សួនសត្វទំហំ ២២ ហិកតា តម្លៃជិត ២០ លានដុល្លារ គ្រោងបើកដំណើរការផ្លូវការនៅចុងឆ្នាំនេះ
Bunthoeun KoemJUNE 21 20222.6 K views

នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២២ ខាងមុខនេះ សួនសត្វថ្មីមួយទៀត ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក គ្រោងបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍។ សួនសត្វថ្មីនេះ គឺមានទីតាំងស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមការលើកឡើងពីនាយកប្រតិបត្តិក្រុមហ៊ុនលោក Roger Reynolds និងលោក ម៉េង ហៀង នាយកចាត់ការទូទៅ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថា ការបង្កើតសួនសត្វនេះ គឺចង់ដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងមានដោយកម្រ និងអាចស្នើសុំនាំចូលខ្លះបើមានការចាំចាប់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំគ្រប់ថ្នាក់ (សិស្សានុសិស្ស) នៅកម្ពុជាចូលមកទស្សនានេះម្យ៉ាង និងម្យ៉ាងទៀតដើម្បីអប់រំផ្សព្វផ្សាយអំពីការអភិរក្សសត្វទាំងក្នុងទឹក និងក្នុងព្រៃ ដែលកំពុងទទួលរងការគំរាមកំហែង និងការជួញដូរខុសច្បាប់ជាដើម។ មិនតែប៉ុណ្ណោះក៏ជាកន្លែងផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាក់ទងសត្វ ពូជសត្វ ប្រភេទ អំបូរ ជីវសាស្រ្ត និងតំបន់ដែលសត្វរស់នៅ អាហារ និងការរស់នៅរបស់សត្វ ច្បាប់ និងកិច្ចសហការផ្សេងៗផងដែរ។

286929769 5046436362077890 9049539932965106516 N

លោកបានបន្តថា សួនសត្វមានផ្ទៃដីទំហំ ២២ ហិកតា ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់វារីសត្វ និងថែរក្សាសត្វព្រៃលើផ្ទៃដីចំនួន ៦ហត។ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានសាង សង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់តាំង និងថែរក្សាវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើកជាដើម) និងពពួកសត្វនៅលើ គោកសម្រេចបានប្រមាណ ៧០%។

បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភេទសត្វព្រៃធំៗដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប និងត្រីទឹកប្រៃ និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វក៏បានសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃ។ គម្រោងបានចំណាយប្រមាណជា ១៨លានដុល្លារសម្រាប់ធ្វើការវិនិយោគ ហើយគ្រោងនឹងបើសម្ពោធឲ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខ។

អនាគត ក្រុមហ៊ុនមានបំណងស្នើសុំគោលការណ៍នាំចូលប្រភេទសត្វព្រៃចំនួន០៨ប្រភេទ ស្នើនឹង៦១ក្បាល ដែលមានក្នុងតារាងដូចខាងក្រោម៖

១- ដំរីអាស៊ី Asian elephant Elephas maximus ៨ក្បាល

២- ខ្លាធំ Sumatran tiger Panthera tigris sumatrae ៨ក្បាល

៣- ខ្លាឃ្មុំតូច Sun bear Ursus malayanus ៥ក្បាល

៤- ភេតូច Oriental small-clawed otter Aonyx cinereus ១០ក្បាល

៥- ស្កាតូច Small asian mongoose Herpestes javanicus ១០ក្បាល

៦- កាំប្រម៉ា East asian porcupine Hystrix brachyura ១០ក្បាល

៧- ពស់ថ្លាន់ធំ Reticulated python Python reticulatus ៥ក្បាល

៨- ពស់ខ្សែគោក្រហមត្នោត Oriental whip snake Ahaetulla prasina ៥ក្បាលផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន 

287048387 5046435448744648 5215184148348429503 N

287159257 5046437995411060 4387689815864704405 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia