បវកញ្ញាភពផែនដីអន្តរជាតិ ២០២៣ (Miss Planet International 2023) ទាំង ៤៥ រូបដែលតំណាងឱ្យ ៤៥ប្រទេស បានអញ្ជើញមកបំពេញទស្សនៈកិច្ចដល់ក្រុមហ៊ុន យ៉ាឌា ខេមបូឌា ដោយផ្ទាល់ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
បវរកញ្ញាភពផែនដីអន្តរជាតិ ២០២៣ និងក្រុមហ៊ុន យ៉ាឌា ខេមបូឌា មានចក្ខុវិស័យដូចគ្នាក្នុងការកាត់បន្ថយផ្សែងពុលទៅក្នុងអាកាស ផ្ដល់នូវភាពសន្សំសំចៃខ្ពស់ ជាពិសេសគឺផ្ដោតទៅលើគុណភាពជាចម្បង។
លោកនាយកប្រតិបត្តិក្រុមហ៊ុន Yadea Cambodia លោក យីវ ផាន់ណា បានលើកឡើងថា មូលហេតុដែលក្រុមហ៊ុនម៉ូតូអគ្គិសនី យ៉ាឌា ខេមបូឌា និងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Planet international 2023 អាចសហការគ្នាបាន ដោយសារតែពួកយើងទាំងពីរ ឈរនៅលើចក្ខុវិស័យតែមួយ គឺដើម្បីជួយដល់បរិស្ថាន ក៏ដូចជាភពផែនដីគ្មានជាតិពុល ឬឧស្ម័នពុល ក៏ដូចជាជួយដល់សម្រស់ធម្មជាតិ និង ព្រៃឈើថែមទៀតផង ជាពិសេសទៀតនោះជួយជំរុញទៅលើវិស័យទេសចរណ៍ និង សេដ្ឋកិច្ច ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន តាមរយ:ការប្រើប្រាស់នូវយានជំនិះអគ្គិសនី។
ទន្ទឹមនឹងនេះផងដែរ សម្រាប់ការសហការគ្នារវាងកម្មវិធី Miss Planet international និងក្រុមហ៊ុនម៉ូតូអគ្គិសនី យ៉ាឌា ខេមបូឌា ក៏ដើម្បីបញ្ជ្រៀបនៅចំណេះដឹងអំពីការថែរក្សាបរិស្ថានជុំវិញខ្លួន និងកាត់បន្ថយនូវឧស្ម័នពុលទៅដល់ប្រជាជនកម្ពុជាទាំងមូល តាមរយ:ការប្រើប្រាស់ម៉ូតូអគ្គិសនីផងដែរ។
លោក យីវ ផាន់ណា បានបញ្ជាក់ថា ការចូលមកដល់នូវម៉ាកយីហោម៉ូតូអគ្គិសនី យ៉ាឌា គឺមានរយ:ពេលប្រមាណ ៩ខែ ដោយបច្ចុប្បន្នបានដៃគូសហការ មានទីតាំងតំណាងចែកចាយចំនួន ៤៨ទីតាំង។ សម្រាប់ការធានារបស់ក្រុមហ៊ុន យ៉ាឌា សម្រាប់អាគុយមានការធានារយ:ពេល ២ឆ្នាំ ម៉ូទ័រអគ្គិសនី ៣ឆ្នាំ និងតួម៉ូតូ ៥ឆ្នាំ៕
គួរជម្រាបផងដែរថាជាមួយគ្នានេះដែរម៉ូតូ YADEA មានតម្លៃពីចាប់ ៧០០ដុល្លារឡើងទៅដោយក្នុងនោះមានម៉ូឌែលទំនើបៗជាច្រើនដែលងាយស្រួលឱ្យអតិថិជនក្នុងការជ្រើសរើស និងយកទៅប្រើប្រាស់។
សម្រាប់ក្រុមហ៊ុនយ៉ាឌាក្រៅអំពីម៉ូតូគឺមាននូវប្រភេទកង់ និងប្រភេទស្គីជាច្រើនបន្ថែមទៀត។ប្រសិនជាបងប្អូនចាប់អារម្មណ៌ជាមួយផលិតផល YADEA ឬចង់ដឹងព័ត៌មានលម្អិត អាចធ្វើការទំនាក់ទំនងតាមរយៈហ្វេកប៊ុកផេក YADEA Cambodia ឬលេខទូរស័ព្ទ 010 761 313