កាន់តែលក់ កាន់តែបាត់ភ្ញៀវ! មកដឹងមូលហេតុធំៗ៣ លក់អ្វីក៏មិនដាច់ កាន់តែលក់កាន់តែស្ងាត់
THATSORNA NOVMAY 4 2024923 views

 

ក្នុងការរកស៊ីជួញដូរ ម្ចាស់អាជីវកម្មតែងតែមានក្តីរំពឹងចង់ទទួលបាននៅប្រាក់ចំណេញខ្ពស់ និងភ្ញៀវច្រើនៗ ប៉ុន្តែអ្វីៗមិនមែនអ្វីចចេះតែរលូនដូចចិត្តប៉ងចង់បាននោះទេ ពោលមានអ្នកខ្លះបើកហើយស្ងាត់ឈឹង និងលក់យូរៗទៅភ្ញៀវចេះតែរត់នៅកន្លែងគេអស់ៗ។ ទាក់ទងបញ្ហានេះ Business Cambodia សូមលើកយកមូលហេតុធំៗ៤ធ្វើឱ្យ អ្នកលក់មិនសូវដាច់ដូចដៃគូប្រកួតប្រជែង។ ដោយកំហុសទាំងនោះ រួមមាន៖​

១. អ្នកលក់មិនជឿលើផលិផលខ្លួនឯង៖

មែនទែនទៅក្នុងនាមជាអ្នកលក់ការយល់ច្បាស់អំពីផលិតផលគឺជារឿងមួយសំខាន់បំផុត ព្រោះរាល់ពត៌មានទាំងអស់ដែលភ្ញៀវឆ្ងល់គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់នេះឯង។ ដូច្នេះហើយបើយើងមិនច្បាស់ មិនជឿ និងមិនទុកចិត្តលើអ្វីដែលខ្លួនកំពុងលក់ផង តើអ្នកអាចឲ្យអ្នកដទៃមកជឿជាក់និងចង់ទិញផលិតផលរបស់អ្នកបានដោយរបៀបណា?​

ទន្ទឹមនឹងនេះដែរ មុននឹងអ្នកជ្រើសរើសផលិតផលមកលក់ កិច្ចការដំបូងដែលអ្នកត្រូវ​ធ្វើគឺត្រូវដឹងច្បាស់ថាផលិតផលនោះជាផលិតផលមានដើមកំណើតមកពីណា ហើយវាជួយដោះស្រាយបញ្ហាអ្វីខ្លះដល់អតិថិជន ហើយអតិថិជនរូបណាខ្លះដែលមិនគួរប្រើវា”។​ លើសពីនេះយើងក៏ត្រូវតែជាអ្នកលក់ដែលប្រើខ្លួនឯងផ្ទាល់ផងដែរ ដើម្បីជាទំនុកចិត្តកាន់តែខ្ពស់ជូនអតិថិជនរបស់យើង ដូច្នេះហើយពេលដែលយើងច្បាស់ពីទំនិញហើយ ទោះសំណួរភ្ញៀវប្រភេទណាក៏អាចឆ្លើយបានដែរ។

២.មិនយកចិត្តទុកដាក់ជាមួយភ្ញៀវ

  • ឆ្លើយតបយឺតជាមួយអតិថិជន
  • ការរៀបចំវេចខ្ចប់ផលិតផលធ្វើឱ្យរួចតែពីដៃ
  • ការដឹកជញ្ជូនមិនទាន់ចិត្ត
  • មិនចេះប្រើពាក្យសមរម្យជាមួយអតិថិជន
  • មិនមានទំនួលខុសត្រូវ ពេលអតិថិជនទាមទាស្វែងរកដំណោះស្រាយ
  • ដូចនេះហើយ ត្រឡប់មកវិញ បើអ្នកមានផលិតល្អហើយ អ្នកត្រូវតែមានសេវាកម្មល្អ ស្នាមញញឹមដ៏ស្រស់ស្រាយ បូករួមជាមួយនឹងងភាពរួសរាយរាក់ទាក់ផងដែរ ទើបធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។

៣ ជំនាញការផ្សាព្វផ្សាយអន់

  • ជ្រើសរើសប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយ មិនត្រូវជាមួយនឹងអតិថិជនគោលដៅ
  • មិនចេះបង្កើតវីដេអូទាក់ទាញ និងមានរូបភាពផ្សព្វផ្សាយគ្មានគុណភាពខ្ពស់
  • គ្មានផែនការ និងយុទ្ធសាស្រ្តផ្សព្វផ្សាយឱ្យត្រូវនឹងសម្រុកអតិថិជនគោលដៅ
  • មិនចេះពីវិធីជំរុញឱ្យមានការផ្សព្វផ្សាយប្រកបដោយផលិតភាព
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia