កម្ពុជាប្រៀបបាននឹងផ្កាក្រពុំ ខណៈក្រុមហ៊ុនបរទេសចំនួន៣ បង្ហាញបំណងមកវិនិយោគវិស័យធំៗ២ នេះនៅខ្មែរ
ធី ស្រីល័ក្ខAPRIL 26 20241.3 K views

កម្ពុជាប្រៀបដូចផ្កាក្រពុំខណៈមានក្រុមហ៊ុនធំៗពីបរទេសជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍បោះទុនវិនិយោគជាបន្តបន្ទាប់ ទាំងវិស័យកសិកកម្ម ឧស្សាហកម្ម និងវិស័យសុខាភិបាលជាដើម។ ហើយថ្មីៗនេះដែរ ក៏មានក្រុមហ៊ុនចំនួន ៣ បន្ថែមទៀតបានបង្ហាញបំណងវិនិយោគនៅកម្ពុជាផងដែរ។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យគណៈប្រតិភូនៃក្រុមហ៊ុនចំនួន៣ រួមមានក្រុមហ៊ុន Management Venture Asia (Cambodia) ក្រុមហ៊ុន Toyo Ventures Holdings Berhad និងក្រុមហ៊ុន China Energy Engineering Investment Cooperation (CEEIC) បានបង្ហាញបំណងចង់មកវិនិយោគវិស័យចំនួន២ នៅកម្ពុជាគឺវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។

1

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីហេតុផលសំខាន់ៗដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ រាប់ចាប់ពីបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល សុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក ភាពបើកចំហរនៃច្បាប់វិនិយោគដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ១០០%នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែនការនានាដែលបាននិងកំពុងសាង់សង់ពេញផ្ទៃប្រទេសជាដើម៕

3
2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia