កុំកំណាញ់ពេក! ចង់លក់ដាច់ មានភ្ញៀវច្រើន អ្នកលក់ត្រូវហ៊ានចំណាយលើរបស់៣យ៉ាងនេះ
នារី AUTOJANUARY 5 2024878 views

ជាទូទៅពេលនិយាយដល់ការលក់ដូរ ពិតណាស់ម្ចាស់អាជីវកម្មគ្រប់រូបតែងរំពឹងចង់បាននៅប្រាក់ចំណេញច្រើនៗ ប៉ុន្តែនៅពេលណាយើងរំពៃខ្លាំងពេក ឬចង់តែបានពេក អាចធ្វើឱ្យយើងដាច់ចំណងក៏ថាបាន។ ទាក់ទងជាបញ្ហានេះ ថ្ងៃនេះ អេដមីនសូមលើកយក៣ ចំណុចធំៗ អ្នកលក់ផ្តល់ឱ្យអតិថិជនកាន់តែច្រើន កាន់តែចំណេញ កាន់មានភ្ញៀវ។ ដោយក្នុងនោះរួមមានដូចជា៖

១. ​ ហ្វ្រីរឿងតូចៗ៖ មានអ្នកលក់មួយចំនួនធំ បានមើលរំលងចំណុចតូចៗដែលគាត់ថាវាមិនមានអ្វីផ្តល់ផលចំណេញដល់គាត់ ផ្ទុយទៅវិញ មានតែការដកលុយពីហោប៉ៅរបស់គាត់ទៅវិញ ប៉ុន្តែគាត់មិនបានដឹងទេថា រឿងតូចៗទាំងនោះ នាំឱ្យគាត់ចំណេញច្រើនទៅវិញទេ។

ឧទាហរណ៍ជាក់ស្តែងអតិថជនត្រូវចំណាយអស់ ១០១០០០៛ បើអ្នកសុខចិត្តចិត្ត ចោល១០០០រៀលកន្ទុយដល់គាត់ នោះគាត់នឹងមានអារម្មណ៍ល្អចំពោះយើង គិតថាយើងមិនលក់ ដោយយកលុយដាក់មុខ​នោះទេ ហើយពេលក្រោយៗទៀត អតិថិជននោះនឹងមករកយើងទៀត។

២. ឱ្យបន្ថែម (ឱ្យអតិថិជនទិញ)

ជាការពិតណាស់នៅពេលអតិថិជនស្គាល់ផលិតយើងហើយ ដើម្បីធ្វើឱ្យពួកគាត់ទិញបានលុះត្រាតែ យើងត្រូវចេះក្បួន “ឱ្យ” បន្ថែមពីលើទៀត ដើម្បីជាការបន្ថែមទំនុកចិត្ត ជួនកាលរបស់បន្តិចបន្ទួចក៏អាចទាក់ចិត្តពួកគាត់បានដែរ ។

ឧទាហរណ៏ថា អ្នកទិញសុំបញ្ចុះទើបពួកគាត់ព្រមទិញ ដូច្នេះហើយជាអ្នកលក់ត្រូវឆ្លើយថា “បងយើងខ្ញុំមិនអាចបញ្ចុះតម្លៃបានទេ (បញ្ចុះញឹកពេក អ្នកទិញគិតថាផលិតផលរបស់យើងប្រញាប់ធ្វើមិចលក់ចេញឱ្យអស់ៗ គ្មានគុណភាព​ ) តែបើបងយកពីរនេះខ្ញុំនឹងថែមឱ្យបងមួយ ពេលនោះភ្ញៀវនឹងគិតថាចំណេញហើយនឹងទិញតែម្តង ជាក់ស្តែងវាគឺចំណេញ ពិតមែន មានន័យថាចំណេញទាំងអ្នកលក់និងអ្នកទិញ ។

ត្រង់ចំណុចនេះសូមបញ្ជាក់បងប្អូនអ្នកលក់ទាំង ឡាយថា នៅក្នុងការរកស៊ីចង់ចំណេញមិនមែនជារឿងខុសនោះទេ តែបើការចំណេញរបស់យើងធ្វើឱ្យគេឈឺចាប់ កុំចង់ចំណេញអី កុំលក់បោកភ្ញៀវ កុំលក់ភូតភ្ញៀវ ដែលអ្នកលក់ត្រូវតែប្រកាន់ភ្ជាប់ជានិច្ច ។

៣. ឱ្យលើសពីការរំពឹងទុក (ឱ្យអតិថិជន មកទិញម្តងទៀត)

បងប្អូនទាំងអស់គ្នាដែលកំពុងតែអានអត្ថបទមួយនេះ ប្រហែលជាធ្លាប់បានជួបអារម្មណ៍មួយនៅពេលដែលដើរផ្សារ ទិញរបស់ដែលយើងស្រឡាញ់ ហើយប៉ះអ្នកលក់គួរឱ្យស្រឡាញ់ទៀត មានន័យថាអ្នកលក់និយាយត្រូវគ្នាឬចុះសម្រុងគ្នា គាត់ពូកែក្នុងការទាក់ចិត្តយ៉ាងខ្លាំងមែន យើងស្រសាញ់ម៉ូតអាវតែអត់ស្រលាញពណ៌ ទោះបីកន្លែងគាត់អត់មាន ក៏គាត់យកពីកន្លែងផ្សេងមកហើយយើងឱ្យទាល់តែបានដែរ ពោលគាត់ព្យាយយាមធ្វើឱ្យយើងមិនទាស់ចិត្តនៅរបៀបដែលគាត់លក់ឡើយ ។

ដូច្នេះហើយ ទាំងអស់គ្នាសាកគិតមើល តើយើងអាចចូលហាងរបស់គាត់​ជាលើកជាទី២ និងទី៣ទៀតទេ ? ចម្លើយគឺប្រាកដជាចូលទៀត ព្រោះគាត់បានយកបេះដូងអ្នកទិញហើយ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia