កុំមើលស្រាល! ប្តី/ប្រពន្ធ ឧស្សាហ៍មានទំនា.ស់ក្នុងគ្រួសារ អាចបណ្តាលមកពីរឿងសាមញ្ញទាំង១០នេះ
Kan DaraAPRIL 26 20249.1 K views

“ចាន​ក្នុង​រាវ​គង់តែ​នឹង​រណ្ដំ​គ្នា តែបើញឹកញាប់ពេក វានឹងបែក មិនខុសអ្វីពីជីវិតគ្រួសារឡើយ តែងមានរឿងអាក់អន់ស្រពន់ចិត្ត មានផ្អែមល្វីងជូរចត់ ទាស់ទែងគ្នាជៀសមិនផុត។ ហើយខាងក្រោមនេះគឺជារឿងសមញ្ញទាំង១០ ដែលជាមេរោគបង្កើតទំនាស់ក្នុងគ្រួសារ យោងតាមការសិក្សារបស់ Your Tango៖

/. ភាពមិនស្មោះត្រង់៖ មិនសំខាន់ថាភាពមិនស្មោះត្រង់តាមរយៈផ្លូវកាយ ឬផ្លូវចិត្តនោះទេ វាសុទ្ធតែបង្កក្តីឈឺចាប់ទាំងអ្នកដែលត្រូវគេក្បត់ និងអ្នកដែលក្បត់គេ។ វាជាការឈឺចាប់ដែលមិនអាចព្យាបាលបាន ប្រៀបដូចកែវដែលជ្រុះបែក មិនអាចផ្គុំឡើងវិញយ៉ាងដូច្នោះដែរ។

២/. ការរំលោភបំពាន៖ ការរំលោភបំពានក្នុងអាពាហ៍ពិពាហ៍ មិនត្រឹមតែជារូបរាងកាយប៉ុណ្ណោះទេ វាអាចជាផ្លូវចិត្ត អារម្មណ៍ ឬភាពស្និទ្ធស្នាលហួសហេតុជាដើម។ នៅពេលនរណាម្នាក់ជាជនរងគ្រោះនៃការរំលោភបំពានដោយប្តី/ប្រពន្ធរបស់ពួកគេ វាមិនអាចទៅរួចទេក្នុងការរស់នៅជីវិតអាពាហ៍ពិពាហ៍ដ៏រីករាយ។

/. បញ្ហាកំហឹង៖ ពេល​ប្ដី/​ប្រពន្ធ​មាន​បញ្ហា​ខឹង ឬ​មិន​សប្បាយ​ចិត្ត គ្មាន​អ្នក​ណា​សប្បាយ​ចិត្ត​ឡើយ ហើយបើយកកំហឹងមកដោះស្រាយបញ្ហាទៀត រឹតតែធ្វើឲ្យរឿងកាន់តែរីកធំ និងមានផលរំខានកាន់តែខ្លាំង។

/. ព្រងើយកណ្តើយ៖ នៅពេលមានម្នាក់ក្នុងចំណោមប្តី/ប្រពន្ធ ឬទាំងពីរនាក់ មានអារម្មណ៍ថាខ្លួនមិនសំខាន់ចំពោះដៃគូម្ខាងទៀត វានឹងបង្កើតក្តីឈឺចាប់ មិនថាក្នុងរឿងអ្វីក៏ដោយ។ ការរស់នៅជាមួយក្តីឈឺចាប់នេះ នឹងធ្វើឲ្យបាត់បង់ភាពរីករាយ និងភាពស្និទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។

៥/. ការនិយាយកុហក និងការបំផ្លើស៖ អាពាហ៍ពិពាហ៍​ល្អ​គឺ ​អាស្រ័យ​លើ​ការផ្តល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមក។ បើគ្មានការទុកចិត្តទេ វាមានឱកាសធ្លាក់ភាគរយនៃភាពរីករាយក្នុងជីវិតអាពាហ៍ពិពាហ៍ពី ១០០% ដល់ ០%។

/. ចង់គ្រប់គ្រងដៃគូម្ខាងទៀត៖ នៅពេលដែលប្តី/ប្រពន្ធ ព្យាយាមគ្រប់គ្រង ឬត្រួតត្រាលើគ្នាយ៉ាងជាប់លាប់ នោះវានឹងបង្កើតអារម្មណ៍រំខាន គ្មានក្តីសុខ ទើសទាល់ខ្លាំង ឬយល់ថាខ្លួនអន់ជាងដៃគូម្ខាងទៀតជាដើម។

/. មិនចែករំលែកភាពលូតលាស់ជាមួយគ្នា៖  បើប្តី/ប្រពន្ធ មិនចំណាយពេលនិយាយអំពីក្តីសង្ឃឹម ក្តីសុបិន និងបទពិសោធន៍របស់ខ្លួនទៅកាន់គ្នាទៅវិញទៅមកទេ នោះវានឹងធ្វើឲ្យទិសដៅនៃភាពរីកចម្រើនរបស់អ្នកទាំងពីរកាន់តែឆ្ងាយពីគ្នា និងមិនអាចជួយជ្រោមជ្រែងគ្នាបានឡើយ រួមទាំងបង្កភាពមិនសប្បាយថែមទៀតផង។

៨/. ការស្រមើស្រមៃអំពីជីវិតដោយគ្មានប្តីឬប្រពន្ធ ប្រសិនបើប្តី/ប្រពន្ធ តែងតែសុបិនអំពីជីវិតដែលគ្មានគូ ឬមិនចង់រស់នៅរួមគ្នាទៀត នោះមានបញ្ហាធ្ងន់ធ្ងរដែលអ្នកទាំងពីរត្រូវដោះស្រាយគ្នាហើយ។

៩/. មិនចង់ទទួលជំនួយ៖ ជីវិតគូតែងចង់ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជាពិសេសចង់ជួយដៃគូម្ខាងទៀតនៅពេលឃើញគាត់កំពុងលំបាក។ បើគាត់បដិសេធមិនព្រមទទួលជំនួយ នោះនឹងធ្វើឲ្យអ្នកដែលចង់ជួយមិនសប្បាយចិត្ត ហើយយល់ថាខ្លួនឯងគ្មានប្រយោជន៍ជាដើម។

១០/. ការចិញ្ចឹមកូន

ការចិញ្ចឹមកូន ប្រៀបដូចអូសឬស្សីបញ្ច្រាសចុះ វាមិនងាយស្រួលទេ ជាពិសេសនៅពេលអ្នកទាំងពីរមិនទាន់បានត្រៀមខ្លួនធ្វើជាឪពុកម្តាយរបស់គេ។ ការស្រាវជ្រាវបានរកឃើញថា គូស្នេហ៍ភាគច្រើនមិនសប្បាយចិត្តនៅពេលមានកូនដំបូង និងបង្កជម្លោះក្នុងគ្រួសារឥតឈប់ឈរ ហើយនេះគឺជាវិបត្តិដ៏ធំមួយក្នុងជីវិតអាពាហ៍ពិពាហ៍។

យ៉ាងណាមិញ ការ​ឈ្លោះ​ប្រកែក​ជាមួយ​ដៃគូ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ក្នុង​សង្គម​នេះ ​ប៉ុន្តែបើទោះ​ជាវា​ធម្មតាក្តី​ អ្នកពុំគួរបណ្តោយតាមយថាកម្មឡើយ។ ប្រសិនបើ​អ្នកឬដៃគូបានបង្កើត​អារម្មណ៍​មិន​ស្រួល​ឡើង​មក ​ត្រូវប្រញាប់ជជែក​គ្នា​រក​ដំណោះស្រាយភ្លាមៗ កុំ​បណ្ដោយ​ឲ្យភាព​​អាត្មានិយម និង​ភាព​អំនួត​ កាន់តែ​មាន​អំណាច​គ្រប់គ្រង​លើ​ចិត្ត​ ដោយ​មិន​អើពើ​នឹង​នៃ​ទំនាក់ទំនង​មួយ​នេះឲ្យសោះ កុំចាំរហូតដល់ហួសពេល ទើបនឹកស្តាយក្រោយ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia