មហាសេដ្ឋីវ័យក្មេងលោក Iman Gadzhi បង្ហើបថាទម្លាប់៣យ៉ាង ជួយឱ្យលោកអាចសល់ទ្រព្យ២៥លានដុល្លារនៅអាយុ២២ឆ្នាំ
Kan DaraJANUARY 6 2023490 views

និយាយរឿងក្លាយជាសេដ្ឋីនៅពេលវ័យជំទង់ក៏ពិបាកនឹងជឿដែរ​ ព្រោះថាបទពិសោធន៍និងជំនាញគឺនៅមានកម្រិតជាពិសេសការអត់ធ្មត់នឹងការលំបាកផ្សេងៗដែលនឹងត្រូវប្រឈម។ ប៉ុន្តែជាក់ស្តែងប្រុសកម្លោះម្នាក់នេះគឺលោក Iman Gadzhi អ្នកបង្កើត AgenciFlow ជាក្រុមហ៊ុន Software ដ៏ធំមួយនិងជាអ្នកផលិតវីដេអូនិងជាម្ចាស់អាជីវកម្មជាច្រើនផងដែរ។

ត្រឡប់ទៅវ័យ១៨ឆ្នាំបន្តិច យុវកម្លោះជនជាតិអាមេរិចរូបនេះ បានចាប់ផ្តើមបង្កើតមាតិកានៅលើយូធូបរបស់ខ្លួនដោយ បានបង្កើនប្រាក់ចំណូលប្រចាំខែរបស់គាត់ជាង១៥០០០$ ក្នុង១ខែ។ រយៈពេល២ឆ្នាំកន្លះបន្ទាប់ គាត់អាចរកចំណូលបាន១០ម៉ឺន$ ក្នុង១ខែ រហូតសល់ទ្រព្យសម្បត្តិ២.៥លានដុល្លារក្នុងវ័យ ត្រឹម២២ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The sun ។

យោងតាមឆានែលយូធូប Iman Gadzhi របស់លោកផ្ទាល់បានឱ្យដឹងថា​ ទម្លាប់៣ធំៗ៣យ៉ាង ដែលធ្វើឱ្យលោកក្លាយជាអ្នកមាននៅអាយុ១៨ ៖

១.Turn on Airplane Mode (ប៊ូតុងយន្តហោះ)៖ “មនុស្សជាច្រើនគិតថាពួកគេមិនអាចក្លាយទៅជាមហាសេដ្ឋីនោះទេ ព្រោះពួកគេខ្វះចំណេះដឹង ចំណេះយល់ ចំណេះធ្វើឬកម្លាំងចិត្ត ការជួយជ្រោមជ្រែង ទើបពួកគេមិនអាចក្លាយខ្លួនទៅជាអ្នកមានបាន ប៉ុន្តែពួកគេភ្លេចថាពួកគេខ្វះតែម្យ៉ាងប៉ុណ្ណោះគឹការផ្តោត ដើម្បីរៀនពីភាពខ្វះខាតអស់ទាំងនោះ”។ បន្ទាប់ពី លោក Iman Gadzi បានលើកឡើងហើយលោកបានបន្តថា “៣ឆ្នាំដំបូងដែលខ្ញុំចាប់ផ្តើម​អាជីព គឺខ្ញុំបានបើកប៊ូតុងយន្តហោះនៅពេលធ្វើការងារ ដើម្បីកុំឱ្យទទួលរងការរំខាន ពីទូរស័ព្ទសម្លេងឬអ្វីមួយ គឺខ្ញុំផ្តោតលើការងារ ផ្តោតលើខ្លួនឯង យ៉ាងជ្រៅហើយលទ្ធផលចេញមកគឺល្អលើសពីការស្មាន”។

២. Choose a right Vehicle ( យានជំនិះនិងអ្នករួមដំណើរ )៖ ពិតណាស់ជីវិត ពិតជាមិនអាចដើរតែឯងនោះទេ ភាពជោគជ័យក៏មិនអាចសម្រេចតែម្នាក់ឯងរហូតនោះដែរ។ ក្នុងន័យ​នេះ​គឺមានន័យថា ការជ្រើសរើសមធ្យាបាយធ្វើដំណើរទៅកាន់ភាពជោគជ័យដោយរបៀបណា អ្នករួមដំណើរជាមនុស្សបែបណា ដូច្នេះការជ្រើសរើសរបៀបដើរទៅកាន់ភាពជោគជ័យនិងជ្រើសដៃគូគឺជារឿងសំខាន់បំផុត។

៣.​ ១នាទីដំបូងពីបើកភ្នែក៖ “នៅពេលបើកភ្នែកដំបូងមនុស្ស​ជាច្រើននឹងកាន់ទូរស័ព្ទ ដើម្បីឆែកមើលសារឬអ៊ីមែល ប៉ុន្តែសម្រាប់ខ្ញុំ១នាទីដំបូង បន្ទាប់ពីខ្ញុំបើកភ្នែកខ្ញុំចូលចិត្តសរសេរកំណត់ត្រាប្រចាំថ្ងៃរបស់ខ្ញុំ ព្រោះវាជាកញ្ជក់សម្រាប់ឆ្លុះបញ្ចាំងខ្លួនឯង ថាតើថ្ងៃនេះខ្ញុំគួរប្រើពេលវេលាមានតម្លៃរបស់ខ្ញុំធ្វើរឿងអ្វីខ្លះ ហើយខ្ញុំបានធ្វើអ្វីខ្លះ ហើយវាគឺជាគ្រូដ៏ល្អបំផុតរបស់ខ្ញុំ”។

ជាចុងក្រោយទម្លាប់ខាងលើអាចនិយាយបានថាសាមញ្ញ ប៉ុន្តែមានវាឥទ្ធិពល ត្បិតតែក្នុងវ័យជំទង់យើងមិនអាចយកទម្លាប់ទាំងនោះធ្វើឱ្យយើងក្លាយជាមហាសេដ្ឋី​ក៏លឿនរហ័សព្រោះបរិបទសង្គម ឬបទពិសោធន៍ក៏ពិតមែន ប៉ុន្តែយើងអាចយកទម្លាប់ទាំងនោះមកអនុវត្តនៅលើជីវិតការងារ ឬការសិក្សារបស់យើងបាន​ ទោះជាជោគជ័យតូចធំក៏យើងបានប្រឹងប្រែងហើយ៕

អត្ថបទដោយ៖ ពីង ជូអេង 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia