ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងឱកាសនៃការប្រាព្ធទិវាឱសថការីពិភពលោក ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយឱសថ និងផលិតផលសុខភាពនៅក្នុងទ្វីបអាស៊ី ជាមួយនឹងដៃគូរយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុនSanofi រួមគ្នាបង្កើតកម្មវិធីអាហារសាមគ្គីជូនឱសថការី ដែលពួកគាត់ដើរតួរយ៉ាងសំខាន់ក្នុងការធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួល ដល់ប្រជាជនកម្ពុជា នៅរាត្រីនោះ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានឱសថការីចូលរួមប្រមាណ ២០០ នាក់ទូទាំងប្រទេស។
ទិវានេះត្រូវបានប្រារព្ធធ្វើឡើងទូទាំងពិភពលោក ដើម្បីជាការថ្លែងអំណរគុណដល់ឱសថការីទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេក្នុងការរួមចំណែកដល់ការថែទាំសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។តួយ៉ាងក្រុមហ៊ុន Zuellig Pharma និងSanofi បានរួមគ្នាអបអរទិវាឱសថការីពិភពលោក ឆ្នាំនេះ ដើម្បីរួមចំណែកតាមរយៈកិច្ចសហការ និងផ្សារភ្ជាប់ទំនាក់ទំនងយូរអង្វែងជាមួយ ឱសថការី នៅក្នុងប្រទេសកម្ពុជា។
ទិវាឱសថការីពិភពលោកឆ្នាំ ២០២២ ក្រោមការៀបចំរបស់ក្រុមហ៊ុន Zuellig PharmaនិងSanofi ផ្តោតលើប្រធានបទ «ការទទួលសេវាពីឱសថការី គឺជាអត្ថន័យនៃការស្រលាញ់ខ្លួនឯង» ជាអត្ថន័យមួយដែលប្រជាជនកម្ពុជាអាចទទួលបានសេវាពីឱសថការីនៅតាមឱសថស្ថាននានាទូទាំងប្រទេស ដែលបញ្ចាក់ឲ្យឃើញថា ពួកគាត់អាចទទួលបានសេវានៃការស្រលាញ់ខ្លួនឯងកាន់តែប្រសើរឡើង នេះជាការ រួមចំណែកយ៉ាងសំខាន់ក្នុងការជួយសហគមន៍ និងក្នុងភពផែនដី។ ឱសថការី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់សេវាថែទាំសុខភាពនៅជុំវិញពិភពលោក។ លើសពីនេះឱសថការមានតួនាទីចូលរួមចំណែកយ៉ាងវិជ្ជមានដល់ សុខុមាលភាពបុគ្គល ពោលគឺការថែទាំខ្លួនឯង។ ការថែទាំខ្លួនឯងជារៀងរាល់ឆ្នាំសន្សំបានការចំណាយរហូតដល់ 119 ពាន់លាន ហើយមានការសន្សំពេលវេលាផ្ទាល់ខ្លួន (ម៉ោង) រហូតដល់ 11 ពាន់លាន។
ប្រធានបទទិវាឱសថការីពិភពលោកឆ្នាំនេះ”ការទទួលសេវាពីឱសថការី គឺជាអត្ថន័យនៃការស្រលាញ់ខ្លួនឯង” ដែលនឹងធ្វើបច្ចុប្បន្នភាព និងប្រកបដោយភាពច្នៃប្រឌិតក្នុងការលើកកម្ពស់ការស្រលាញ់ខ្លួនឯង ថែទាំខ្លួនឯង សហគមន៍ និងភពផែនដីកាន់តែប្រសើរឡើងសម្រាប់ប្រជាជនគ្រប់រូប។
ការប្រារព្ធកម្មវិធីនៅឆ្នាំនេះគូសបញ្ជាក់ពីតួនាទីរបស់ឱសថការីក្នុងការអនុម័ត និងបណ្តុះបណ្តាលវិស័យសុខាភិបាល និងបង្ហាញពីសារៈសំខាន់នៃការអនុវត្តល្អក្នុងឱសថស្ថាន និងការថែទាំខ្លួនឯងកាន់តែប្រសើរឡើងនៅក្នុងសហគមន៍របស់យើង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរួមមាន លោក Tejasvi Sharma ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Zuellig Pharma លោកឱសថការី អ៊ាវ តារារ័ត្ន តំណាងសមាគមឱសថការីកម្ពុជា (PAC) និងជាមន្រ្តីត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសម្អាង សង្កត់ធ្ងន់លើ "ការអនុវត្តល្អក្នុងឱសថស្ថាន។
ហើយលោកសាស្រ្តាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត វ៉ាន់ ម៉ិច ឯកទេស និងជាប្រធានផ្នែកសួត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា បានរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពនិងវិធីសាស្ត្រថែទាំសុខភាពដោយខ្លួនឯង តាមរយៈទទួលសេវាពីឱសថការីក្នុងពេលមានរោគសញ្ញាស្រាល។
ក្រុមហ៊ុន Zuellig Pharma និងSanofi នៅតែបន្តគាំទ្រនិងពង្រីកយុទ្ធនាការអប់រំផ្សេងៗដែលធានាថា ការចូលរួមចំណែករបស់ពួកយើងនឹងបន្តធជួយធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួល ដល់ប្រជាជនកម្ពុជា។
ព័ត៌មានបន្ថែមអំពី Zuellig Pharma សូមចូលទៅកាន់ https://www.zuelligpharma.com/