមកទុកប្រើបានភ្លាមៗតែម្ដង។
២. Small PDF ៖ វេបសាយមួយនេះអាចជួយអ្នកធ្វើការកែ លុប ឬបន្ថែមអក្សរក៏ដូចជារូបភាពផ្សេងៗទៅលើឯកសារ PDF របស់អ្នកបានយ៉ាងងាយស្រួល ត្រឹមរយៈពេលដ៏ខ្លី។ ហើយក្រៅពីនេះវាក៏មានមុខងាយមានប្រយោជន៍ផ្សេងៗ ដូចជា Convert រូបភាពឬឯកសារពី PDF ទៅ Word ឬស៊ីញ៉េទៅលើ PDFជាដើម។
៣. Tiny Wow.com ៖ វេបសាយមួយនេះ មិនត្រឹមតែអនុញាតឱ្យអ្នកកែ PDF និងបម្លែងឯកសារពីទម្រង់ PDF ទៅ Word តែប៉ុណ្ណោះទេ វាក៏មានមុខងារជាដូចជា បម្លែងពី PDF ទៅជារូបភាព ការកែ PDF យកឯកសារ PDF ពីបីខុសគ្នាមកដាក់ចូលគ្នាតែមួយ និងបំបែកឯកសារ PDF បានទៀតផង។
ដូច្នេះសម្រាប់អ្នកត្រូវការប្រើប្រាស់លែងពិបាកទៀតហើយ ក្នុងការចុចវេបសាយផ្តាសផ្តោសមិនដឹងប្រភពដែលនាំឱ្យមានហានិភ័យ លើការចម្លងមេរោគបច្ចេកវិទ្យាឬការលួចយកទិន្នន័យពីវេបសាយមិនស្គាល់ប្រភពមួយចំនួន៕