ក្រុមហ៊ុនចិន ១៥០ នឹងមកកម្ពុជាស្វែងរកការវិនិយោគ ខណៈក្រុមហ៊ុន១គ្រោងដាក់ទុនជាង​ ១ ពាន់លានដុល្លារផលិតកង់ឡាន
Bunthoeun KoemMARCH 4 20241.1 K views

គណៈប្រតិភូវិនិយោគមកពីប្រទេសចិន ដែលមានក្រុមហ៊ុនប្រមាណជាង ១៥០ នឹងមកទស្សនៈកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីស្វែងរកឱកាសវិនិយោគ ខណៈនៅក្នុងចំណោមក្រុមហ៊ុនទំាំងនោះ មានក្រុមហ៊ុន១ បានបញ្ជាក់ថាគ្រោងបោះទុនជាង ១ ពាន់លានដុល្លារ ដើម្បីដំណើរការផលិតកងរថយន្ដនៅកម្ពុជា។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

429554921 382330794599428 2379156582094395620 N

នៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ដែលរៀបចំក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានឲ្យដឹង នៅប៉ុន្មានថ្ងៃខាងមុខ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងទទួលជួបជាមួយប្រតិភូក្រុមហ៊ុនវិនិយោគខាងលើ បន្ទាប់មកពីឯកឧត្ដមធ្វើដំណើរមកពីប្រទេសអូស្ដ្រាលីវិញ។

«...ប៉ុន្មានថ្ងៃទៀត ស្អែក ខានស្អែក ឯកឧត្ដម សុន ចាន់ថុល ត្រូវត្រឡប់ទៅវិញ ទៅជួបជាមួយគណៈប្រតិភូវិនិយោគមកពីចិនជាង​ ១៥០ ក្រុមហ៊ុន។ ក្នុងនោះមានក្រុមហ៊ុនមួយដែលផលិតកង់ឡាន ដែលគ្រោងដាក់ ១ ពាន់លានដុល្លារនៅស្រុកខ្មែរយើងដើម្បីធ្វើ»។ ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីខាងលើ។

409093293 382330751266099 5415014186327936769 N

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបន្ដថា ក្រៅពីក្រុមហ៊ុនខាងលើ សម្រាប់ក្រុមហ៊ុនដែលវិនិយោគនៅក្នុងប្រទេសស្រាប់ នៅក្នុងរយៈពេល ៨ ខែចុងក្រោយនេះ ទទួលបានការទុកចិត្ដលើស្ថិរភាពបានធ្វើឲ្យក្រុមហ៊ុនខ្លះសម្រេចពង្រីកទុន ២០០ ទៅ ៣០០ លានដុល្លារ ខណៈក្រុមហ៊ុ​នខ្លះដាក់ទុន ៥០០ ទៅ ៦០០ លានដុល្លារឯណោះលើអាជីវកម្មរបស់ពួកគេ៕

428605011 379314238149543 2328907224768420886 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia