ការចុះបញ្ជីពន្ធដារជាមុខងារប្រតិបត្តិការស្នូលមួយដ៏សំខាន់ ដែលអគ្គនាយកដ្ឋានពន្ធដារតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ព្រោះការចុះបញ្ជី អ្នកជាប់ពន្ធគឺជាប្រភពទិន្នន័យដ៏សំខាន់ក្នុងការគ្រប់គ្រងការដាក់លិខិតប្រកាស ការធ្វើសវនកម្ម សំដៅ ប្រមូលពន្ធប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ពិសេសកែលម្អបរិយាកាសអាជីវកម្ម ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។
ទន្ទឹមនឹងតួនាទីដ៏សំខាន់នៃមុខងារ ចុះបញ្ជីពន្ធដារនេះ អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងពិនិត្យលើការស្នើសុំចុះបញ្ជីរបស់អ្នកជាប់ពន្ធយ៉ាងម៉ត់ចត់ ដើម្បីធានាបានថា រាល់ព័ត៌មាននានាគឺជាព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងស្តែងចេញពីសកម្មភាពពិតប្រាកដនៃការធ្វើអាជីវកម្មរបស់សហគ្រាស ចៀសវាងការចុះបញ្ជីបង្កើតសហគ្រាសក្នុងចេតនាទុច្ចរិតណាមួយ។ ជាពិសេសសម្រាប់អាជីវកម្មដែលមានសញ្ញាទាំង ៦នេះ គឺនឹងត្រូវអគ្គនាយកដ្ឋានពន្ធដារនឹងបង្វែរការស្នើសុំ ឬបដិសេធការស្នើសុំចុះបញ្ជីសហគ្រាស ៖
• ការក្លែងបន្លំអត្តសញ្ញាណពិតប្រាកដរបស់ប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាស (ឈរឈ្មោះជំនួស)
•
• មិនបានបំពេញព័ត៌មាននិងផ្ដល់ឯកសារភ្ជាប់ត្រឹមត្រូវ
• មិនគោរពតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋបាលសារពើពន្ធ
• ជាប់ទាក់ទិននឹងសហគ្រាស ឬសមាគម ឬអង្គការនានាដែលមានជំពាក់បំណុលពន្ធ
• មិនមានទីតាំង ឬទីកន្លែងធ្វើអាជីវកម្មជាប់លាប់
• កន្លែងធ្វើសកម្មភាពអាជីវកម្មមិនសមស្របនឹងកម្មវត្ថុអាជីវកម្មដែលបានស្នើសុំ។