អីវ៉ាន់សល់គរស្តុកចោល? កុំទាន់ភ័យ មកដឹងក្បួនជម្រុះស្តុក ៤ក្បាច់ ទោះបីមិនចំណេញក៏មិនខាត
THATSORNA NOVMAY 4 202426 views

បងប្អូនដែលជាអ្នករកស៊ីមួយចំនួន ប្រហែលជាជួបនៅបញ្ហាទំនិញនៅស្តុកជាពុំខាន ពោលគឺរឿងដែលសប្បាយចិត្តបំផុតរបស់អ្នកលក់នោះ លក់ដាច់ហើយចំណេញច្រើន ចំណែកឯរឿងដែលអ្នកលក់ភ័យព្រួយបំផុតនោះ សល់ទំនិញក្នុងស្តុកច្រើន ថែមទាំងជិតដល់ថ្ងៃកំណត់ទៀត។ តើក្នុងនាមជាអ្នកលក់ត្រូវត្រៀមខ្លួនបែបណាដើម្បីទប់ទល់នឹងបញ្ហាមួយនេះ? ក្រុមការងារ Business Cambodia និងធ្វើការចែករំលែកនៅគំនិតខ្លះៗ ដើម្បីជាប្រយោជន៍មួយជ្រុងតូច ជូនដល់បងប្អូនអ្នករកស៊ីទាំងអស់គ្នា ៖

១/ ឱ្យតម្លៃពិសេសសម្រាប់ភ្ញៀវចាស់

បងប្អូនដែលជាអ្នករកស៊ីទាំងឡាយប្រហែលជាយល់អាម្មណ៍នៃការសល់ទំនិញនៅក្នុង ស្តុកជាពុំខាន មិនថាប្រភេទសម្លៀកបំពាក់ ស្បែកជើង ឬគ្រឿងទទួលទាននោះទេ របស់ទាំងនោះគឺសុទ្ធតែមានការកំណត់ គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ ។ ក្នុងករណីដែលបានលើកឡើងខាងលើ បងប្អូនដែលជាអ្នកលក់ទាំងឡាយ គឺអាចធ្វើការបញ្ចុះតម្លៃពិសេសសម្រាប់ភ្ញៀវចាស់ បញ្ចុះតម្លៃក្នុងនេះគឺដាក់តម្លៃយ៉ាងណាកុំទាបពេក ។

 ចុះហេតុអ្វីបានជាត្រូវបញ្ចុះតម្លៃសម្រាប់ភ្ញៀវចាស់ ? តាមពិតទៅភ្ញៀវចាស់នៅក្នុងនេះគឺសំដៅទៅលើភ្ញៀវដែលទិញចាប់ពីពីរដងឡើងទៅ មានន័យថាជាភ្ញៀវដែលស្មោះជាមួយយើងហើយ ដូច្នេះនៅពេលដែលេពួកគេទទួលបានតម្លៃពិសេស គេនឹងធ្វើណែនាំទៅកាន់អ្នកផ្សេងទៀត ពីផលិតផល សេវាកម្មឬយីហោរបស់យើង ។

២/ ប្រមូលហ្សិនឱ្យចំថ្ងៃពិសេស 

 មនុស្សទិញពេលខ្លះមិនមែនដោយសារតែផលិតផលឡើយ ជួនកាលគេទិញដោយសារតែ ការប្រមូលហ្សិននៅថ្ងៃពិសេសណាមួយ ពោលគឺនាថ្ងៃបុណ្យចូលឆ្នាំ បុណ្យភ្ជុំ ឬថ្ងៃពិសេសមួយចំនួនទៀតដែលជាតម្រូវការ ចាំបាច់សម្រាប់ពួកគេ ។ ឧទាហរណ៍ថា ទិវានៃក្តីស្រឡាញ់ ទំនិញភាគច្រើនដែលយើងសង្កេតឃើញថាលក់ដាច់ខ្លាំងបំផុតនោះគឺ ផ្កា តុក្តា វត្ថុអនុស្សាវរី កាដូជូនអ្នកមានគុនជាដើម បងប្អូនទាំងអស់គ្នាមានឱកាសច្រើនក្នុងការជ្រាតចូលទៅក្នុងថ្ងៃពិសេសទាំងនេះភាគរយច្រើនគឺលក់ដាច់ ។

៣/ ពឹងគ្រូបីឱ្យជួយ

គ្រូនៅក្នុងនេះគឺចង់សំដៅទៅលើ បណ្តាញសង្គមចំនួនបីដែលអ្នករកស៊ីឬអ្នកលក់ទាំងឡាយមិនអាចរំលងបាន ដូចជា Facebook , instagram និង TikTok ជាដើម បណ្តាញសង្គមទាំង៣នេះ អាចនិយាយថាជួយបងប្អូន ច្រើនខ្លះមែនទែន ទាំងអស់គ្នាអាចធ្វើជាវីដេអូ ឬ Poster អោយទាក់ទាញ ប្រាកដជាមានអ្នកចាប់អារម្មណ៍ជាពុំខាន តួយ៉ាងឥឡូវនេះឱកាសល្អខ្លាំងមែនទែនសម្រាប់អ្នករកស៊ីអាចសម្រុកធ្វើវីដេអូក្នុង TikTok  ផលិតផលនិងសេវាកម្មទាំងអស់គ្នាមានឱកាសដល់ដៃភ្ញៀវច្រើន ។

៤/ ទិញថែម

បងប្អូនដែលជាអ្នកលក់ទាំងអស់គ្នាត្រូវរៀនថែម ព្រោះវាជាដំណាក់កាលទឹកដល់ច្រមុះហើយ ថែមនៅក្នុងនេះគឺសំដៅទៅលើរបស់បន្តិចបន្តួច ជួនកាលថែមតែស្រោមជើងមួយគូ ក៏ភ្ញៀវមានអារម្មណ៍ថាសប្បាយចិត្តដែរ ការថែមរបស់តិចតួចមិនបានធ្វើឱ្យយើងខាតនោះទេ តែវាអាចជាចំណុចដែលអាចចងចិត្តភ្ញៀវក៏ថាបានដែរ ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia