សារដាស់តឿន! មហាសេដ្ឋីនិងបុគ្គលិកល្បីៗ ៣រូប ដាស់តឿនឲ្យមនុស្សគ្រប់គ្នាប្រយ័ត្នបញ្ហាមួយនាពេលអនាគត
ធី ស្រីល័ក្ខ MARCH 16 2023 752 views

បុគ្គលល្បីៗ ៣រូបមាន លោក Bill Gates លោក Elon Musk និងលោក Stephen Hawking កំពុងតែព្រួយបារម្ភខ្លាំងពីការវិវត្តន៍ខ្លួនរបស់មនុស្សយន្ដ Ai ព្រោះវានឹងធ្វើឲ្យការងាររបស់មនុស្សបាត់បង់យ៉ាងឆាប់រហ័សបំផុតនៅក្នុងឆ្នាំ២០៣០នេះ។ យោងតាមសារព័ត៌មានរបស់ក្រុមហ៊ុន Medium បានឲ្យដឹងថានៅក្នុងពេលបច្ចុប្បន្ននេះ ការងាររបស់មនុស្សចំនួនជាង៣០លានអ្នកនឹងត្រូវបានជំនួសដោយបច្ចេកវិទ្យា Ai (Artificial Intelligence)នៅក្នុងពេលខាងមុខនេះ។ នៅក្នុងឆ្នាំ២០៣០គេបានព្យាករណ៍ថាការងាររបស់ប្រជាជនអាមេរិកប្រមាណជាង៤០%នឹងត្រូវបានជំនួសដោយ Ai ហើយប្រជាជនទាំងអស់នោះនឹងត្រូវអត់ការងារធ្វើដោយសារគ្មានអ្នកណាអាចបញ្ឈប់បច្ចេវិទ្យានេះបាន ។