ចង់សរសេរសំណេរអង់គ្លេស ឱ្យបានល្អ មកស្គាល់គេហទំព័រ១ វាយតែពាក្យប្រធានចូល បកស្រាយក្បោះក្បាយឱ្យមួយចប់
ធី ស្រីល័ក្ខAPRIL 25 20241 K views

បច្ចុប្បន្ននេះភាសាអង់គ្លេសគឺមានសារៈសំខាន់ខ្លាំង សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ការធ្វើការ និងការស្រាវជ្រាវផ្សេងៗ។ យ៉ាងណាមិញ សូម្បីតែនៅក្នុងមេរៀនក្រសួងអប់រំ ក៏បានបញ្ជូលមេរៀនភាសាអង់គ្លេសក្នុងនោះមេរៀនដែលផ្ដោតលើការសរសេរសំណេរជាភាសាអង់គ្លេសក៏មានច្រើនដែរ។

ដោយមើលឃើញពី កង្វះខាតព័ត៌មានសម្រាប់បង្រៀនក្នុងការសរសេរសំណេរជាភាសាអង់គ្លេស ក្រុមការងារចាបក្រហមសូមណែនាំ គេហទំព័រមួយ អាចជួយដល់ការរៀនសរសេរសំណេរជាភាសាអង់គ្លេសឱ្យបានស្ទាត់ជំនាញ និងត្រូវទៅតាមស្ដង់ដារនៃការសរសេរ។

11

គេហទំព័រនោះមានឈ្មោះថា Papertype ត្រូវបានគេបង្កើតឡើង សម្រាប់ជួយដល់អ្នកខ្សោយការសរសេរសំណេរជាភាសាអង់គ្លេស ដោយក្នុងយើងគ្រាន់តែ យាយប្រធានបទចូល ឧទាហរណ៍ដូចជាប្រធាន “Mother” វានឹងជួយបកស្រាយប្រធានទាំងនោះ បានយ៉ាងក្បោះក្បាយ នឹងត្រូវតាមអត្ថន័យបានយ៉ាងល្អ។

សូមជម្រាបថា យើងមិនបានណែនាំឱ្យសិស្សដែលកំពុងរៀន ឬប្រឡងសំណេរអង់គ្លេសប្រើវេបសាយនេះ ដើម្បីស្វែងរកដំណោះស្រាយនោះទេ ប៉ុន្តែយើងចង់ឱ្យ ជ្រើសរើសវេបសាយនេះទុកសម្រាប់ជំនួយដល់ការសរសេរ និង ការរៀនភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia