ការស្ទង់មតិ៖ កត្តាធំៗចំនួន៣ ជំរុញឱ្យបុគ្គលិកអស់ទឹកចិត្តធ្វើការ ស្រ្តេសខ្លាំង ចង់ដាក់ពាក្យលាឈប់
Ping Chou EngNOVEMBER 12 2024239 views

បុគ្គលិកចំណាយពេលវេលានៅកន្លែងធ្វើការស្ទើរតែ៨0%នៃជីវិតរបស់ពួកគេ ៨ម៉ោងក្នុង១ថ្ងៃ ៦ថ្ងៃក្នុង១សប្តាហ៍ (តាមកន្លែងការងារ) ដូច្នេះតុល្យភាពជីវិតនិងការងាររបស់ពួកគេគឺពឹងផ្អែកទៅលើកន្លែងធ្វើការ។ ទន្ទឹមនឹងនេះដែរចាបក្រហមបានធ្វើការស្ទង់មតិតាមបណ្តេញសង្គមថ្មីៗនេះអំពីបញ្ហាធ្លាក់ទឹកចិត្តរបស់បុគ្គលិកកម្ពុជាមួយចំនួន នៅកន្លែងធ្វើការ ដោយក្នុងនោះយើងសង្កេតឃើញមតិរួមសដ្រៀងៗគ្នាថាមានកត្តាចំនួន៣ ធ្វើឱ្យបុគ្គលិកអស់ទឹកចិត្តធ្វើការ ស្រ្តេសចង់ដាក់ពាក្យលាឈប់។

 

.​ កត្តាក្រុមហ៊ុន៖ បុគ្គលិកអាចមានអារម្មណ៍ថាតានតឹង នឿយណាយ អស់កម្លាំងដោយសារកត្តាចេញពីក្រុមហ៊ុន ខណៈពួកគាត់ធ្វើការយូរឆ្នាំហើយ ទំហំការងារកាន់តែរីកឡើង ប៉ុន្តែប្រាក់ខែតិចនិងប្រាក់ឧបត្តម្ថរួមតូចមិនគ្រប់គ្រាន់ទប់នឹងអតិផរណាលើការរស់នៅប្រចាំថ្ងៃ និងកង្វះតុល្យភាពការងារនិងជីវិត  ដោយពេលខ្លះការងាររបស់ក្រុមហ៊ុនបំពាន ក៏ដូចជាជះឥទ្ធិពលលើពេលវេលាផ្ទាល់ខ្លួនរបស់បុគ្គលិក គ្មានពេលសម្រាកច្បាស់លាស់ ក្រុមហ៊ុនមិនគិតពីសុខភាពនិងសុមាលភាពផ្លូវចិត្តបុគ្គលិកជាដើម។

 

. កត្តាខ្លួនឯង៖ បុគ្គលិកអាចមានអារម្មណ៍ថាអស់កម្លាំងនឹងការងារ ដោយសារកត្តាខ្លួនឯង ក្រោយជំនាញរបស់ពួកគាត់នៅទ្រឹង ប្រើអារម្មណ៍លាយឡំនឹងការងារនៅកន្លែងធ្វើការ មានបញ្ហាជាមួយមេឬមិត្តរួមការងារ មានស្នេហានៅកន្លែងធ្វើការ ខ្វះការលើកទឹកចិត្តនិងតម្រង់ទិសពីអ្នកដឹកនាំក្រោយសមត្ថភាពការងារធ្លាក់ចុះ។ គ្រប់គ្រងការងារមិនជាប់បណ្តាលឱ្យការងារគ្រប់គ្រងវិញ និងមានបញ្ហាផ្ទាល់ខ្លួនដូចជាសុខភាពប្រចាំកាយ ផ្ទះឆ្ងាយពីកន្លែងធ្វើការផង នាំឱ្យមកធ្វើការយឺតជាញឹកញយ ធ្លាក់​វិន័យ Performance  ត្រូវកាត់ប្រាក់ខែមិនគ្រប់ស្មើចំណាយ ថ្លៃបាយទឹកធ្វើដំណើរមកធ្វើការ។  

 

. កត្តានិយោជិកនិងនិយោជិត៖ កត្តាក្រុមហ៊ុនផង និងកត្តាខ្លួនឯងផងអាចធ្វើឱ្យបុគ្គលិកមានអារម្មណ៍អស់ទឹកចិត្តដូចជា ជំនាញការងារនៅមានកម្រិត នៅទ្រឹងមួយកន្លែង ខណៈក្រុមហ៊ុនគ្មានស្តង់ដារអភិវឌ្ឍន៍រួមមួយ។ ច្បាប់ការងារមិនច្បាស់លាស់ប្តូរចុះប្តូរឡើងគ្មានកាលកំណត់ច្បាស់លាស់ ខណៈបុគ្គលិកមិនអាចមានសមត្ថភាពតាមទាន់។ ប្រព័ន្ធដឹកនាំគ្មានរចនាសម័ន្ធត្រឹមត្រូវ ធ្វើឱ្យបុគ្គលិកមានទំនាស់ផលប្រយោជន៍ បុគ្គលិកមានគោលដៅមិនត្រូវជាមួយចក្ខុវិស័យក្រុមហ៊ុន បុគ្គលិកត្រូវការប្រាក់ខែច្រើន ប៉ុន្តែក្រុមហ៊ុនកំពុងជួបវិបត្តិចំណូលតិច។​

 

ជាការពិតណាស់កន្លែងការងារប្រៀបដូចជាផ្ទះទីពីរទៅហើយសម្រាប់បុគ្គលិកភាគច្រើន ព្រោះពួកគេបានពលីពេលវេលានៃជីវិត បូជាថាមពល ដើម្បីសម្រេចបេសកម្មរួម ដោយពួកគេគ្រាន់តែត្រូវការការងារដែលមានស្ថេរភាពរីកចម្រើនទៅមុខ មានចំណូលសមរម្យ និងមានសុខភាពផ្លូវចិត្តល្អប៉ុណ្ណោះ។ យ៉ាងណាក្រុមហ៊ុនក៏ជាសាលារៀនដ៏ល្អរៀនឥតបង់ថ្លៃ ផ្តល់ទំនាក់ទំនង ចំណេះជំនាញ ហើយមានប្រាក់ខែសម្រាប់បុគ្គលិកផងដែរ ដូច្នេះមេរបស់អ្នកគ្រាន់តែត្រូវការបុគ្គលិកដែលមានជំនាញរឹងមាំ ជួយរកប្រាក់ចំណូលឱ្យក្រុមហ៊ុន មានវិន័យល្អនិងបន្តបង្កើតអ្នកដឹកនាំល្អៗបន្តពីអ្នកប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia