ឱកាសការងារនៅធនាគារ! ធនាគារធំៗ ៥ ប្រកាសរើសបុគ្គលិកជាច្រើននាក់ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម
ធី ស្រីល័ក្ខJUNE 6 20232.1 K views

នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (មសកជ)និងរៀបចំនូវកម្មវិធីពិព័រណ៍ការងារដ៏ធំមួយ ដែលអាចផ្តល់ឱកាសការងាររាប់រយកន្លែងពីក្រុមហ៊ុននិងធនគារធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់បងប្អូនដែលកំពុងតែមានចំណាប់អារម្មណ៍ចង់ធ្វើនៅធនាគារដូចជា ABA  ធនាគារអេស៊ីលីដា ធនាគារស្ថាបនា ធនាគារលីហួរ និង ធនាគារ RHB អាចត្រៀម CV ដាក់បានក្នុងពិព័រណ៍ការងារខាងមុខនេះ ដោយដាក់ភ្លាមសម្ភាសន៍ភ្លាមតែម្តង។

ដូច្នេះសម្រាប់អ្នកដែលចាប់អារម្មណ៍សូមកុំភ្លេចចូលរួមឱ្យបានច្រើនកុះករនៅ នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច។ក្រៅពីឱកាសការងារជាច្រើនហើយនោះ អ្នកចូលរួមទាំងអស់ក៏នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីកម្មពិធីនេះដូចជា ការចូលរួមធ្វើសិក្ខាសាលា និង ការប្រឹក្សាយោបល់អំពីការសិក្សា និងអាហារូបករណ៍ទៅប្រទេសជប៉ុន ថែមទៀតផង។

គូសបញ្ជាក់ផងដែរថា ក្រៅពីធនាគារធំៗទាំង ៥ខាងលើហើយ ក៏នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀតចូលរួមជ្រើសរើសបុគ្គលិកផងដែរ ដែលមានដូចជា ក្រុមហ៊ុនដឹកជញ្ជូន Food Panda ក្រុមហ៊ុន DKSH ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential ក្រុមហ៊ុន TOYOTA និងក្រុមហ៊ុនល្បីៗផ្សេងទៀតសរុបចំនួន ៣៧ក្រុមហ៊ុន៕

350270860 202958562686128 2026645085258189451 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia