យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារកាលពីពេលកន្លងទៅបានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរនិងការងារ និងធ្វើការរៀបចំវេទិការការងារធំមួយសរុប ១៣៥៩ កន្លែង។ដែលវេទិកានេះនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ ខាងមុខ ដែលក្នុងនោះមានក្រុមហ៊ុន ធនាគារ និងមីក្រូហិរញ្ញវត្ថុធំៗចំនួន ៣ បានចូលរួមធ្វើការជ្រើសរើសបុគ្គលិកជាច្រើននាក់ក្នុងពេលតែមួយផងដែរ។
ដែលក្នុងនោះមានធនាគារ កាណាឌីយ៉ាល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងមីក្រូហិរញ្ញវត្ថុ Amk កំពុងត្រូវការបុគ្គលិកជាច្រើននាក់។ដូចនេះសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការនៅតាមបណ្តាលក្រុមហ៊ុន ក៏ដូចធនាគារនិងមីក្រូហិរញ្ញវត្ថុធំៗខាងលើ អាចធ្វើការចូលរួមវេទិកានេះបាន ដែលនឹងធ្វើឡើង នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥លា្ងច ដែលមានទីតាំងស្ថិតនៅអគារទីភ្នាក់ងារជាតិមុខរបរនិងការងារ ក្នុងបរិវេណក្រសួងការងារអគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការដាក់ពាក្យនេះគឺដាក់ភ្លាមសម្ភាសន៍ភា្លម ដោយមានការចូលរួមដោយឥតគិតថ្លៃ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនិងការដាក់ពាក្យបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ / ០៧៧ ២៣២ ៣៧៨ ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង